១ របាក្សត្រ 6:56 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ តែស្រែចម្ការនៃទីក្រុង និងភូមិនានាដែលនៅជុំវិញ នោះបានឲ្យដល់កាលែបជាកូនយេភូនេវិញ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ រីឯស្រែចម្ការ និងភូមិនានាដែលនៅជាប់នឹងក្រុងនោះវិញ គេបានប្រគល់ជូនលោកកាលែប ជាកូនរបស់លោកយេភូនេ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ តែស្រែចំការនៃទីក្រុង នឹងភូមិនៅជាប់ជុំវិញ នោះបានឲ្យដល់កាលែប ជាកូនយេភូនេវិញ អាល់គីតាប រីឯស្រែចម្ការ និងភូមិនានាដែលនៅជាប់នឹងក្រុងនោះវិញ គេបានប្រគល់ជូនលោកកាលែប ជាកូនរបស់លោកយេភូនេ។ |
ពេលនោះ លោកយ៉ូស្វេឲ្យពរលោកកាលែប ជាកូនរបស់លោកយេភូនេ ហើយប្រគល់ក្រុងហេប្រុនឲ្យលោកទុកជាមត៌ក។
លោកយ៉ូស្វេបានចែកឲ្យលោកកាលែប ជាកូនលោកយេភូនេ មានមួយចំណែកជាមួយពួកកូនចៅយូដាដែរ តាមដែលព្រះយេហូវ៉ាបានបង្គាប់មក គឺគារយ៉ាត់-អើបា ដែលជាក្រុងហេប្រុន (អើបាជាឪពុកអ័ណាក់)
ពួកកូនចៅគើសុនចាប់ឆ្នោតបានក្រុងចំនួនដប់បី ពីពូជអំបូរនៃកុលសម្ព័ន្ធអ៊ីសាខារ ពីកុលសម្ព័ន្ធអេស៊ើរ ពីកុលសម្ព័ន្ធណែបថាលី និងពីកុលសម្ព័ន្ធម៉ាណាសេមួយចំហៀង ដែលនៅក្នុងស្រុកបាសាន។