ដំបងរបស់អ្នកណាដែលយើងជ្រើសរើស នោះនឹងចេញពន្លក ហើយយ៉ាងនោះយើងនឹងបញ្ឈប់ការរអ៊ូរទាំរបស់កូនចៅអ៊ីស្រាអែល ដែលគេចេះតែរអ៊ូរទាំទាស់នឹងអ្នក ឲ្យបាត់ចេញពីមុខយើងទៅ»។
អែសរ៉ា 2:62 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ អ្នកទាំងនេះបានស្វែងរកបញ្ជីជាតិរបស់ខ្លួន ក្នុងចំណោមអស់អ្នកដែលបានរាប់តាមពង្សាវតារ តែរកពុំឃើញ ដូច្នេះ គេចាត់ទុកអ្នកទាំងនោះថាមានសៅហ្មង ហើយត្រូវដកចេញពីការងារជាសង្ឃ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ អ្នកទាំងនោះរកនាមត្រកូលពូជពង្សរបស់ខ្លួនពុំឃើញទេ ដូច្នេះ គេចាត់ទុកអ្នកទាំងនោះមិនបរិសុទ្ធ* ដែលពុំអាចបំពេញមុខងារជាបូជាចារ្យបានឡើយ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ពួកអ្នកទាំងនោះបានរកបញ្ជីជាតិរបស់ខ្លួន ក្នុងពួកអ្នកដែលបានរាប់តាមពង្សាវតារ តែរកមិនឃើញសោះឡើយ ដូច្នេះ គេត្រូវរាប់ទុកដូចជាមានសៅហ្មងហើយ ក៏ត្រូវបណ្តេញចេញពីការងារជាសង្ឃទៅ អាល់គីតាប អ្នកទាំងនោះរកនាមត្រកូលពូជពង្សរបស់ខ្លួនពុំឃើញទេ ដូច្នេះ គេចាត់ទុកអ្នកទាំងនោះមិនបរិសុទ្ធ ដែលពុំអាចបំពេញមុខងារជាអ៊ីមុាំបានឡើយ។ |
ដំបងរបស់អ្នកណាដែលយើងជ្រើសរើស នោះនឹងចេញពន្លក ហើយយ៉ាងនោះយើងនឹងបញ្ឈប់ការរអ៊ូរទាំរបស់កូនចៅអ៊ីស្រាអែល ដែលគេចេះតែរអ៊ូរទាំទាស់នឹងអ្នក ឲ្យបាត់ចេញពីមុខយើងទៅ»។
ចំណែកឯអ្នក និងកូនចៅរបស់អ្នក ត្រូវបំពេញការងារជាសង្ឃរបស់អ្នក សម្រាប់ការទាំងអស់ខាងឯអាសនា និងបរិវេណខាងក្រោយវាំងនន។ យើងប្រគល់ការងារជាសង្ឃដល់អ្នករាល់គ្នា ទុកជាអំណោយ តែអ្នកដទៃណាដែលចូលទៅជិត នោះនឹងត្រូវស្លាប់»។
អ្នកត្រូវតែងតាំងអើរ៉ុន និងកូនចៅរបស់គាត់ ឲ្យបំពេញមុខងារជាសង្ឃ ហើយអ្នកដទៃណាដែលចូលមកជិត នោះនឹងត្រូវស្លាប់»។