ស្ដេចសូលប្រកែកថា៖ «យើងមិនបរិភោគទេ» តែដោយពួកអ្នកបម្រើរបស់ទ្រង់ ព្រមទាំងស្ត្រីនោះចេះតែទទូចអង្វរ បានជាទ្រង់ក៏ស្តាប់តាម រួចក្រោកពីដីឡើងទៅគង់នៅលើគ្រែ។
ព្រះបាទសូលប្រកែកមិនព្រមសោយទេ តែដោយពួករាជបម្រើ និងស្ត្រីនោះ ទទូចអង្វរពេក ស្ដេចក៏យល់ព្រម។ ស្ដេចក្រោកពីដី ឡើងទៅគង់លើគ្រែ។
ទ្រង់ប្រកែកថា ខ្ញុំមិនបរិភោគទេ តែដោយពួកអ្នកបំរើទ្រង់ ព្រមទាំងស្ត្រីនោះចេះតែទទូចអង្វរ បានជាទ្រង់ក៏ស្តាប់តាម រួចក្រោកពីដីឡើងទៅគង់នៅលើគ្រែ
ស្តេចសូលប្រកែកមិនព្រមពិសាទេ តែដោយពួកអ្នកបម្រើ និងស្ត្រីនោះទទូចអង្វរពេក ស្តេចក៏យល់ព្រម។ ស្តេចក្រោកពីដី ឡើងទៅនៅលើគ្រែ។
អ័ហាប់ក៏ត្រឡប់ទៅឯដំណាក់ទ្រង់វិញ មានព្រះហឫទ័យអន់អាក់ ថ្នាំងថ្នាក់ ដោយព្រោះពាក្យដែលណាបោត ជាអ្នកស្រុកយេសរាល បានទូលដល់ទ្រង់ថា "ទូលបង្គំមិនថ្វាយមត៌ករបស់បុព្វបុរសទូលបង្គំ ដល់ព្រះករុណាទេ" ហើយទ្រង់ក៏ប្រះផ្ទំលើព្រះទែនបន្ទំ បែរព្រះភក្ត្រចេញ មិនព្រមសោយព្រះស្ងោយឡើយ។
មានថ្ងៃមួយ អេលីសេបានដើរទៅក្រុងស៊ូណែម នៅទីនោះ មានស្ត្រីអ្នកធំម្នាក់ នាងបានឃាត់លោកឲ្យនៅពិសាបាយ រួចមកវេលាណាដែលលោកទៅតាមទីនោះ លោកតែងតែចូលទៅពិសាបាយនៅផ្ទះរបស់នាង។
ប៉ុន្តែ ពួកអ្នកបម្រើរបស់លោកក៏អែបចូលជិត ជម្រាបថា៖ «លោកឪពុកអើយ ប្រសិនបើហោរានោះប្រាប់ឲ្យលោកធ្វើអ្វីដែលពិបាក តើលោកមិនធ្វើតាមទេឬ? បើលោកគ្រាន់តែឲ្យទៅមុជទឹកប៉ុណ្ណោះ ដើម្បីឲ្យបានស្អាត តើគួរធ្វើតាមជាជាងអំបាលម៉ានទៅទៀត?»
គេចងសំពត់ពណ៌ស ពណ៌បៃតង និងពណ៌ខៀវ ដោយខ្សែខ្លូតទេសពណ៌ស្វាយ ភ្ជាប់នឹងសសរថ្មកែវដោយក្រវិលប្រាក់ ក៏មានកៅអីធ្វើពីមាស និងពីប្រាក់ដាក់លើកម្រាលថ្មកែវពណ៌ក្រហម ស លឿង និងខ្មៅ។
អ្នកណាដែលច្រៀងចម្រៀង ឲ្យអ្នកកើតទុក្ខស្តាប់ នោះដូចជាដោះអាវនៅរដូវងារ ឬដូចជាចាក់ទឹកខ្មេះទៅលើមុខរបួស។
នាងបានអង្គុយលើគ្រែដ៏រុងរឿង មានតុរៀបជាស្រេចនៅពីមុខ អ្នកក៏ដាក់កំញាន និងប្រេងរបស់យើងលើតុនោះ។
ចៅហ្វាយប្រាប់ថា "ចូរចេញទៅតាមផ្លូវច្រកល្ហក តាមរបង ហើយបង្ខំគេឲ្យចូលមក ដើម្បីឲ្យបានពេញផ្ទះខ្ញុំ។
តែគេឃាត់ព្រះអង្គថា៖ «សូមនៅជាមួយយើងខ្ញុំសិន ព្រោះល្ងាច ថ្ងៃទាបណាស់ហើយ»។ ដូច្នេះ ព្រះអង្គក៏យាងចូលទៅគង់ជាមួយគេ។
កាលនាងបានទទួលពិធីជ្រមុជទឹកជាមួយក្រុមគ្រួសាររបស់នាងរួចហើយ នាងក៏អញ្ជើញយើងថា៖ «បើអស់លោកយល់ឃើញថា នាងខ្ញុំស្មោះត្រង់ចំពោះព្រះអម្ចាស់មែន សូមអញ្ជើញទៅស្នាក់នៅផ្ទះនាងខ្ញុំទៅ»។ នាងក៏ទទូចរហូតដល់យើងយល់ព្រម។
ដ្បិតសេចក្តីស្រឡាញ់របស់ព្រះគ្រីស្ទបង្ខំយើង ព្រោះយើងជឿច្បាស់ថា បើមនុស្សម្នាក់បានស្លាប់ជំនួសមនុស្សទាំងអស់ នោះឈ្មោះថា មនុស្សទាំងអស់បានស្លាប់ហើយ។
ដូច្នេះ សូមទ្រង់ស្តាប់តាមពាក្យរបស់ខ្ញុំម្ចាស់ជាអ្នកបម្រើរបស់ទ្រង់ឥឡូវចុះ សូមអនុញ្ញាតឲ្យខ្ញុំម្ចាស់រៀបនំបុ័ងបន្តិចថ្វាយទ្រង់សោយ ដើម្បីឲ្យមានកម្លាំងក្នុងការបន្តដំណើរទៅមុខទៀត»។