អេសាយ 14:18 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ អស់ទាំងស្តេចរបស់សាសន៍ទាំងប៉ុន្មាន សុទ្ធតែដេកនៅក្នុងទីរុងរឿងនៃផ្នូររបស់គេរៀងខ្លួន ព្រះគម្ពីរខ្មែរសាកល អស់ទាំងស្ដេចនៃប្រជាជាតិនានា ពួកគេទាំងអស់គ្នាបានដេកលក់នៅក្នុងសិរីរុងរឿង គឺក្នុងផ្នូររបស់ពួកគេរៀងៗខ្លួន ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ស្ដេចរបស់ប្រជាជាតិនានាសុទ្ធតែសម្រាក យ៉ាងរុងរឿង ក្នុងផ្នូររបស់ខ្លួន។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯសពនៃអស់ទាំងស្តេចរបស់សាសន៍ទាំងប៉ុន្មាន សុទ្ធតែដេកនៅក្នុងទីរុងរឿងនាម៉ុងរបស់គេរៀងខ្លួន អាល់គីតាប ស្ដេចរបស់ប្រជាជាតិនានាសុទ្ធតែសម្រាក យ៉ាងរុងរឿង ក្នុងផ្នូររបស់ខ្លួន។ |
គេបញ្ចុះសពលោកនៅជាមួយពួកស្តេច នៅក្នុងក្រុងដាវីឌ ព្រោះលោកបានធ្វើល្អក្នុងសាសន៍អ៊ីស្រាអែល ហើយចំពោះព្រះ និងព្រះវិហារព្រះអង្គផង។
ពេលពួកស៊ីរីបានថយចេញពីទ្រង់ទៅ ទុកទ្រង់ឲ្យនៅទាំងឈឺខ្លាំង នោះពួកមហាតលិកទ្រង់មានគំនិតគិតក្បត់ចំពោះទ្រង់ ដោយព្រោះឈាមនៃកូនរបស់សង្ឃយេហូយ៉ាដា ក៏ធ្វើគុតទ្រង់នៅក្នុងក្រឡាបន្ទំ រួចគេបញ្ចុះសពទ្រង់នៅក្នុងក្រុងដាវីឌ តែមិនមែនក្នុងផ្នូររបស់ពួកស្តេចទេ។
នៅជាមួយពួកស្តេច និងពួកអ្នកប្រាជ្ញនៃលោកីយ ជាពួកអ្នកដែលបានសង់ទីសម្ងាត់សម្រាប់ខ្លួន
ដ្បិតទូលបង្គំដឹងថា ព្រះអង្គនឹងនាំទូលបង្គំឲ្យត្រូវស្លាប់ គឺឲ្យទៅឯទីសំណាក់ដែលទុកសម្រាប់ ឲ្យមនុស្សរស់ទាំងអស់ចូលទៅ។
គេភ័យខ្លាចនឹងទីកន្លែងខ្ពស់ៗ ក៏មានសេចក្ដីស្ញែងខ្លាចតាមផ្លូវ ឯដើមចំបក់នឹងចេញផ្កា ហើយកណ្តូបនឹងសង្កត់លើគេជាធ្ងន់ ឯសេចក្ដីប៉ងប្រាថ្នានឹងរសាយអស់ទៅ ព្រោះមនុស្សតែងឆ្ពោះទៅឯទីលំនៅដ៏នៅអស់កល្បជានិច្ច ហើយពួកអ្នកកាន់ទុក្ខដើរទៅមកតាមផ្លូវ។
ប្រសិនបើអ្នកណាបង្កើតបានកូនមួយរយនាក់ ហើយរស់នៅជាយូរឆ្នាំ ទោះជាមានអាយុយឺនយូរយ៉ាងណា តែមិនបានស្កប់ចិត្តដោយសេចក្ដីល្អ ហើយឥតមានពិធីបញ្ចុះសពខ្លួនផង ខ្ញុំយល់ថា កូនដែលរលូតកើតមុនកំណត់វិសេសជាងអ្នកនោះ។
ជាអ្នកដែលបានធ្វើឲ្យលោកីយ រលីងដូចជាសមុទ្រខ្សាច់ ព្រមទាំងបំផ្លាញទីក្រុងទាំងប៉ុន្មាន ឥតដែលលែងពួកឈ្លើយ ឲ្យត្រឡប់ទៅឯផ្ទះគេវិញនោះ?
តែអ្នកវិញត្រូវបោះចោលទៅឆ្ងាយ ដូចជាមែកដែលគួរខ្ពើម គឺដូចជាអាវរបស់មនុស្សដែលត្រូវគេសម្លាប់ ជាអ្នកដែលត្រូវគេចាក់ទម្លុះដោយដាវ ហើយក៏ចុះទៅដល់ថ្មនៅក្នុងរណ្តៅ ដូចជាខ្មោចដែលគេជាន់ឈ្លីដោយជើង។
"អ្នកមានការអ្វីនៅទីនេះ? តើមានញាតិសន្តានណានៅទីនេះឬ បានជាអ្នកធ្វើម៉ុងសម្រាប់ខ្លួនដូច្នេះ ដូចជាអ្នកណាដែលធ្វើម៉ុងសម្រាប់ខ្លួននៅលើទីខ្ពស់ គឺដាប់ទីលំនៅសម្រាប់ខ្លួននៅក្នុងថ្ម?