ស្ត្រីនោះមានកូនគោមួយយ៉ាងធាត់នៅក្នុងផ្ទះ គាត់ក៏ប្រញឹកប្រញាប់សម្លាប់គោនោះ ហើយយកម្សៅមកច្របាច់ដុតធ្វើជានំបុ័ងឥតដំបែ
១ សាំយូអែល 28:25 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ រួចលើកយកមកថ្វាយស្តេចសូល និងពួកអ្នកបម្រើរបស់ទ្រង់ គេក៏បរិភោគគ្រប់គ្នា រួចក្រោកឡើងចេញទៅទាំងយប់នោះវិញ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ បន្ទាប់មក នាងលើកម្ហូបអាហារមកថ្វាយព្រះបាទសូល និងរាជបម្រើ។ ក្រោយមក ស្ដេចក្រោកឡើង ចេញដំណើរជាមួយរាជបម្រើត្រឡប់ទៅវិញ នៅយប់ដដែលនោះ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រួចលើកយកមកដាក់នៅចំពោះសូល នឹងពួកបំរើរបស់ទ្រង់ គេក៏បរិភោគគ្រប់គ្នា រួចគេក្រោកឡើងចេញទៅ ទាំងយប់នោះវិញ។ អាល់គីតាប បន្ទាប់មក នាងលើកម្ហូបអាហារមកជូនស្តេចសូល និងអ្នកបម្រើ។ រួចហើយស្តេចក្រោកឡើង ចេញដំណើរជាមួយអ្នកបម្រើត្រឡប់ទៅវិញ នៅយប់ដដែលនោះ។ |
ស្ត្រីនោះមានកូនគោមួយយ៉ាងធាត់នៅក្នុងផ្ទះ គាត់ក៏ប្រញឹកប្រញាប់សម្លាប់គោនោះ ហើយយកម្សៅមកច្របាច់ដុតធ្វើជានំបុ័ងឥតដំបែ
ពួកភីលីស្ទីនបានប្រមូលផ្តុំពលទ័ពទាំងអស់នៅត្រង់អាផែក ហើយពួកអ៊ីស្រាអែលបានបោះទ័ពនៅត្រង់រន្ធទឹកយេសរាល។