១ របាក្សត្រ 6:63 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ចំណែកពួកកូនចៅម្រ៉ារីតាមពូជអំបូររបស់គេ នោះតាមឆ្នោតត្រូវបានទីក្រុងដប់ពីរ ពីកុលសម្ព័ន្ធរូបេន កាដ និងសាប់យូឡូន។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ អំបូរនានានៃកូនចៅម៉្រារីទទួលបានក្រុងដប់ពីរ ដោយការចាប់ឆ្នោតពីកុលសម្ព័ន្ធរូបេន កុលសម្ព័ន្ធកាដ និងកុលសម្ព័ន្ធសាប់យូឡូន។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ចំណែកឯពួកកូនចៅម្រ៉ារីតាមគ្រួគេ នោះតាមឆ្នោតបានឲ្យទីក្រុង១២ ពីពូជអំបូររូបេន កាឌ់ នឹងសាប់យូល៉ូន អាល់គីតាប អំបូរនានានៃកូនចៅម៉្រារី ទទួលបានក្រុងដប់ពីរ ដោយការចាប់ឆ្នោតពីកុលសម្ព័ន្ធរូបេន កុលសម្ព័ន្ធកាដ និងកុលសម្ព័ន្ធសាប់យូឡូន។ |
ពួកកូនចៅគើសុនតាមគ្រួគេ ត្រូវបានទីក្រុងដប់បី ពីកុលសម្ព័ន្ធអ៊ីសាខារ អេស៊ើរ ណែបថាលី និងពីកុលសម្ព័ន្ធម៉ាណាសេដែលនៅស្រុកបាសាន។
ពួកកូនរបស់ម្រ៉ារី តាមពូជអំបូររបស់គេមាន ម៉ាលី និងមូស៊ី។ នេះហើយជាពូជអំបូររបស់ពួកលេវី តាមវង្សានុវង្សរបស់ឪពុកគេ។
ក្រុងទាំងនោះគឺ ក្រុងបេស៊ើរ នៅទីរហោស្ថាននៃតំបន់ខ្ពង់រាប សម្រាប់ពួករូបេន ក្រុងរ៉ាម៉ូត នៅស្រុកកាឡាត សម្រាប់ពួកកាដ និងក្រុងកូឡាន នៅស្រុកបាសាន សម្រាប់ពួកម៉ាណាសេ។
ពួកកូនចៅម្រ៉ារីតាមពូជអំបូររបស់គេ ទទួលបានក្រុងចំនួនដប់ពីរ ពីកុលសម្ព័ន្ធរូបេន កុលសម្ព័ន្ធកាដ និងកុលសម្ព័ន្ធសាប់យូឡូន។