Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អេ‌សេ‌គាល 7:3 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

3 ពេល​នេះ​ជា​ចុង​បំផុត​របស់​អ្នក​ពិត យើង​នឹង​ប្រើ​កំហឹង​របស់​យើង​ទៅ​លើ​អ្នក ហើយ​ជំនុំ‌ជម្រះ​អ្នក​តាម​គ្រប់​ទាំង​អំពើ​របស់​អ្នក ព្រម​ទាំង​ទម្លាក់​អំពើ​គួរ​ស្អប់​ខ្ពើម​របស់​អ្នក មក​លើ​អ្នក​ផង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

3 អ៊ីស្រា‌អែល​អើយ ចុង​បញ្ចប់​របស់​អ្នក​មក​ដល់​ហើយ យើង​នឹង​ជះ​កំហឹង​ទៅ​លើ​អ្នក យើង​នឹង​វិនិច្ឆ័យ​ទោស​អ្នក តាម​អំពើ​ដែល​អ្នក​ប្រព្រឹត្ត យើង​នឹង​ដាក់​ទោស​អ្នក ព្រោះ​តែ​ព្រះ​ដ៏​គួរ​ស្អប់​ខ្ពើម​ទាំង​ប៉ុន្មាន​របស់​អ្នក។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

3 ពេល​នេះ​ជា​ចុង​បំផុត​របស់​ឯង​ពិត អញ​នឹង​ចាត់​សេចក្ដី​កំហឹង​របស់​អញ​ទៅ​លើ​ឯង ហើយ​នឹង​ជំនុំ‌ជំរះ​ឯង​តាម​គ្រប់​ទាំង​អំពើ​របស់​ឯង ព្រម​ទាំង​ទំលាក់​អស់​ទាំង​អំពើ​គួរ​ស្អប់​ខ្ពើម​របស់​ឯង មក​លើ​ឯង​ផង

សូមមើលជំពូក ចម្លង

អាល់គីតាប

3 អ៊ីស្រ‌អែល​អើយ ចុង​បញ្ចប់​របស់​អ្នក​មក​ដល់​ហើយ យើង​នឹង​ជះ​កំហឹង​ទៅ​លើ​អ្នក យើង​នឹង​វិនិច្ឆ័យ​ទោស​អ្នក​តាម​អំពើ​ដែល​អ្នក​ប្រព្រឹត្ត យើង​នឹង​ដាក់​ទោស​អ្នក ព្រោះ​តែ​ព្រះ​ដ៏​គួរ​ស្អប់​ខ្ពើម​ទាំង​ប៉ុន្មាន​របស់​អ្នក។

សូមមើលជំពូក ចម្លង




អេ‌សេ‌គាល 7:3
27 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះ‌ទ្រង់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ណូអេ​ថា៖ «យើង​សម្រេច​ឲ្យ​សាច់​ទាំង​អស់​វិនាស​ផុត​ពី​មុខ​យើង ដ្បិត​ផែន‌ដី​ពេញ​ដោយ​អំពើ​ឃោរ‌ឃៅ​ដោយ​សារ​គេ ឥឡូវ​នេះ យើង​នឹង​ធ្វើ​ឲ្យ​គេ​វិនាស​ទៅ​ជា‌មួយ​នឹង​ផែន‌ដី។


អ្នក​ពោល​ថា ខ្ញុំ​នឹង​ធ្វើ​ជា​ម្ចាស់​ជា​ដរាប​ទៅ ហេតុ​នោះ​បាន​ជា​អ្នក​មិន​បាន យក​ចិត្ត​ទុក​ដាក់​នឹង​សេចក្ដី​ទាំង​នេះ ក៏​មិន​បាន​គិត​ដល់​ចុង​បំផុត​ដែរ។


ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ថា៖ យើង​នឹង​បោក​គេ​ម្នាក់​ផ្ទប់​នឹង​ម្នាក់​ទៀត គឺ​ឪពុក​ផ្ទប់​នឹង​កូន យើង​មិន​ព្រម​ប្រណី ឬ​សំចៃ ឬ​មេត្តា ដើម្បី​មិន​ឲ្យ​បំផ្លាញ​គេ​ឡើយ។


រីឯ​អស់​អ្នក​ដែល​មាន​ចិត្ត​ប្រព្រឹត្ត​តាម​រូប​ព្រះ​គួរ​ឆ្អើម និង​សេចក្ដី​គួរ​ស្អប់​ខ្ពើម​របស់​គេ យើង​នឹង​ទម្លាក់​អំពើ​របស់​គេ​ទៅ​លើ​ក្បាល​គេ​វិញ» នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌អម្ចាស់‌យេហូវ៉ា។


យើង​នឹង​ជំនុំ‌ជម្រះ​អ្នក ដូច​ជា​គួរ​ជំនុំ‌ជម្រះ​ដល់​ស្រី​ដែល​ផិត​ប្តី ហើយ​កម្ចាយ​ឈាម​ផង យើង​នឹង​ទម្លាក់​ឈាម​ទៅ​លើ​អ្នក ដោយ​សេចក្ដី​ក្រោធ និង​សេចក្ដី​ប្រចណ្ឌ។


