Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ សាំ‌យូ‌អែល 28:23 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

23 ទ្រង់​ប្រកែក​ថា ខ្ញុំ​មិន​បរិភោគ​ទេ តែ​ដោយ​ពួក​អ្នក​បំរើ​ទ្រង់ ព្រម​ទាំង​ស្ត្រី​នោះ​ចេះ​តែ​ទទូច​អង្វរ បាន​ជា​ទ្រង់​ក៏​ស្តាប់​តាម រួច​ក្រោក​ពី​ដី​ឡើង​ទៅ​គង់​នៅ​លើ​គ្រែ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

23 ស្ដេច​សូល​ប្រកែក​ថា៖ «យើង​មិន​បរិ‌ភោគ​ទេ» តែ​ដោយ​ពួក​អ្នក​បម្រើ​របស់​ទ្រង់ ព្រម​ទាំង​ស្ត្រី​នោះ​ចេះ​តែ​ទទូច​អង្វរ បាន​ជា​ទ្រង់​ក៏​ស្តាប់​តាម រួច​ក្រោក​ពី​ដី​ឡើង​ទៅ​គង់​នៅ​លើ​គ្រែ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

23 ព្រះ‌បាទ​សូល​ប្រកែក​មិន​ព្រម​សោយ​ទេ តែ​ដោយ​ពួក​រាជ​បម្រើ និង​ស្ត្រី​នោះ ទទូច​អង្វរ​ពេក ស្ដេច​ក៏​យល់​ព្រម។ ស្ដេច​ក្រោក​ពី​ដី ឡើង​ទៅ​គង់​លើ​គ្រែ។

សូមមើលជំពូក ចម្លង

អាល់គីតាប

23 ស្តេច​សូល​ប្រកែក​មិន​ព្រម​ពិសា​ទេ តែ​ដោយ​ពួក​អ្នក​បម្រើ និង​ស្ត្រី​នោះ​ទទូច​អង្វរ​ពេក ស្តេច​ក៏​យល់​ព្រម។ ស្តេច​ក្រោក​ពី​ដី ឡើង​ទៅ​នៅ​លើ​គ្រែ។

សូមមើលជំពូក ចម្លង




១ សាំ‌យូ‌អែល 28:23
11 ការដាក់ឲ្យឆ្លើយតបគ្នា  

អ័ហាប់​ក៏​ត្រឡប់​ទៅ​ឯ​ដំណាក់​ទ្រង់​វិញ មាន​ព្រះ‌ទ័យ​អន់‌អាក់ ថ្នាំង‌ថ្នាក់ ដោយ​ព្រោះ​ពាក្យ​ដែល​ណាបោត ជា​អ្នក​ស្រុក​យេស‌រាល បាន​ទូល​ដល់​ទ្រង់​ថា ទូលបង្គំ​មិន​ថ្វាយ​មរដក​របស់​ពួក​ឰយុកោ​ទូលបង្គំ ដល់​ព្រះ‌ករុណា​ទេ ហើយ​ទ្រង់​ក៏​ប្រះ​ផ្ទំ​លើ​ព្រះ‌ទែន‌បន្ទំ បែរ​ព្រះ‌ភក្ត្រ​ចេញ មិន​ព្រម​សោយ​ព្រះ‌ស្ងោយ​ឡើយ។


មាន​កាល​១​ថ្ងៃ​ទៀត អេលី‌សេ​បាន​ដើរ​ទៅ​ឯ​ក្រុង​ស៊ូណែម រីឯ​នៅ​ទី​នោះ​មាន​ស្ត្រី​អ្នក​ធំ​ម្នាក់ នាង​បាន​ឃាត់​លោក​ឲ្យ​នៅ​ពិសា​បាយ រួច​មក​វេលា​ណា​ដែល​លោក​ទៅ​តាម​ទី​នោះ លោក​តែង‌តែ​ចូល​ទៅ​ពិសា​បាយ​នៅ​ផ្ទះ​នាង


តែ​ពួក​អ្នក​បំរើ​លោក​ក៏​អែប​ចូល​ជិត ជំរាប​ថា លោក​ឪពុក​អើយ បើ‌សិន​ជា​ហោរា​នោះ​បាន​ប្រាប់​ឲ្យ​លោក​ធ្វើ​ការ​អ្វី​យ៉ាង​ធំ នោះ​តើ​លោក​មិន​ធ្វើ​តាម​ទេ​ឬ​អី ចំណង់​បើ​លោក​គ្រាន់​តែ​ឲ្យ​ទៅ​មុជ‌ទឹក​ប៉ុណ្ណោះ ដើម្បី​ឲ្យ​បាន​ស្អាត តើ​នឹង​គួរ​ធ្វើ​តាម​ជា​ជាង​អំបាល‌ម៉ាន​ទៅ​ទៀត


