កាលគេបានមកដល់លានស្រូវរបស់អ័ថាត់ ដែលនៅខាងនាយទន្លេយ័រដាន់ គេទួញសោកជាខ្លាំងនៅទីនោះ ហើយលោកយ៉ូសែបប្រារព្ធពិធីកាន់ទុក្ខឪពុកអស់រយៈពេលប្រាំពីរថ្ងៃ។
ហូសេ 9:2 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដូច្នេះ ទីលានបោកស្រូវ និងធុងស្រាទំពាំងបាយជូរ នឹងមិនចិញ្ចឹមគេទៀតឡើយ ហើយស្រាថ្មីក៏នឹងគ្មានទៀតដែរ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ប៉ុន្តែ ពួកគេនឹងមិនស្គាល់រសជាតិស្រូវ ដែលគេបោកបែន ឬប្រេងដែលគេគាប ហើយស្រាទំពាំងបាយជូរថ្មី ក៏គ្មានទៀតដែរ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដូច្នេះ ទីលានស្រូវ នឹងធុងជាន់ផ្លែទំពាំងបាយជូរ នឹងមិនចិញ្ចឹមគេទៀត ហើយទឹកទំពាំងបាយជូរនឹងខានមានទៅ អាល់គីតាប ប៉ុន្តែ ពួកគេនឹងមិនស្គាល់រសជាតិស្រូវ ដែលគេបោកបែន ឬប្រេងដែលគេគាប ហើយស្រាទំពាំងបាយជូរថ្មី ក៏គ្មានទៀតដែរ។ |
កាលគេបានមកដល់លានស្រូវរបស់អ័ថាត់ ដែលនៅខាងនាយទន្លេយ័រដាន់ គេទួញសោកជាខ្លាំងនៅទីនោះ ហើយលោកយ៉ូសែបប្រារព្ធពិធីកាន់ទុក្ខឪពុកអស់រយៈពេលប្រាំពីរថ្ងៃ។
យើងនឹងធ្វើឲ្យនាងបាត់បង់សំណើចក្អាកក្អាយ ពិធីបុណ្យផ្សេងៗ បុណ្យចូលខែ បុណ្យថ្ងៃសប្ប័ទ និងបុណ្យដែលបានកំណត់ទាំងប៉ុន្មានរបស់នាង។
យើងនឹងបំផ្លាញដើមទំពាំងបាយជូរ និងដើមល្វារបស់នាង ដែលនាងធ្លាប់ពោលថា "ចម្ការទាំងនេះជាឈ្នួលដែលគូស្នេហ៍របស់ខ្ញុំបានឲ្យ"។ យើងនឹងធ្វើឲ្យចម្ការទាំងនោះត្រឡប់ទៅជាព្រៃ ហើយសត្វព្រៃនឹងស៊ីបង្ហិនអស់។
ដូច្នេះ យើងនឹងដកយកស្រូវរបស់យើងនៅរដូវចម្រូត យើងនឹងដកស្រាថ្មីរបស់យើងវិញ នៅរដូវបេះផ្លែទំពាំងបាយជូរ យើងក៏នឹងដកយករោមចៀម និងខ្លូតទេសរបស់យើង ដែលសម្រាប់បិទបាំងភាពអាក្រាតរបស់នាងមកវិញដែរ។
ដូច្នេះ ដោយព្រោះអ្នករាល់គ្នាជាន់ឈ្លីមនុស្សក្រីក្រ ហើយរឹបអូសយកស្រូវពីគេ អ្នករាល់គ្នាបានសង់ផ្ទះដោយថ្មដាប់ តែមិនបានរស់នៅក្នុងផ្ទះនោះទេ អ្នករាល់គ្នាបានដាំចម្ការទំពាំងបាយជូរជាទីគាប់ចិត្ត តែមិនបានផឹកស្រាទំពាំងបាយជូរពីចម្ការនោះឡើយ។
ឯងរាល់គ្នាបានសង្ឃឹមនឹងបានច្រើន តែមើលបានតែតិចទេ ហើយកាលណាអ្នកបាននាំយកទៅដល់ផ្ទះ នោះយើងបានផ្លុំផាត់ទៅ"។ ព្រះយេហូវ៉ានៃពួកពលបរិវារព្រះអង្គសួរថា "ហេតុអ្វីបានជាដូច្នេះ គឺដោយព្រោះវិហាររបស់យើង ដែលនៅខូចបង់ កំពុងដែលឯងរាល់គ្នារត់ទៅឯផ្ទះអ្នករៀងខ្លួននោះ
តើអ្នកគិតដូចម្ដេចទៅហើយ? កាលណាគេមកដល់គំនរស្រូវដែលត្រូវមានម្ភៃថាំង នោះឃើញមានតែដប់ទេ ហើយកាលណាមកដល់ធុងឃ្នាប ដើម្បីដងយកហាសិបរង្វាល់ នោះបានតែម្ភៃវិញ។