យើង​នឹង​ទម្លាក់​អំពើ​របស់​អ្នក​ទៅ​លើ​ក្បាល​អ្នក​វិញ ដោយ​ព្រោះ​អ្នក​មិន​បាន​នឹក​ពី​កាល​អ្នក​នៅ​ក្មេង គឺ​បាន​ចាក់​រុក​យើង ដោយ‌សារ​អំពើ​ទាំង​នោះ យ៉ាង​នោះ​អ្នក​នឹង​មិន​ប្រព្រឹត្ត​អំពើ​គួរ​ខ្មាស​នេះ ព្រម​ទាំង​ការ​គួរ​ស្អប់​ខ្ពើម​ទាំង​ប៉ុន្មាន​របស់​អ្នក​ទៀត នេះ​ជា​ព្រះ‌បន្ទូលរបស់​ព្រះ‌អម្ចាស់‌យេហូវ៉ា។


ដ្បិត​ព្រះ‌អម្ចាស់‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា៖ «យើង​នឹង​ប្រព្រឹត្ត​ចំពោះ​អ្នក ដូច​ជា​អ្នក​បាន​ប្រព្រឹត្ត​នោះ គឺ​ដែល​អ្នក​បាន​មើល‌ងាយ​ដល់​ពាក្យ​សម្បថ ដោយ​ផ្តាច់​សេចក្ដី​សញ្ញា​ចេញ។


ហេតុ​នោះ ព្រះ‌អម្ចាស់‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ថា ឱ​ពួក​វង្ស​អ៊ីស្រា‌អែល​អើយ យើង​នឹង​ជំនុំ‌ជម្រះ​អ្នក​រាល់​គ្នា គ្រប់​គ្នា​តាម​អំពើ​ប្រព្រឹត្ត​រៀង​ខ្លួន ចូរ​អ្នក​រាល់​គ្នា​វិល​មក​វិញ ចូរ​បែរ​ចេញ​ពី​អំពើ​រំលង​របស់​អ្នក នោះ​សេចក្ដី​ទុច្ចរិត​នឹង​មិន​បំផ្លាញ​អ្នក​ទេ។


ឯ​អ្នក ឱ​ចៅ‌ហ្វាយ​ដ៏​សៅ‌ហ្មង ហើយ​កំណាច​របស់​អ៊ីស្រា‌អែល​អើយ ថ្ងៃ​របស់​អ្នក​បាន​មក​ដល់ ក្នុង​គ្រា​នៃ​អំពើ​ទុច្ចរិត​នៅ​ចុង​បំផុត


ហេតុ​នោះ បាន​ជា​យើង​ចាក់​សេចក្ដី​គ្នាន់‌ក្នាញ់​របស់​យើង​ទៅ​លើ​គេ យើង​បាន​រំលីង​គេ ដោយ​ភ្លើង​នៃ​សេចក្ដី​ក្រោធ​របស់​យើង ក៏​បាន​ទម្លាក់​ផ្លូវ​របស់​គេ​ទៅ​លើ​ក្បាល​គេ​វិញ» នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌អម្ចាស់‌យេហូវ៉ា។


យើង​នេះ គឺ​យេហូវ៉ា បាន​ចេញ​វាចា​ហើយ ការ​នេះ​នឹង​កើត​មក ហើយ​យើង​នឹង​ធ្វើ​ឲ្យ​សម្រេច​ជា​ពិត យើង​មិន​ព្រម​ដក​ថយ ឬ​ត្រា‌ប្រណី​ឡើយ ក៏​មិន​ដែល​ប្រែ​គំនិត​ដែរ គេ​នឹង​ជំនុំ‌ជម្រះ​អ្នក​តាម​ផ្លូវ​ដែល​អ្នក​ប្រព្រឹត្ត និង​អំពើ​ដែល​អ្នក​បាន​ធ្វើ​វិញ នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌អម្ចាស់‌យេហូវ៉ា»។


ប៉ុន្តែ អ្នក​រាល់​គ្នា​ថា: ផ្លូវ​របស់​ព្រះ‌អម្ចាស់​មិន​ត្រឹម​ត្រូវ​ទេ ឱ​ពួក​វង្ស​អ៊ីស្រា‌អែល​អើយ យើង​នឹង​ជំនុំ‌ជម្រះ​អ្នក​រាល់​គ្នា​តាម​ផ្លូវ​របស់​អ្នក​រៀង​ខ្លួន»។


ដូច្នេះ យើង​បាន​កម្ចាត់‌កម្ចាយ​គេ​ទៅ​នៅ​ក្នុង​អស់​ទាំង​សាសន៍ គេ​ត្រូវ​បែង​ចែក​ទៅ​នៅ​គ្រប់​ស្រុក យើង​បាន​ជំនុំ‌ជម្រះ​គេ​តាម​ផ្លូវ​គេ​ប្រព្រឹត្ត និង​តាម​កិរិយា​របស់​គេ។


