Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ របា‌ក្សត្រ 8:28 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

28 អ្នក​ទាំង​នេះ​សុទ្ធ​តែ​ជា​ពួក​អ្នក​កំពូល​លើ​វង្ស​របស់​ឪពុក​គេ តាម​តំណ​គេ​រៀង​ខ្លួន ជា​ពួក​មេ​ទាំង​អស់ ហើយ​ជា​អ្នក​នៅ​ក្រុង​យេរូ‌សាឡិម។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

28 អ្នក​ទាំង​នេះ​សុទ្ធ​តែ​ជា​មេ​ដឹក​នាំ​លើ​ក្រុម​គ្រួសារ តាម​តំណ​វង្ស​ត្រកូល​របស់​គេ​រៀងៗ​ខ្លួន។ ពួក​គេ​រស់​នៅ​ក្រុង​យេរូ‌សាឡឹម។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

28 នេះ​សុទ្ធ​តែ​ជា​ពួក​អ្នក ដែល​ជា​កំពូល​លើ​វង្ស​របស់​ឪពុក​គេ តាម​ដំណ​គេ​រៀង​ខ្លួន ជា​ពួក​មេ​ទាំង​អស់ ហើយ​ជា​អ្នក​នៅ​ក្រុង​យេរូ‌សាឡិម។

សូមមើលជំពូក ចម្លង

អាល់គីតាប

28 អ្នក​ទាំង​នេះ​សុទ្ធ​តែ​ជា​មេ​ដឹក​នាំ​លើ​ក្រុម​គ្រួសារ តាម​តំណ​វង្ស​ត្រកូល​របស់​គេ​រៀងៗ​ខ្លួន។ ពួក​គេ​រស់​នៅ​ក្រុង​យេរូ‌សាឡឹម។

សូមមើលជំពូក ចម្លង




១ របា‌ក្សត្រ 8:28
11 ការដាក់ឲ្យឆ្លើយតបគ្នា  

យ៉ារេស‌យ៉ា អេលីយ៉ា និង​ស៊ីកគ្រី សុទ្ធ​តែ​ជា​កូន​របស់​យេរ៉ូ‌ហាំ។


យេហ៊ីអែល ជា​អ្នក​សង់​ក្រុង​គីបៀន ក៏​នៅ​ក្រុង​នោះ​ដែរ ប្រពន្ធ​គាត់​ឈ្មោះ​ម្អាកា។


និង​មីកឡូត ដែល​ជា​ឪពុក​របស់​សាំម៉ា អ្នក​ទាំង​នោះ​រស់​នៅ​ក្រុង​យេរូ‌សាឡិម ជា‌មួយ​បង‌ប្អូន​របស់​គេ​ដែរ។


កូន​ចៅ​យូដា កូន​ចៅ​បេនយ៉ាមីន កូន​ចៅ​អេប្រាអិម និង​កូន​ចៅ​ម៉ាណា‌សេ គេ​សុទ្ធ​តែ​នៅ​ក្រុង​យេរូ‌សាឡិម។


នេះ​ជា​ពួក​អ្នក​ដែល​ជា​កំពូល​លើ​វង្ស​នៃ​ពួក​ឪពុក​ក្នុង​ពួក​លេវី តាម​ពង្សាវ‌តារ​គេ គឺ​ជា​មេ​ទាំង​អស់ ហើយ​គេ​អាស្រ័យ​នៅ​ក្នុង​ក្រុង​យេរូ‌សាឡិម។


ក្នុង​ពួក​កូន​ចៅ​បេនយ៉ាមីន នោះ​មាន​សាលូវ ជា​កូន​មស៊ូ‌ឡាម ជា​កូន​ហូដា‌វា ជា​កូន​ហាសេ‌នួរ


ឯ​ពួក​មេ​ដឹក​នាំ​របស់​ប្រជាជន រស់​នៅ​ក្នុង​ក្រុង​យេរូ‌សាឡិម ហើយ​ប្រជា‌ជន​ឯ​ទៀត គេ​ចាប់​ឆ្នោត​យក​ម្នាក់ ក្នុង​ចំ‌ណោម​ដប់​នាក់ ឲ្យ​មក​រស់​នៅ​ក្រុង​យេរូ‌សាឡិម ជា​ទី​ក្រុង​បរិសុទ្ធ ហើយ​ប្រាំ​បួន​នាក់​ទៀត ឲ្យ​រស់​នៅ​តាម​ទី​ក្រុង​ឯ​ទៀតៗ។


ប៉ុន្ដែ ពួក​កូន​ចៅ​យូដាពុំ​អាច​បណ្តេញ​សាសន៍​យេប៊ូស ដែល​នៅ​ក្រុង​យេរូ‌សាឡិម​បាន​ទេ ដូច្នេះ សាសន៍​យេប៊ូស​រស់​នៅ​ជា​មួយ​ពួក​កូន​ចៅ​យូដា នៅ​ក្រុង​យេរូ‌សាឡិម រហូត​ដល់​សព្វ​ថ្ងៃ។


សេឡា អេលេប យេប៊ូស (គឺ​ជា​ក្រុង​យេរូ‌សាឡិម) គី‌បៀរ និង​គារ‌យ៉ាត់-យារីម ទាំង​អស់​មានដប់​បួន​ក្រុង ព្រម​ទាំង​ភូមិ​នានា​ដែល​នៅ​ជុំ​វិញ។ នេះ​ហើយ​ជា​មត៌ក​របស់​ពួក​កូន​ចៅ​បេនយ៉ាមីន តាម​ពូជ​អំបូរ​របស់​គេ។


រីឯ​ពួក​កូន​ចៅ​បេនយ៉ាមីន​វិញ គេ​មិន​បាន​បណ្តេញ​ពួក​សាសន៍​យេប៊ូស​ដែល​នៅ​ក្រុង​យេរូ‌សាឡិម​ចេញ​ទេ។ ដូច្នេះ សាសន៍​យេប៊ូស​បានរស់​នៅ​ជា​មួយ​កូន​ចៅ​បេនយ៉ាមីន នៅ​ក្នុង​ក្រុង​យេរូ‌សាឡិម​រហូត​ដល់​សព្វ​ថ្ងៃ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម