ព្រះយេហូវ៉ាមានព្រះបន្ទូលថា៖ យើងនឹងបោកគេម្នាក់ផ្ទប់នឹងម្នាក់ទៀត គឺឪពុកផ្ទប់នឹងកូន យើងមិនព្រមប្រណី ឬសំចៃ ឬមេត្តា ដើម្បីមិនឲ្យបំផ្លាញគេឡើយ។
អេសេគាល 7:4 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ភ្នែកយើងនឹងមិនប្រណី ឬអាណិតមេត្តាដល់អ្នកឡើយ គឺយើងនឹងទម្លាក់អំពើរបស់អ្នកមកលើអ្នក នោះអស់ទាំងរបស់គួរស្អប់ខ្ពើមរបស់អ្នក នឹងនៅកណ្ដាលអ្នកហើយ ដូច្នេះ អ្នកនឹងដឹងថា យើងនេះជាព្រះយេហូវ៉ាពិត»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ យើងនឹងមិនអាណិតមេត្តាអ្នក ហើយយើងក៏មិនត្រាប្រណីអ្នកដែរ យើងនឹងដាក់ទោសអ្នក ព្រោះតែអំពើអាក្រក់ដែលអ្នកប្រព្រឹត្ត និងការគោរពព្រះដ៏គួរស្អប់ខ្ពើមក្នុងចំណោមអ្នក។ ពេលនោះ អ្នករាល់គ្នានឹងទទួលស្គាល់ថា យើងនេះហើយជាព្រះអម្ចាស់»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ភ្នែកអញនឹងមិនប្រណី ឬអាណិតមេត្តាដល់ឯងឡើយ គឺអញនឹងទំលាក់អស់ទាំងអំពើរបស់ឯងមកលើឯង នោះអស់ទាំងរបស់គួរស្អប់ខ្ពើមរបស់ឯង នឹងនៅកណ្តាលឯងហើយ ដូច្នេះ ឯងនឹងដឹងថា អញនេះជាព្រះយេហូវ៉ាពិត។ អាល់គីតាប យើងនឹងមិនអាណិតមេត្តាអ្នក ហើយយើងក៏មិនត្រាប្រណីអ្នកដែរ យើងនឹងដាក់ទោសអ្នក ព្រោះតែអំពើអាក្រក់ដែលអ្នកប្រព្រឹត្ត និងការគោរពព្រះដ៏គួរស្អប់ខ្ពើមក្នុងចំណោមអ្នក។ ពេលនោះ អ្នករាល់គ្នានឹងទទួលស្គាល់ថា យើងនេះហើយជាអុលឡោះតាអាឡា»។ |
ព្រះយេហូវ៉ាមានព្រះបន្ទូលថា៖ យើងនឹងបោកគេម្នាក់ផ្ទប់នឹងម្នាក់ទៀត គឺឪពុកផ្ទប់នឹងកូន យើងមិនព្រមប្រណី ឬសំចៃ ឬមេត្តា ដើម្បីមិនឲ្យបំផ្លាញគេឡើយ។
ប៉ុន្តែ មុនដំបូង យើងនឹងសងអំពើទុច្ចរិត និងអំពើបាបរបស់គេមួយជាពីរ ព្រោះគេបានធ្វើឲ្យស្រុកយើងទៅជាស្មោកគ្រោក ដោយសាកសពនៃរូបព្រះគួរខ្ពើម ហើយធ្វើឲ្យស្រុកជាមត៌ករបស់យើង មានពេញដោយរបស់គួរខ្ពើមឆ្អើមរបស់គេ។
ដ្បិតសាសន៍ជាច្រើន និងស្តេចធំៗ នឹងចាប់ប្រើសាសន៍ខាល់ដេនោះវិញ ហើយយើងនឹងសងគេ តាមអំពើដែលគេបានប្រព្រឹត្ត និងតាមការដែលដៃគេបានធ្វើ។
រីឯអស់អ្នកដែលមានចិត្តប្រព្រឹត្តតាមរូបព្រះគួរឆ្អើម និងសេចក្ដីគួរស្អប់ខ្ពើមរបស់គេ យើងនឹងទម្លាក់អំពើរបស់គេទៅលើក្បាលគេវិញ» នេះជាព្រះបន្ទូលនៃព្រះអម្ចាស់យេហូវ៉ា។