មួយ​ភាគ​បី​ក្នុង​ចំណោម​អ្នក​រាល់​គ្នា​នឹង​ត្រូវ​ស្លាប់ ដោយ​អាសន្ន‌រោគ និង​ភាព​អត់​ឃ្លាន មួយ​ភាគ​បី​ទៀត​នឹង​ដួល​ស្លាប់​ដោយ​ដាវ ហើយ​មួយ​ភាគ​បី យើង​នឹង​កម្ចាត់‌កម្ចាយ​ទៅ​តាម​ខ្យល់​គ្រប់​ទិស​ទី ក៏​នឹង​មាន​ដាវ​ដេញ​តាម​ក្រោយ​គេ​ទៀត​ផង។


គឺ​យ៉ាង​នោះ​ឯង ដែល​សេចក្ដី​ក្រោធ​របស់​យើង​នឹង​បាន​សម្រេច ហើយ​យើង​នឹង​ឲ្យ​សេចក្ដី​ក្រោធ​របស់​យើង​នៅ​លើ​គេ នោះ​យើង​នឹង​បាន​រសាយ​ចិត្ត កាល​ណា​យើង​បាន​សម្រេច​សេចក្ដី​ក្រោធ​របស់​យើង​ដល់​គេ នោះ​គេ​នឹង​ដឹង​ថា ជា​យើង​នេះ​ហើយ គឺ​ព្រះ‌យេហូវ៉ា ជា​ព្រះ​ដែល​ប្រច័ណ្ឌ។


«ឱ​កូន​មនុស្ស​អើយ ព្រះ‌អម្ចាស់‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​មក​ស្រុក​អ៊ីស្រា‌អែល​ដូច្នេះ​ថា ដល់​កំណត់​ហើយ គឺ​ដល់​ចុង​បំផុត​នៃ​ស្រុក​ទាំង​បួន​ទិស​ហើយ។


ស្តេច​កាន់​ទុក្ខ ហើយ​ពួក​ចៅ‌ហ្វាយ​អស់​សង្ឃឹម ឯ​ដៃ​ប្រជាជន​នៅ​ក្នុង​ស្រុក​ត្រូវ​ញ័រ​រន្ធត់ យើង​នឹង​ធ្វើ​ដល់​គេ​តាម​អំពើ​ដែល​គេ​ប្រព្រឹត្ត ហើយ​នឹង​ជំនុំ‌ជម្រះ​គេ តាម​គួរ​នឹង​ទោស​របស់​គេ នោះ​គេ​នឹង​ដឹង​ថា យើង​នេះ​ហើយ ជា​ព្រះ‌យេហូវ៉ា​ពិត។


ភ្នែក​យើង​នឹង​មិន​ប្រណី ឬ​អាណិត​មេត្តា​ដល់​អ្នក​ឡើយ គឺ​យើង​នឹង​ទម្លាក់​អំពើ​របស់​អ្នក​មក​លើ​អ្នក នោះ​អស់​ទាំង​របស់​គួរ​ស្អប់​ខ្ពើម​របស់​អ្នក នឹង​នៅ​កណ្ដាល​អ្នក​ហើយ ដូច្នេះ អ្នក​នឹង​ដឹង​ថា យើង​នេះ​ជា​ព្រះ‌យេហូវ៉ា​ពិត»។


រីឯ​យើង​វិញ ភ្នែក​យើង​នឹង​មិន​ប្រណី​ទេ យើង​មិន​អាណិត​មេត្តា​ឡើយ គឺ​យើង​នឹង​ទម្លាក់​អំពើ​របស់​គេ​មក​លើ​ក្បាល​គេ​វិញ។


កាល​នៅ​ក្នុង​ផ្ទៃ​នៅ​ឡើយ យ៉ាកុប​បាន​ចាប់​កែង​ជើង​របស់​បង លុះ​មាន​វ័យ​ពេញ​កម្លាំង​ហើយ យ៉ា​កុប​បាន​បោក​ចំបាប់​ជាមួយ​ព្រះ។


ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ថា៖ «អេម៉ុស​អើយ តើ​អ្នក​ឃើញ​អ្វី?» ខ្ញុំ​ក៏​ទូល​ព្រះ‌អង្គ​ថា៖ «ឃើញ​កំប្រោង​មួយ​ពេញ​ដោយ​ផ្លែ​ឈើ​រដូវ​ក្តៅ » រួច​ព្រះ‌យេហូវ៉ា​ប្រាប់​ខ្ញុំ​ថា៖ «ចុង​បញ្ចប់ បាន​មក​ដល់​អ៊ីស្រា‌អែល ជា​ប្រជា‌រាស្ត្រ​របស់​យើង​ហើយ យើង​នឹង​លែង​មើល​រំលង​គេ​ទៀត​ហើយ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម