ហើយនឹងគំរូនៃរបស់ទាំងប៉ុន្មានដែលទ្រង់បានដោយព្រះវិញ្ញាណ សម្រាប់ទីលានរបស់ព្រះដំណាក់របស់ព្រះយេហូវ៉ា អស់ទាំងបន្ទប់នៅជុំវិញ ដែលសម្រាប់ជាឃ្លាំងរបស់ព្រះដំណាក់នៃព្រះ និងឃ្លាំងនៃតង្វាយបរិសុទ្ធទាំងប៉ុន្មាន
ហេព្រើរ 8:5 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ អ្នកទាំងនោះជាគំរូ និងជាស្រមោលនៃអ្វីៗនៅស្ថានសួគ៌ ដូចព្រះបានបង្គាប់លោកម៉ូសេ នៅពេលលោករៀបនឹងសង់រោងឧបោសថថា «ចូរប្រយ័ត្ននឹងធ្វើសព្វគ្រប់ទាំងអស់ តាមគំរូដែលយើងបានបង្ហាញអ្នកនៅលើភ្នំ» ។ ព្រះគម្ពីរខ្មែរសាកល អ្វីដែលពួកបូជាចារ្យទាំងនោះបម្រើ ជានិមិត្តរូប និងជាស្រមោលនៃស្ថានសួគ៌ ដូចដែលនៅពេលរៀបនឹងបង្ហើយការសង់ព្រះពន្លា ម៉ូសេត្រូវព្រះដាស់តឿនថា:“ត្រូវប្រាកដថា អ្នកនឹងធ្វើសព្វគ្រប់ទាំងអស់តាមគំរូដែលយើងបានបង្ហាញដល់អ្នកនៅលើភ្នំ”។ Khmer Christian Bible គឺពួកគេបម្រើទៅតាមគំរូ និងលំនាំនៅស្ថានសួគ៌ ស្របតាមព្រះបន្ទូលដែលលោកម៉ូសេបានទទួលនៅពេលគាត់កំពុងរៀបនឹងសង់រោង គឺព្រះជាម្ចាស់មានបន្ទូលថា៖ «ចូរប្រយ័ត្ន អ្នកត្រូវធ្វើសព្វគ្រប់ទៅតាមគំរូដែលយើងបានបង្ហាញដល់អ្នកនៅលើភ្នំ» ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ អ្នកទាំងនោះធ្វើពិធីផ្សេងៗតាមគំរូ និងតាមស្រមោលនៃពិធីនៅស្ថានបរមសុខ ដូចព្រះជាម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេ នៅពេលដែលហៀបនឹងសង់ព្រះពន្លាថាៈ«ចូរប្រុងប្រយ័ត្ន អ្នកត្រូវធ្វើសព្វគ្រប់ទាំងអស់ តាមគំរូដែលយើងបានបង្ហាញឲ្យអ្នកឃើញនៅលើភ្នំ»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដែលគេជាគំរូ ហើយជាស្រមោល ពីរបស់នៅស្ថានសួគ៌វិញ ដូចជាព្រះបានបង្គាប់លោកម៉ូសេ ក្នុងកាលដែលលោករៀបនឹងធ្វើរោងឧបោសថថា «ចូរប្រយ័តនឹងធ្វើគ្រប់ទាំងអស់ តាមគំរូដែលអញបានបង្ហាញឯងនៅលើភ្នំ» អាល់គីតាប អ្នកទាំងនោះធ្វើពិធីផ្សេងៗ តាមគំរូ និងតាមស្រមោលនៃពិធីនៅសូរ៉កា ដូចអុលឡោះមានបន្ទូលមកកាន់ម៉ូសា នៅពេលដែលហៀបនឹងសង់ជំរំសក្ការៈថាៈ«ចូរប្រុងប្រយ័ត្ន អ្នកត្រូវធ្វើសព្វគ្រប់ទាំងអស់តាមគំរូដែលយើងបានបង្ហាញឲ្យអ្នកឃើញនៅលើភ្នំ»។ |
ហើយនឹងគំរូនៃរបស់ទាំងប៉ុន្មានដែលទ្រង់បានដោយព្រះវិញ្ញាណ សម្រាប់ទីលានរបស់ព្រះដំណាក់របស់ព្រះយេហូវ៉ា អស់ទាំងបន្ទប់នៅជុំវិញ ដែលសម្រាប់ជាឃ្លាំងរបស់ព្រះដំណាក់នៃព្រះ និងឃ្លាំងនៃតង្វាយបរិសុទ្ធទាំងប៉ុន្មាន
ព្រះបាទដាវីឌមានរាជឱង្ការថា៖ «ទាំងនេះ គឺបានកត់ត្រាទុកដោយព្រះហស្តព្រះយេហូវ៉ា ឲ្យយើងបានយល់ហើយ គឺអស់ទាំងរបៀបនៃគំរូទាំងនេះ»។
អាសនានេះត្រូវធ្វើពីក្ដារ ឲ្យមានប្រហោងកណ្ដាល គឺត្រូវធ្វើដូច្នោះ ដូចបានបង្ហាញឲ្យអ្នកឃើញនៅលើភ្នំ។
ឯរបៀបធ្វើជើងចង្កៀងនោះ គឺធ្វើពីមាស មានរចនាក្បាច់ ចាប់ពីគល់រហូតដល់ផ្កាសុទ្ធតែជាវិចិត្រដោយក្បាច់ទាំងអស់ តាមគំរូដែលព្រះយេហូវ៉ាបានបង្ហាញមកលោកម៉ូសេ លោកក៏បានធ្វើជើងចង្កៀងយ៉ាងដូច្នោះ ។
បន្ទាប់មក គេក៏វិលត្រឡប់ទៅស្រុករបស់ខ្លួនវិញ តាមផ្លូវមួយផ្សេងទៀត ដ្បិតព្រះមានព្រះបន្ទូលហាមគេក្នុងយល់សប្តិ មិនឲ្យគេត្រឡប់ទៅជួបហេរ៉ូឌវិញឡើយ។
បុព្វបុរសរបស់យើងមានរោងនៃសេចក្តីបន្ទាល់នៅទីរហោស្ថាន ដូចព្រះអង្គបានមានព្រះបន្ទូលមកកាន់លោកម៉ូសេ ហើយបង្គាប់លោកឲ្យធ្វើតាមគំរូដែលលោកបានឃើញ។
ការទាំងនេះគ្រាន់តែជាស្រមោលនៃអ្វីដែលត្រូវមកប៉ុណ្ណោះ តែអ្វីដែលពិតគឺព្រះគ្រីស្ទ។
ដោយសារក្រឹត្យវិន័យ ជាស្រមោលពីសេចក្ដីល្អដែលត្រូវមក ហើយមិនមែនជារូបពិតនៃសេចក្ដីទាំងនេះ នោះពុំអាចនឹងធ្វើឲ្យពួកអ្នកដែលចូលមកថ្វាយយញ្ញបូជាដដែលៗរាល់ឆ្នាំ បានគ្រប់លក្ខណ៍ឡើយ។
ដោយសារជំនឿ លោកណូអេបានទទួលការទូន្មានពីព្រះ អំពីហេតុការណ៍ដែលមើលមិនទាន់ឃើញនៅឡើយ ហើយដោយលោកគោរពកោតខ្លាច លោកបានសង់ទូកមួយយ៉ាងធំ ដើម្បីសង្គ្រោះក្រុមគ្រួសាររបស់លោក។ ដោយសារជំនឿនេះឯង ដែលលោកបានកាត់ទោសលោកីយ៍ ហើយត្រឡប់ជាអ្នកស្នងមត៌កនៃសេចក្ដីសុចរិត ដោយសារជំនឿ។
ចូរប្រយ័ត្ន ក្រែងអ្នករាល់គ្នាមិនព្រមស្ដាប់ព្រះអង្គដែលកំពុងមានព្រះបន្ទូល ដ្បិតប្រសិនបើអ្នកទាំងនោះ ដែលមិនព្រមស្តាប់តាមអ្នកដែលទូន្មានគេនៅលើផែនដី មិនអាចគេចផុតទៅហើយ នោះចំណង់បើយើងដែលមិនព្រមស្ដាប់ព្រះអង្គ ដែលទូន្មានពីស្ថានសួគ៌មក នោះនឹងរឹតតែពុំអាចគេចផុតយ៉ាងណាទៅទៀត!
យើងមានអាសនាមួយ ដែលពួកអ្នកបម្រើក្នុងរោងឧបោសថ គ្មានសិទ្ធិនឹងបរិភោគពីអាសនានោះបានឡើយ។
(ដែលនេះជានិមិត្តរូបសម្រាប់ពេលបច្ចុប្បន្ន) ជាគ្រាដែលគេនៅតែថ្វាយតង្វាយ និងយញ្ញបូជានៅឡើយ ដែលតង្វាយទាំងនោះ ពុំអាចនឹងធ្វើឲ្យអ្នកដែលមកថ្វាយបង្គំ បានគ្រប់លក្ខណ៍ខាងមនសិការបានឡើយ
យើងខ្ញុំបានគិតថា ប្រសិនបើគេនិយាយពាក្យនេះមកកាន់យើងខ្ញុំ ឬមកកាន់កូនចៅរបស់យើងខ្ញុំនៅពេលខាងមុខ យើងខ្ញុំអាចនឹងឆ្លើយបានថា "មើល៍ នេះជាគំរូអាសនារបស់ព្រះយេហូវ៉ា ដែលបុព្វបុរសយើងខ្ញុំបានសង់ មិនមែនសម្រាប់ថ្វាយតង្វាយដុត ឬសម្រាប់ថ្វាយយញ្ញបូជាទេ គឺជាទីបន្ទាល់រវាងយើងខ្ញុំ និងអ្នករាល់គ្នាប៉ុណ្ណោះ"។
ក្រោយមក ខ្ញុំមើលទៅ ឃើញព្រះវិហារក្នុងរោងនៃសេចក្ដីបន្ទាល់នៅស្ថានសួគ៌ បើកទ្វារចំហ