ទីក្រុងទាំងឡាយ ដែលមានមនុស្សនៅ នឹងត្រូវបំផ្លាញ ហើយស្រុកនឹងត្រូវខូចបង់ទៅ នោះអ្នករាល់គ្នានឹងដឹងថា យើងនេះជាព្រះយេហូវ៉ាពិត»។
យើងនឹងទម្លាក់អំពើរបស់អ្នកទៅលើក្បាលអ្នកវិញ ដោយព្រោះអ្នកមិនបាននឹកពីកាលអ្នកនៅក្មេង គឺបានចាក់រុកយើង ដោយសារអំពើទាំងនោះ យ៉ាងនោះអ្នកនឹងមិនប្រព្រឹត្តអំពើគួរខ្មាសនេះ ព្រមទាំងការគួរស្អប់ខ្ពើមទាំងប៉ុន្មានរបស់អ្នកទៀត នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់យេហូវ៉ា។
ហេតុនោះ បានជាយើងចាក់សេចក្ដីគ្នាន់ក្នាញ់របស់យើងទៅលើគេ យើងបានរំលីងគេ ដោយភ្លើងនៃសេចក្ដីក្រោធរបស់យើង ក៏បានទម្លាក់ផ្លូវរបស់គេទៅលើក្បាលគេវិញ» នេះជាព្រះបន្ទូលនៃព្រះអម្ចាស់យេហូវ៉ា។
អ្នកបានប្រព្រឹត្តតាមកិរិយារបស់បងស្រីអ្នក ហេតុនោះ យើងនឹងឲ្យពែងរបស់បងអ្នកទៅក្នុងដៃអ្នកដែរ។
គេនឹងសងការអាស្រូវបារាយណ៍របស់នាងទៅលើនាងវិញ ហើយនាងនឹងត្រូវរងទ្រាំទោសនៃការគោរពដល់រូបព្រះរបស់នាងដែរ នោះនាងនឹងដឹងថា យើងនេះជាព្រះអម្ចាស់យេហូវ៉ាពិត»។
យើងនេះ គឺយេហូវ៉ា បានចេញវាចាហើយ ការនេះនឹងកើតមក ហើយយើងនឹងធ្វើឲ្យសម្រេចជាពិត យើងមិនព្រមដកថយ ឬត្រាប្រណីឡើយ ក៏មិនដែលប្រែគំនិតដែរ គេនឹងជំនុំជម្រះអ្នកតាមផ្លូវដែលអ្នកប្រព្រឹត្ត និងអំពើដែលអ្នកបានធ្វើវិញ នេះជាព្រះបន្ទូលនៃព្រះអម្ចាស់យេហូវ៉ា»។
គេនឹងដឹងថា យើងនេះជាព្រះយេហូវ៉ាពិតក្នុងកាលដែលយើងបានធ្វើឲ្យស្រុកនេះស្ងាត់ជ្រងំ ហើយជាទីស្រឡាំងកាំង ដោយព្រោះអំពើគួរស្អប់ខ្ពើម ដែលគេបានប្រព្រឹត្តនោះ។
ដូច្នេះ ព្រះអម្ចាស់យេហូវ៉ាមានព្រះបន្ទូលថា៖ «ដូចជាយើងរស់នៅ ប្រាកដជាយើងនឹងបន្ថយអ្នកកាន់តែតិចទៅ ភ្នែកយើងនឹងមើលអ្នក ដោយឥតប្រណី ហើយយើងនឹងមិនអាណិតមេត្តាដល់អ្នកឡើយ ព្រោះអ្នកបានបង្អាប់ទីបរិសុទ្ធរបស់យើង ដោយរបស់គួរស្អប់ខ្ពើម ហើយគួរឆ្អើមទាំងប៉ុន្មានរបស់អ្នក។
យើងនឹងលូកដៃទៅលើគេ និងធ្វើឲ្យស្រុកគេត្រូវខូចបង់ ហើយស្ងាត់ច្រៀប លើសជាងទីរហោស្ថានដែលនៅខាងរីបឡា ទៅទៀត គឺនៅគ្រប់ទាំងទីកន្លែងណាដែលគេអាស្រ័យនៅផង នោះគេនឹងដឹងថា យើងនេះជាព្រះយេហូវ៉ាពិត»។
ពួកអ្នកដែលត្រូវសម្លាប់ គេនឹងដួលនៅកណ្ដាលអ្នក នោះអ្នករាល់គ្នានឹងដឹងថា យើងនេះជាព្រះយេហូវ៉ាពិត។
ស្តេចកាន់ទុក្ខ ហើយពួកចៅហ្វាយអស់សង្ឃឹម ឯដៃប្រជាជននៅក្នុងស្រុកត្រូវញ័ររន្ធត់ យើងនឹងធ្វើដល់គេតាមអំពើដែលគេប្រព្រឹត្ត ហើយនឹងជំនុំជម្រះគេ តាមគួរនឹងទោសរបស់គេ នោះគេនឹងដឹងថា យើងនេះហើយ ជាព្រះយេហូវ៉ាពិត។
ពេលនេះជាចុងបំផុតរបស់អ្នកពិត យើងនឹងប្រើកំហឹងរបស់យើងទៅលើអ្នក ហើយជំនុំជម្រះអ្នកតាមគ្រប់ទាំងអំពើរបស់អ្នក ព្រមទាំងទម្លាក់អំពើគួរស្អប់ខ្ពើមរបស់អ្នក មកលើអ្នកផង។
ភ្នែកយើងនឹងមិនប្រណីឡើយ យើងក៏មិនអាណិតមេត្តាដល់អ្នកដែរ យើងនឹងសងអ្នកតាមអំពើដែលអ្នកប្រព្រឹត្ត ហើយរបស់គួរស្អប់ខ្ពើមទាំងប៉ុន្មានរបស់អ្នក នឹងនៅកណ្ដាលអ្នកដែរ នោះអ្នករាល់គ្នានឹងដឹងថា គឺយើងនេះហើយ ជាព្រះយេហូវ៉ាដែលវាយអ្នកពិត»។
ដូច្នេះ យើងនឹងប្រព្រឹត្តដោយសេចក្ដីក្រោធដែរ ភ្នែកយើងនឹងមិនប្រណីឡើយ យើងនឹងមិនអាណិតមេត្តាទេ ទោះបើគេអំពាវនាវ ដោយសំឡេងយ៉ាងខ្លាំងដាក់ត្រចៀកយើងក៏ដោយ គង់តែយើងមិនព្រមស្តាប់ឡើយ»។
រីឯយើងវិញ ភ្នែកយើងនឹងមិនប្រណីទេ យើងមិនអាណិតមេត្តាឡើយ គឺយើងនឹងទម្លាក់អំពើរបស់គេមកលើក្បាលគេវិញ។
ព្រះយេហូវ៉ាមានក្ដីក្ដាំនឹងយូដា ក៏នឹងដាក់ទោសយ៉ាកុបតាមអំពើរបស់គេ ព្រមទាំងសងគេតាមកិរិយារបស់គេផង។
ថ្ងៃដាក់ទោសបានមកដល់ហើយ គឺថ្ងៃតបស្នងតាមអំពើ ដែលគេបានប្រព្រឹត្តមកដល់ហើយ អ៊ីស្រាអែលស្រែកឡើងថា "ហោរានេះឆ្កួត មនុស្សដែលមាននិស្ស័យខាងវិញ្ញាណនេះ ឡប់សតិហើយ!" តែដោយព្រោះអំពើទុច្ចរិតដ៏សម្បើម និងអំពើសម្អប់ដ៏ខ្លាំងរបស់អ្នកវិញ។
ហើយព្រះយេហូវ៉ាមានព្រះបន្ទូលសួរខ្ញុំថា៖ «អេម៉ុសអើយ តើអ្នកឃើញអ្វី?» ខ្ញុំទូលតបថា៖ «ឃើញខ្សែប្រយោល»។ រួចព្រះអម្ចាស់មានព្រះបន្ទូលថា៖ «មើល៍ យើងនឹងឲ្យមានខ្សែប្រយោល នៅកណ្ដាលពួកអ៊ីស្រាអែល ជាប្រជារាស្ត្ររបស់យើង យើងនឹងលែងមើលរំលងពីគេទៀតហើយ
ដ្បិតព្រះយេហូវ៉ាមានព្រះបន្ទូលថា "យើងនឹងមិនប្រណីពួកអ្នកនៅក្នុងស្រុកទៀតឡើយ។ មើល៍! យើងនឹងប្រគល់ពួកគេទៅក្នុងកណ្ដាប់ដៃអ្នកជិតខាង ហើយទៅក្នុងកណ្ដាប់ដៃស្តេចរបស់ខ្លួនដែរ ពួកនោះនឹងវាយកម្ទេចទឹកដី ហើយយើងក៏មិនប្រោសឲ្យរួចដែរ"»។
ដ្បិតយើងស្គាល់ព្រះអង្គដែលមានព្រះបន្ទូលថា៖ «ការសងសឹកជារបស់យើង យើងនឹងសងដល់គេ» ហើយមួយទៀតថា «ព្រះអម្ចាស់នឹងជំនុំជម្រះប្រជារាស្ត្ររបស់ព្រះអង្គ» ។