ចូរមើលទៅគ្រប់មនុស្សឆ្មើងឆ្មៃ ហើយបន្ទាបគេ ចូរជាន់ឈ្លីពួកមនុស្សអាក្រក់នៅកន្លែង ដែលគេឈរតែម្តង។
អេសេគាល 17:24 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដូច្នេះ អស់ទាំងដើមឈើនៅផែនដីនឹងដឹងថា យើង គឺយេហូវ៉ា យើងបានបន្ទាបដើមឈើខ្ពស់ចុះមក ហើយបានតម្កើងដើមឈើទាបឡើងវិញ យើងបានធ្វើឲ្យដើមឈើខ្ចីស្វិតក្រៀមទៅ ហើយឲ្យដើមឈើ ដែលស្វិតក្រៀមបានប៉ិចឡើងវិញ គឺយើង យេហូវ៉ានេះហើយ ដែលបានចេញវាចា ព្រមទាំងធ្វើការនេះ»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពេលនោះ ដើមឈើទាំងប៉ុន្មាននៅតាមព្រៃនឹងទទួលស្គាល់ថា គឺយើងនេះហើយជាព្រះអម្ចាស់។ យើងរំលំដើមឈើខ្ពស់ៗ ហើយលើកដើមឈើតូចៗឲ្យលូតខ្ពស់ឡើង។ យើងធ្វើឲ្យដើមឈើដែលមានស្លឹកខៀវខ្ចី ប្រែជាក្រៀមស្ងួត ហើយធ្វើឲ្យដើមឈើក្រៀមស្ងួត ត្រឡប់ជាមានស្លឹកខៀវខ្ចីវិញ។ យើងជាព្រះអម្ចាស់ យើងនិយាយយ៉ាងណា យើងក៏នឹងធ្វើយ៉ាងនោះដែរ»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដូច្នេះអស់ទាំងដើមឈើនៅផែនដីនឹងដឹងថា អញ គឺយេហូវ៉ា អញបានបន្ទាបដើមឈើខ្ពស់ចុះមក ហើយបានដំកើងដើមឈើទាបឡើងវិញ អញបានធ្វើឲ្យដើមឈើខ្ចីស្វិតក្រៀមទៅ ហើយឲ្យដើមឈើ ដែលស្វិតក្រៀមបានប៉ិចឡើងវិញ គឺអញ យេហូវ៉ានេះហើយ ដែលបានចេញវាចា ព្រមទាំងធ្វើការនេះផង។ អាល់គីតាប ពេលនោះ ដើមឈើទាំងប៉ុន្មាននៅតាមព្រៃនឹងទទួលស្គាល់ថា គឺយើងនេះហើយជាអុលឡោះតាអាឡា។ យើងរំលំដើមឈើខ្ពស់ៗ ហើយលើកដើមឈើតូចៗឲ្យលូតខ្ពស់ឡើង។ យើងធ្វើឲ្យដើមឈើដែលមានស្លឹកខៀវខ្ចី ប្រែជាក្រៀមស្ងួត ហើយធ្វើឲ្យដើមឈើក្រៀមស្ងួត ត្រឡប់ជាមានស្លឹកខៀវខ្ចីវិញ។ យើងជាអុលឡោះតាអាឡា យើងនិយាយយ៉ាងណា យើងក៏នឹងធ្វើយ៉ាងនោះដែរ»។ |
ចូរមើលទៅគ្រប់មនុស្សឆ្មើងឆ្មៃ ហើយបន្ទាបគេ ចូរជាន់ឈ្លីពួកមនុស្សអាក្រក់នៅកន្លែង ដែលគេឈរតែម្តង។
ដើម្បីនឹងលើកមនុស្សទាបថោកដាក់នៅទីខ្ពស់វិញ ហើយតម្កើងមនុស្សដែលក្រំក្នុងចិត្តឲ្យបានសុខ។
៙ ប៉ុន្តែ ឥឡូវនេះ ព្រះអង្គបានបោះបង់ចោល ហើយបានកាត់កាល់គេ ព្រះអង្គខ្ញាល់នឹងអ្នក ដែលព្រះអង្គបានចាក់ប្រេងតាំង។
ព្រះអង្គបានបង្រួញវ័យក្មេងរបស់ព្រះរាជាឲ្យខ្លី ហើយបានបង្គ្របព្រះរាជា ដោយសេចក្ដីអាម៉ាស់។ –បង្អង់
ព្រះអង្គបានទម្លាក់ពួកអ្នកដែលនៅទីខ្ពស់ ឯទីក្រុងយ៉ាងខ្ពស់ ព្រះអង្គរំលំចុះ គឺព្រះអង្គរំលំក្រុងនោះចុះដល់ដី ក៏បន្ទាបទៅដល់ធូលីដីផង។
ព្រោះយើងនេះ គឺយេហូវ៉ា យើងនឹងចេញបង្គាប់ ហើយពាក្យដែលយើងប្រាប់នោះ នឹងបានសម្រេចជាពិត ឥតដែលបន្ថយទៀតឡើយ ដ្បិតឱពូជពង្សរឹងចចេសអើយ នៅគ្រារបស់អ្នក យើងនឹងចេញវាចា ហើយនឹងធ្វើសម្រេចតាមផង នេះជាព្រះបន្ទូលនៃព្រះអម្ចាស់យេហូវ៉ា»។
ព្រះអម្ចាស់យេហូវ៉ាមានព្រះបន្ទូលដូច្នេះ ចូរដោះក្បាំង ដោះមកុដចេញ នេះមិនដូចធម្មតាទេ ចូរលើកអ្វីដែលទាបថោក ហើយបន្ទាបអ្វីដែលខ្ពង់ខ្ពស់ចុះ។
តើចិត្តអ្នកនឹងធន់នៅបាន ហើយដៃអ្នកនឹងមានកម្លាំង នៅថ្ងៃដែលយើងធ្វើទោសដល់អ្នកបានឬ? យើង គឺព្រះយេហូវ៉ានេះ យើងបានចេញវាចាហើយ ក៏នឹងសម្រេចតាមផង។
យើងនេះ គឺយេហូវ៉ា បានចេញវាចាហើយ ការនេះនឹងកើតមក ហើយយើងនឹងធ្វើឲ្យសម្រេចជាពិត យើងមិនព្រមដកថយ ឬត្រាប្រណីឡើយ ក៏មិនដែលប្រែគំនិតដែរ គេនឹងជំនុំជម្រះអ្នកតាមផ្លូវដែលអ្នកប្រព្រឹត្ត និងអំពើដែលអ្នកបានធ្វើវិញ នេះជាព្រះបន្ទូលនៃព្រះអម្ចាស់យេហូវ៉ា»។
ដូច្នេះ អស់ទាំងសាសន៍ដែលសល់នៅព័ទ្ធជុំវិញអ្នក គេនឹងដឹងថា គឺយើង ជាព្រះយេហូវ៉ានេះ យើងបានសង់ទីបំផ្លាញនោះឡើង ហើយសាបព្រោះកន្លែងដែលចោលស្ងាត់វិញ គឺយើង ជាយេហូវ៉ានេះ យើងបានចេញវាចាហើយ ក៏នឹងសម្រេចតាមផង។
គ្រានោះ យើងនឹងដាក់វិញ្ញាណយើងនៅក្នុងអ្នករាល់គ្នា អ្នកនឹងមានជីវិតរស់ ហើយយើងនឹងតាំងអ្នក ឲ្យរស់នៅក្នុងស្រុកដែលជារបស់អ្នក នោះអ្នករាល់គ្នានឹងដឹងថា គឺយើង ជាព្រះយេហូវ៉ានេះ បានចេញវាចាហើយ ក៏បានសម្រេចតាមផង នេះជាព្រះបន្ទូលរបស់ព្រះយេហូវ៉ា»។
ទ្រង់ត្រូវគេបណ្តេញពីចំណោមមនុស្ស ហើយគំនិតរបស់ស្ដេចបានត្រឡប់ដូចជាគំនិតរបស់សត្វ ទ្រង់មានទីលំនៅជាមួយលាព្រៃ ក៏សោយស្មៅដូចគោ ហើយព្រះកាយទទឹកជោកដោយទឹកសន្សើមពីលើមេឃ ដរាបដល់ទ្រង់បានជ្រាបថា ព្រះដ៏ខ្ពស់បំផុតគ្រប់គ្រងលើរាជ្យរបស់មនុស្ស ហើយថា ទ្រង់តាំងអ្នកណាឡើងឲ្យគ្រប់គ្រង ក៏តាមតែព្រះហឫទ័យ។
«នៅថ្ងៃនោះ យើងនឹងលើកទីលំនៅរបស់ដាវីឌ ដែលដួលរលំនោះឡើងវិញ ហើយជួសជុលកន្លែងធ្លុះធ្លាយឲ្យជិត យើងនឹងលើកកន្លែងខូចបង់ឡើង ហើយសង់ឡើងឲ្យបានដូចដើម
លុះថ្ងៃបន្ទាប់ កាលលោកម៉ូសេចូលទៅក្នុងត្រសាលនៃសេចក្ដីបន្ទាល់ នោះឃើញដំបងរបស់អើរ៉ុន ដែលសម្រាប់ពួកវង្សលេវីមានពន្លកដុះឡើង ហើយបែកចេញជាផ្កា រួចមានផ្លែចំបក់ទុំទៀតផង។
ព្រះអង្គនឹងសោយរាជ្យលើពួកវង្សរបស់យ៉ាកុបអស់កល្បជានិច្ច ហើយរាជ្យរបស់ព្រះអង្គនឹងមិនផុតឡើយ»