ដែល​មាន​សំពត់​ស បៃតង នឹង​ខៀវ ចង​ដោយ​ខ្សែ​ខ្លូត‌ទេស​ពណ៌​ស្វាយ ភ្ជាប់​នឹង​សសរ​ថ្ម​កែវ​ដោយ​ក្រវិល​ប្រាក់ ក៏​មាន​កៅអី​ធ្វើ​ពី​មាស នឹង​ពី​ប្រាក់ ដាក់​លើ​កំរាល​ថ្ម​កែវ​ពណ៌​ក្រហម ស លឿង ហើយ​ខ្មៅ​ដែរ


អ្នក​ណា​ដែល​ច្រៀង​ចំរៀង ជូន​ដល់​មនុស្ស​ដែល​មាន​ចិត្ត​កើត​ទុក្ខ ឲ្យ​គេ​ស្តាប់ នោះ​ធៀប​ដូច​ជា​គេ​ដោះ​អាវ​នៅ​រដូវ​រងារ ឬ​ដូច​ជា​ចាក់​ទឹក‌ខ្មេះ​ទៅ​លើ​អំបិល​ក្បុង។


ហើយ​បាន​អង្គុយ​លើ​គ្រែ​ដ៏​រុងរឿង មាន​តុ​រៀប​ជា​ស្រេច​នៅ​ពី​មុខ ឯង​ក៏​ដាក់​កំញាន នឹង​ប្រេង​របស់​អញ​លើ​តុ​នោះ​ផង


រួច​ចៅហ្វាយ​ប្រាប់​ថា ចូរ​ចេញ​ទៅ​តាម​ផ្លូវ​ច្រក​ល្ហក តាម​របង ហើយ​បង្ខំ​គេ​ឲ្យ​ចូល​មក ដើម្បី​ឲ្យ​ផ្ទះ​អញ​បាន​ពេញ


តែ​គេ​ឃាត់​ទ្រង់ ដោយ​ពាក្យ​ថា សូម​នៅ​ជា​មួយ​នឹង​យើង​ខ្ញុំ​សិន ពី​ព្រោះ​ល្ងាច ថ្ងៃ​ទាប​ណាស់​ហើយ ដូច្នេះ ទ្រង់​ក៏​យាង​ចូល​ទៅ​គង់​ជា​មួយ​នឹង​គេ


កាល​នាង​បាន​ទទួល​បុណ្យ​ជ្រមុជ‌ទឹក ព្រម​ទាំង​ពួក​គ្រួ​នាង​រួច​ហើយ នោះ​ក៏​អញ្ជើញ​យើង​ថា បើ​អស់​លោក​យល់​ឃើញ​ថា ខ្ញុំ​ស្មោះ‌ត្រង់​ចំពោះ​ព្រះ‌អម្ចាស់​ពិត នោះ​សូម​លោក​អញ្ជើញ​ទៅ​នៅ​ឯ​ផ្ទះ​ខ្ញុំ​កុំ​ខាន នាង​ក៏​បង្ខំ​ដល់​យើង។


ដ្បិត​សេចក្ដី​ស្រឡាញ់​របស់​ព្រះ‌គ្រីស្ទ​បង្ខំ​យើង​ខ្ញុំ ដោយ​យើង​ខ្ញុំ​ពិចារណា​ឃើញ​ថា បើ​ម្នាក់​បាន​ស្លាប់​ជំនួស​អ្នក​ទាំង​អស់​នោះ​ទាំង​អស់​ឈ្មោះ​ថា​បាន​ស្លាប់​ហើយ


ដូច្នេះ សូម​ឲ្យ​ទ្រង់​ស្តាប់​តាម​ពាក្យ​របស់​ខ្ញុំ​ម្ចាស់​ជា​អ្នក​បំរើ​ទ្រង់​ឥឡូវ​ចុះ សូម​អនុញ្ញាត​ឲ្យ​ខ្ញុំ​ម្ចាស់​រៀប​នំបុ័ង​បន្តិច​ថ្វាយ​ទ្រង់​សោយ ដើម្បី​ឲ្យ​មាន​កំឡាំង​ក្នុង​កាល​ដែល​យាង​តាម​ផ្លូវ​ទៅ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម