ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




១ របា‌ក្សត្រ 7:28 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

រីឯ​កេរ‌អាករ និង​ទី​លំនៅ​របស់​គេ គឺ​នៅ​ក្រុង​បេត-អែល និង​ភូមិ​នៅ​ជុំ‌វិញ ហើយ​ទៅ​ខាង​កើត​ដល់​ក្រុង​ណាអា‌រ៉ាន ខាង​លិច​ដល់​ក្រុង​កេស៊ើរ និង​ភូមិ​ជុំ‌វិញ ព្រម​ទាំង​ក្រុង​ស៊ីគែម និង​ភូមិ​នៅ​ជុំ‌វិញ រហូត​ដល់​ក្រុង​កាសា និង​ភូមិ​នៅ​ជុំ‌វិញ​ទាំង​ប៉ុន្មាន

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

រីឯ​ទឹក​ដី​ដែល​ពួក​គេ​បាន​ទទួល​ជា​កម្មសិទ្ធិ សម្រាប់​តាំង​ទី​លំ‌នៅ នោះ​មាន​ក្រុង​បេត‌អែល និង​ស្រុក​ភូមិ​នៅ​ជុំ‌វិញ។ នៅ​ប៉ែក​ខាង​កើត​មាន​ក្រុង​ណាអា‌រ៉ាន និង​ស្រុក​ភូមិ​នៅ​ជុំ‌វិញ ខាង​លិច​មាន​ក្រុង​កេស៊ើរ និង​ស្រុក​ភូមិ​នៅ​ជុំ‌វិញ ក្រុង​ស៊ីគែម និង​ស្រុក​ភូមិ​នៅ​ជុំ‌វិញ ហើយ​ទៅ​រហូត​ដល់​ក្រុង​កាសា និង​ស្រុក​ភូមិ​នៅ​ជុំ‌វិញ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ឯ​កេរ្តិ៍‌អាករ នឹង​ទី​លំនៅ​របស់​គេ នោះ​គឺ​នៅ​ក្រុង​បេត-អែល នឹង​ភូមិ​នៅ​ជុំវិញ ហើយ​ទៅ​ខាង​កើត​ដល់​ក្រុង​ណាអា‌រ៉ាន នឹង​ខាង​លិច​ដល់​ក្រុង​កេស៊ើរ នឹង​ភូមិ​ជុំវិញ ព្រម​ទាំង​ក្រុង​ស៊ីគែម នឹង​ភូមិ​នៅ​ជុំវិញ រហូត​ដល់​ក្រុង​កាសា នឹង​ភូមិ​នៅ​ជុំវិញ​ទាំង​ប៉ុន្មាន

សូមមើលជំពូក

អាល់គីតាប

រីឯ​ទឹក​ដី​ដែល​ពួក​គេ​បាន​ទទួល​ជា​កម្ម‌សិទ្ធិ សម្រាប់​តាំង​ទី​លំ‌នៅ នោះ​មាន​ក្រុង​បេត‌អែល និង​ស្រុក​ភូមិ​នៅ​ជុំ‌វិញ។ នៅ​ប៉ែក​ខាង​កើត​មាន​ក្រុង​ណាអា‌រ៉ាន និង​ស្រុក​ភូមិ​នៅ​ជុំ‌វិញ ខាង​លិច​មាន​ក្រុង​កេស៊ើរ និង​ស្រុក​ភូមិ​នៅ​ជុំ‌វិញ ក្រុង​ស៊ី‌គែម និង​ស្រុក​ភូមិ​នៅ​ជុំ‌វិញ ហើយ​ទៅ​រហូត​ដល់​ក្រុង​កាសា និង​ស្រុក​ភូមិ​នៅ​ជុំ‌វិញ។

សូមមើលជំពូក



១ របា‌ក្សត្រ 7:28
8 ការដាក់ឲ្យឆ្លើយតបគ្នា  

លោក​ដាក់​ឈ្មោះ​ទី​នោះ​ថា "បេត-អែល" តែ​ពី​ដើម គេ​ហៅ​ទី​ក្រុង​នោះ​ថា "លូស"។


ព្រំ​ប្រទល់​ទឹក​ដី​របស់​ពួក​កូន​ចៅ​អេប្រាអិម តាម​ពូជ​អំបូរ​របស់​គេ មាន​ដូច​តទៅ៖ ខាង​កើត គឺ​ក្រុង​អាថា‌រ៉ូត-អាដើរ ទៅ​ដល់​បេត-ហូរ៉ុន​ខាង​លើ


រួច​ពី​យ៉ា‌ណូ‌ហា ចុះ​ទៅ​ដល់​ក្រុង​អាថា‌រ៉ូត និង​ណាអារ៉ា រហូត​ដល់​ក្រុង​យេរីខូរ ផុត​ត្រឹម​ទន្លេ​យ័រដាន់។


ពី​ក្រុង​តាពួរ ព្រំ​ប្រទល់​នោះ​ឆ្ពោះ​ទៅ​ខាង​លិច ទៅ​ដល់​ស្ទឹង​ខាណា ហើយ​ផុត​ត្រឹម​សមុទ្រ។ នេះ​ហើយ​ជា​មត៌ក​របស់​កុល‌សម្ព័ន្ធ​ពួក​កូន​ចៅ​អេប្រាអិម តាម​ពូជ​អំបូររបស់​គេ


រាប់​ទាំង​ក្រុង ព្រម​ទាំង​ភូមិ​នានា នៅ​ក្នុង​មត៌ក​របស់​ពួក​កូន​ចៅ​ម៉ាណា‌សេ ដែល​ញែក​សម្រាប់ពួក​កូន​ចៅ​អេ​ប្រាអិម។


ពូជ​ពង្ស​របស់​លោក​យ៉ូសែប ក៏​ឡើង​ទៅ​ទាស់​នឹង​ក្រុង​បេត-អែល ហើយ​ព្រះ‌យេហូវ៉ា​គង់​ជា​មួយ​ពួក​គេ។