ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




១ ពង្សាវ‌តារ‌ក្សត្រ 14:17 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ដូច្នេះ ភរិយា​របស់​យេរ៉ូ‌បោម​ក៏​ក្រោក​ឡើង យាង​ចេញ​ទៅ​ឯ​ក្រុង​ធើសា កាល​ព្រះ‌នាង​បាន​ដល់​មាត់​ទ្វារ​ដំណាក់​ហើយ បុត្រ​នោះ​ក៏​សុគត​ទៅ

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

មហេសី​របស់​ព្រះ‌បាទ​យេរ៉ូ‌បោម​ក្រោក​ឡើង ហើយ​យាង​ចេញ​ទៅ។ ពេល​ព្រះ‌នាង​យាង​ដល់​ក្រុង​ធើសា ហើយ​ឈាន​ជើង​ជាន់​មាត់​ទ្វារ​ព្រះ‌ដំណាក់ បុត្រ​នោះ​ក៏​សោយ​ទិវង្គត។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ដូច្នេះ ភរិយា​របស់​យេរ៉ូ‌បោម​ក៏​ក្រោក​ឡើង យាង​ចេញ​ទៅ​ឯ​ក្រុង​ធើសា កាល​ព្រះ‌នាង​បាន​ដល់​មាត់​ទ្វារ​ដំណាក់​ហើយ បុត្រ​នោះ​ក៏​សុគត​ទៅ

សូមមើលជំពូក

អាល់គីតាប

ភរិយា​របស់​ស្តេច​យេរ៉ូ‌បោម​ក្រោក​ឡើង ហើយ​ចេញ​ទៅ។ ពេល​នាង​ទៅ​ដល់​ក្រុង​ធើសា ហើយ​ឈាន​ជើង​ជាន់​មាត់​ទ្វារ​ដំណាក់ កូន​នោះ​ក៏​ស្លាប់។

សូមមើលជំពូក



១ ពង្សាវ‌តារ‌ក្សត្រ 14:17
11 ការដាក់ឲ្យឆ្លើយតបគ្នា  

កាល​ប្អាសា​បាន​ជ្រាប ទ្រង់​ក៏​លែង​សង់​ក្រុង​រ៉ាម៉ា ទៅ​អាស្រ័យ​នៅ​ឯ​ក្រុង​ធើសា​វិញ


លុះ​ដល់​ឆ្នាំ​ទី​បី ក្នុង​រាជ្យ​អេសា ជា​ស្តេច​យូដា នោះ​ប្អាសា ជា​កូន​អ័ហ៊ី‌យ៉ា ឡើង​សោយ‌រាជ្យ​លើ​ស្រុក​អ៊ីស្រា‌អែល​ទាំង​មូល​នៅ​ក្រុង​ធើសា ទ្រង់​បាន​សោយ‌រាជ្យ​អស់​ម្ភៃ​បួន​ឆ្នាំ។


លុះ​ដល់​ឆ្នាំ​ទីម្ភៃ​ប្រាំពីរ ក្នុង​រាជ្យ​អេសា ជា​ស្តេច​យូដា ស៊ីមរី​បាន​សោយ‌រាជ្យ​អស់​ប្រាំពីរ​ថ្ងៃ នៅ​ក្រុង​ធើសា រីឯ​ពួក​ពល‌ទ័ព គេ​កំពុង​តែ​ច្បាំង​នឹង​គីបថោន ជា​ទី​ក្រុង​របស់​ពួក​ភីលី‌ស្ទីន


គឺ​នៅ​ឆ្នាំ​ទី​សាម​សិប​មួយ ក្នុង​រាជ្យ​អេសា ជា​ស្តេច​យូដា ដែល​អំរី​ឡើង​សោយ‌រាជ្យ​លើ​ស្រុក​អ៊ីស្រា‌អែល ក៏​សោយ‌រាជ្យ​បាន​ដប់ពីរ​ឆ្នាំ ទ្រង់​សោយ‌រាជ្យ​នៅ​ក្រុង​ធើសា​បាន​ប្រាំមួយ​ឆ្នាំ។


រួច​មណា‌ហិម​ជា​កូន​កាឌី ក៏​ចេញ​ពី​ក្រុង​ធើសា ឡើង​ទៅ​ក្រុង​សាម៉ារី សម្លាប់​សាលូម​ជា​កូន​យ៉ាបេស​នៅ​ក្រុង​សាម៉ារី​ទៅ ហើយ​ឡើង​សោយ‌រាជ្យ​ជំនួស។


៙ ឱ​មាស​សម្លាញ់​អើយ ឯង​ស្រស់‌បស់​ល្អ​ដូច​ក្រុង​ធើសា ហើយ​ស្រស់​ប្រិម‌ប្រិយ​ដូច​ជា​ក្រុង​យេរូ‌សាឡិម ក៏​គួរ​ស្ញែង‌ខ្លាច​ដូច​ជា​ពល‌ទ័ព មាន​ទាំង​ទង់‌ជ័យ​ផង។


និង​ស្តេច​ក្រុង​ធើសា​មួយ រួម​ទាំង​អស់​មាន​ស្តេច​សាមសិប​មួយ​អង្គ។