Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




២ ពង្សាវ‌តារ‌ក្សត្រ 4:21 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

21 នាង​បាន​ឡើង​ទៅ ដាក់​វា​ផ្តេក​នៅ​លើ​គ្រែ​អ្នក​សំណព្វ​របស់​ព្រះ បិទ​ទ្វារ​ជិត ហើយ​ក៏​ចេញ​ទៅ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

21 នាង​បី​កូន​ឡើង​ទៅ​ក្នុង​បន្ទប់​លោក​អេលីសេ នាង​ផ្ដេក​កូន​នៅ​លើ​គ្រែ​របស់​លោក រួច​បិទ​ទ្វារ​បន្ទប់។ នាង​រត់​ទៅ​តាម​ប្ដី​នៅ​ឯ​ស្រែ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

21 ម្តាយ​ក៏​ឡើង​ទៅ ដាក់​វា​ផ្តេក​នៅ​លើ​ដំណេក​នៃ​អ្នក​សំណប់​របស់​ព្រះ ហើយ​បិទ​ទ្វារ​ចេញ​ទៅ

សូមមើលជំពូក ចម្លង

អាល់គីតាប

21 នាង​បី​កូន​ឡើង ទៅ​ក្នុង​បន្ទប់​អេលី‌យ៉ាសាក់ នាង​ផ្តេក​កូន​នៅ​លើ​គ្រែ​របស់​គាត់ រួច​បិទ​ទ្វារ​បន្ទប់។ នាង​រត់​ទៅ​តាម​ប្ដី​នៅ​ឯ​ស្រែ

សូមមើលជំពូក ចម្លង




២ ពង្សាវ‌តារ‌ក្សត្រ 4:21
6 ការដាក់ឲ្យឆ្លើយតបគ្នា  

តែ​លោក​ឆ្លើយ​តប​ថា៖ «សូម​ឲ្យ​កូន​អ្នក​មក​ខ្ញុំ» រួច​លោក​ក៏​ទទួល​កូន​ពី​ទ្រូង​នាង បី​ឡើង​ចូល​ទៅ​ក្នុង​បន្ទប់​ដែល​លោក​ស្នាក់​នៅ ហើយ​ផ្តេក​នៅ​លើ​ដំណេក​របស់​លោក


សូម​ឲ្យ​យើង​ធ្វើ​បន្ទប់​មួយ​តូច​នៅ​លើ​ជញ្ជាំង ព្រម​ទាំង​ដាក់​គ្រែ តុ កៅអី និង​ជើង​ទៀន សម្រាប់​លោក​ផង។ ដូច្នេះ កាល​ណា​លោក​មក​ផ្ទះ​យើង នោះ​នឹង​នៅ​ក្នុង​បន្ទប់​នោះ»។


អ្នក​នោះ​បាន​បី​យក​ទៅ​ឲ្យ​ម្តាយ ហើយ​វា​អង្គុយ​លើ​ភ្លៅ​ម្តាយ រហូត​ដល់​ថ្ងៃ​ត្រង់ ហើយ​ក៏​ស្លាប់​ទៅ។


បន្ទាប់​មក នាង​ស្រែក​ហៅ​ប្តី​របស់​នាង ហើយ​និយាយ​ថា៖ «សូម​ចាត់​បម្រើ​ម្នាក់ និង​លា​មួយ​មក​ឲ្យ​ខ្ញុំ ដើម្បី​ឲ្យ​ខ្ញុំ​រត់​ទៅ​រក​អ្នក​សំណព្វ​របស់​ព្រះ ហើយ​វិល​មក​វិញ»។


ពេល​អេលី‌សេ​បាន​ចូល​ទៅ​ក្នុង​ផ្ទះ គាត់​បាន​ឃើញ​កូន​នោះ​ស្លាប់​នៅ​លើ​គ្រែ​របស់​លោក។


នាង​ក៏​ទៅ​ជម្រាប​ដល់​អ្នក​សំណព្វ​របស់​ព្រះ ហើយ​លោក​ប្រាប់​ថា៖ «ចូរ​យក​ប្រេង​នោះ​ទៅ​លក់ សង​បំណុល​គេ​ទៅ ចំណែក​ដែល​នៅ​សល់ ចូរ​ទុក​ចិញ្ចឹម​ខ្លួន និង​កូន​ចុះ»។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម