អ្នកទាំងនេះសុទ្ធតែជាពួកអ្នកកំពូលលើវង្សរបស់ឪពុកគេ តាមតំណគេរៀងខ្លួន ជាពួកមេទាំងអស់ ហើយជាអ្នកនៅក្រុងយេរូសាឡិម។
១ របាក្សត្រ 9:34 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ នេះជាពួកអ្នកដែលជាកំពូលលើវង្សនៃពួកឪពុកក្នុងពួកលេវី តាមពង្សាវតារគេ គឺជាមេទាំងអស់ ហើយគេអាស្រ័យនៅក្នុងក្រុងយេរូសាឡិម។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ នេះហើយជាមេដឹកនាំរបស់ក្រុមគ្រួសារនៃកុលសម្ព័ន្ធលេវី តាមតំណវង្សត្រកូលរបស់ពួកគេ។ អ្នកទាំងនោះរស់នៅក្នុងក្រុងយេរូសាឡឹម។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នេះជាពួកអ្នកដែលជាកំពូល លើវង្សនៃពួកឪពុកក្នុងពួកលេវី តាមពង្សាវតារគេ គឺជាមេទាំងអស់ ហើយគេអាស្រ័យនៅក្នុងក្រុងយេរូសាឡិម។ អាល់គីតាប នេះហើយជាមេដឹកនាំរបស់ក្រុមគ្រួសារនៃកុលសម្ព័ន្ធលេវី តាមតំណវង្សត្រកូលរបស់ពួកគេ។ អ្នកទាំងនោះរស់នៅក្នុងក្រុងយេរូសាឡឹម។ |
អ្នកទាំងនេះសុទ្ធតែជាពួកអ្នកកំពូលលើវង្សរបស់ឪពុកគេ តាមតំណគេរៀងខ្លួន ជាពួកមេទាំងអស់ ហើយជាអ្នកនៅក្រុងយេរូសាឡិម។
និងបងប្អូនគេ ដែលសុទ្ធតែជាកំពូលលើវង្សរបស់ឪពុកគេ ទាំងអស់មានមួយពាន់ប្រាំពីររយហុកសិបនាក់ ជាពួកមនុស្សស្ទាត់ណាស់ ក្នុងការងារខាងព្រះដំណាក់របស់ព្រះ។
ឯពួកអ្នកចម្រៀង ដែលសុទ្ធតែជាកំពូលលើវង្សរបស់ពួកឪពុកក្នុងពួកលេវី គេអាស្រ័យនៅក្នុងបន្ទប់ទាំងប៉ុន្មាន ហើយទំនេរពីការឯទៀត ដ្បិតគេធ្វើការងាររបស់គេទាំងយប់ទាំងថ្ងៃ។
ឯយេហ៊ីអែល ជាអ្នកតាំងក្រុងគីបៀន រស់នៅក្នុងទីក្រុងនោះ ប្រពន្ធគាត់ឈ្មោះម្អាកា។