Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ សាំ‌យូ‌អែល 28:25 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

25 បន្ទាប់​មក នាង​លើក​ម្ហូប​អាហារ​មក​ថ្វាយ​ព្រះ‌បាទ​សូល និង​រាជ​បម្រើ។ ក្រោយ​មក ស្ដេច​ក្រោក​ឡើង ចេញ​ដំណើរ​ជា​មួយ​រាជ​បម្រើ​ត្រឡប់​ទៅ​វិញ នៅ​យប់​ដដែល​នោះ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

25 រួច​លើក​យក​មក​ថ្វាយ​ស្តេច​សូល និង​ពួក​អ្នក​បម្រើ​របស់​ទ្រង់ គេ​ក៏​បរិ‌ភោគ​គ្រប់​គ្នា រួច​ក្រោក​ឡើង​ចេញ​ទៅ​ទាំង​យប់​នោះ​វិញ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

25 រួច​លើក​យក​មក​ដាក់​នៅ​ចំពោះ​សូល នឹង​ពួក​បំរើរបស់​ទ្រង់ គេ​ក៏​បរិភោគ​គ្រប់​គ្នា រួច​គេ​ក្រោក​ឡើង​ចេញ​ទៅ ទាំង​យប់​នោះ​វិញ។

សូមមើលជំពូក ចម្លង

អាល់គីតាប

25 បន្ទាប់​មក នាង​លើក​ម្ហូប​អាហារ​មក​ជូន​ស្តេច​សូល និង​អ្នក​បម្រើ។ រួច​ហើយ​ស្តេច​ក្រោក​ឡើង ចេញ​ដំណើរ​ជា​មួយ​អ្នក​បម្រើ​ត្រឡប់​ទៅ​វិញ នៅ​យប់​ដដែល​នោះ។

សូមមើលជំពូក ចម្លង




១ សាំ‌យូ‌អែល 28:25
2 ការដាក់ឲ្យឆ្លើយតបគ្នា  

ស្ត្រី​នោះ​ប្រញាប់‌ប្រញាល់​ទៅ​ចាប់​កូន​គោ​មួយ​យ៉ាង​ធាត់ ដែល​នាង​បាន​ចិញ្ចឹម​យក​មក​សម្លាប់ រួច​នាង​យក​ម្សៅ​មក​ច្របាច់ ហើយ​ដុត​ធ្វើ​នំប៉័ង​ឥត​មេ។


ជន‌ជាតិ​ភីលីស្ទីន​បាន​ប្រមូល​ផ្ដុំ​ទ័ព​ទាំង​មូល​របស់​ពួក​គេ នៅ​អាផេក។ ចំណែក​ឯ​ពួក​អ៊ីស្រា‌អែល​វិញ បោះ​ទ័ព​ជិត​ប្រភព​ទឹក នៅ​យេស‌រាល។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម