ឯនៅក្នុងហិប នោះមានតែបន្ទះថ្មពីរផ្ទាំងប៉ុណ្ណោះ ដែលលោកម៉ូសេបានដាក់ ពីកាលនៅត្រង់ភ្នំហោរែប នៅគ្រាដែលព្រះយេហូវ៉ាបានតាំងសញ្ញានឹងពួកកូនចៅអ៊ីស្រាអែល ក្រោយដែលគេចេញពីស្រុកអេស៊ីព្ទមក
១ ពង្សាវតារក្សត្រ 8:21 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ យើងបានតាំងកន្លែងនៅទីនេះ ទុកសម្រាប់ហិបដែលមានសេចក្ដីសញ្ញានៃព្រះយេហូវ៉ា ជាសេចក្ដីដែលព្រះអង្គបានតាំងនឹងបុព្វបុរសយើង កាលពីព្រះអង្គនាំគេចេញពីស្រុកអេស៊ីព្ទ»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ខ្ញុំបានរៀបចំកន្លែងមួយ សម្រាប់តម្កល់ហិបដាក់បន្ទះថ្មនៃសម្ពន្ធមេត្រី គឺសម្ពន្ធមេត្រីដែលព្រះអម្ចាស់បានចងជាមួយបុព្វបុរសរបស់យើង នៅពេលព្រះអង្គនាំពួកលោកចេញពីស្រុកអេស៊ីប»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ក៏បានតាំងកន្លែងនៅទីនេះ ទុកសំរាប់ហឹប ដែលមានសេចក្ដីសញ្ញានៃព្រះយេហូវ៉ា ជាសេចក្ដីដែលទ្រង់បានតាំងនឹងពួកឰយុកោយើង ពីកាលទ្រង់នាំគេចេញពីស្រុកអេស៊ីព្ទមក។ អាល់គីតាប ខ្ញុំបានរៀបចំកន្លែងមួយ សម្រាប់តម្កល់ហិបដាក់បន្ទះថ្មនៃសម្ពន្ធមេត្រី គឺសម្ពន្ធមេត្រីដែលអុលឡោះតាអាឡាបានចងជាមួយបុព្វបុរសរបស់យើង នៅពេលទ្រង់នាំពួកគាត់ចេញពីស្រុកអេស៊ីប»។ |
ឯនៅក្នុងហិប នោះមានតែបន្ទះថ្មពីរផ្ទាំងប៉ុណ្ណោះ ដែលលោកម៉ូសេបានដាក់ ពីកាលនៅត្រង់ភ្នំហោរែប នៅគ្រាដែលព្រះយេហូវ៉ាបានតាំងសញ្ញានឹងពួកកូនចៅអ៊ីស្រាអែល ក្រោយដែលគេចេញពីស្រុកអេស៊ីព្ទមក
ដូច្នេះ ចូរអ្នករាល់គ្នាតាំងចិត្ត តាំងព្រលឹង ដើម្បីរកតាមព្រះយេហូវ៉ា ជាព្រះនៃអ្នករាល់គ្នាចុះ ចូរខំប្រឹងស្អាងទីបរិសុទ្ធរបស់ព្រះយេហូវ៉ាដ៏ជាព្រះ ដើម្បីនឹងនាំហិបនៃសេចក្ដីសញ្ញារបស់ព្រះយេហូវ៉ា ព្រមទាំងគ្រឿងប្រដាប់បរិសុទ្ធរបស់ព្រះអង្គមកក្នុងព្រះវិហារ ដែលនឹងត្រូវស្អាងសម្រាប់ព្រះនាមព្រះអង្គ»។
ដូច្នេះ លោកម៉ូសេយកឈាមទៅប្រោះលើប្រជាជន ហើយពោលថា៖ «នេះជាឈាមនៃសេចក្ដីសញ្ញាដែលព្រះយេហូវ៉ាបានតាំងជាមួយអ្នករាល់គ្នា តាមព្រះបន្ទូលទាំងនេះរបស់ព្រះអង្គ»។
លោកនៅទីនោះជាមួយព្រះយេហូវ៉ាអស់រយៈពេលសែសិបថ្ងៃ សែសិបយប់ ឥតមានបរិភោគអ្វីឡើយ ហើយព្រះអង្គក៏ចារឹកអស់ទាំងពាក្យនៃសេចក្ដីសញ្ញា គឺក្រឹត្យវិន័យ ទាំងដប់ប្រការនៅលើបន្ទះថ្មទាំងពីរផ្ទាំងនោះ។
«ចូរយកគម្ពីរក្រឹត្យវិន័យនេះ ទៅដាក់នៅចំហៀងហិបនៃសេចក្ដីសញ្ញារបស់ព្រះយេហូវ៉ាជាព្រះរបស់អ្នករាល់គ្នាទៅ ដើម្បីឲ្យគម្ពីរនេះបាននៅទីនោះ ទុកជាបន្ទាល់ទាស់នឹងអ្នក។
លុះដល់ផុតសែសិបថ្ងៃសែសិបយប់នោះហើយ ព្រះយេហូវ៉ាក៏ប្រទានបន្ទះថ្មទាំងពីរផ្ទាំងនោះមកខ្ញុំ គឺជាបន្ទះថ្មនៃសេចក្ដីសញ្ញា។
ក្នុងគ្រាដែលខ្ញុំបានឡើងទៅលើភ្នំដើម្បីទទួលបន្ទះថ្ម ជាបន្ទះថ្មនៃសេចក្ដីសញ្ញាដែលព្រះយេហូវ៉ាបានតាំងជាមួយអ្នករាល់គ្នា នោះខ្ញុំបាននៅលើភ្នំអស់សែសិបថ្ងៃសែសិបយប់ ឥតមានបរិភោគអាហារ ឬផឹកទឹកសោះ។