នាងបានឡើងទៅ ដាក់វាផ្តេកនៅលើគ្រែអ្នកសំណព្វរបស់ព្រះ បិទទ្វារជិត ហើយក៏ចេញទៅ។
២ ពង្សាវតារក្សត្រ 4:22 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ បន្ទាប់មក នាងស្រែកហៅប្តីរបស់នាង ហើយនិយាយថា៖ «សូមចាត់បម្រើម្នាក់ និងលាមួយមកឲ្យខ្ញុំ ដើម្បីឲ្យខ្ញុំរត់ទៅរកអ្នកសំណព្វរបស់ព្រះ ហើយវិលមកវិញ»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ស្រែកប្រាប់ថា៖ «សូមបងចាត់ក្មេងបម្រើម្នាក់ ព្រមទាំងលាមួយឲ្យមកខ្ញុំ! ខ្ញុំប្រញាប់ទៅផ្ទះអ្នកជំនិតរបស់ព្រះជាម្ចាស់ រួចខ្ញុំវិលមកវិញ»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រួចនាងស្រែកទៅប្ដីថា សូមចាត់បំរើម្នាក់ នឹងលា១មកសិន ដើម្បីឲ្យខ្ញុំរត់ទៅឯអ្នកសំណប់របស់ព្រះ រួចវិលមកវិញ អាល់គីតាប ស្រែកប្រាប់ថា៖ «សូមបងចាត់ក្មេងបម្រើម្នាក់ ព្រមទាំងលាមួយឲ្យមកខ្ញុំ! ខ្ញុំប្រញាប់ទៅផ្ទះអ្នកជំនិតរបស់អុលឡោះរួចខ្ញុំវិលមកវិញ»។ |
នាងបានឡើងទៅ ដាក់វាផ្តេកនៅលើគ្រែអ្នកសំណព្វរបស់ព្រះ បិទទ្វារជិត ហើយក៏ចេញទៅ។
ប្តីសួរថា៖ «ហេតុអ្វីឯងចង់ទៅរកលោកនៅថ្ងៃនេះ? នេះមិនមែនជាថ្ងៃចូលខែ ឬថ្ងៃសប្ប័ទទេ» នាងឆ្លើយថា៖ «មិនអីទេ»។
ពេលនោះ នាងបានចងកែបលា ហើយបង្គាប់អ្នកបម្រើថា៖ «ចូរប្រញាប់ទៅ កុំបង្អង់ឡើយ លុះត្រាតែខ្ញុំប្រាប់អ្នកឲ្យឈប់»។
ចូររត់ទៅទទួលនាង ហើយសួរថា តើអ្នកសុខសប្បាយជាឬទេ? តើប្តីរបស់អ្នកជាឬទេ? ហើយកូនរបស់អ្នកជាឬទេ?» នាងឆ្លើយថា៖ «ជាទេ»។
បងប្អូនស្រីពីរនាក់នោះ បានចាត់គេឲ្យទៅទូលព្រះយេស៊ូវថា៖ «ព្រះអម្ចាស់អើយ មើល៍! អ្នកដែលព្រះអង្គស្រឡាញ់នោះកំពុងមានជំងឺ»។
ដោយព្រោះក្រុងលីដា នៅជិតក្រុងយ៉ុបប៉េ ហើយពួកសិស្សបានឮថា លោកពេត្រុសនៅទីនោះ គេក៏ចាត់បុរសពីរនាក់ឲ្យទៅ ដោយបង្ខំលោកថា៖ «សូមមកឯយើងខ្ញុំកុំបង្អង់ឡើយ»។