Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ហូសេ 2:9 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

9 ដូច្នេះ យើង​នឹង​ដក​យក​ស្រូវ​របស់​យើង​នៅ​រដូវ​ចម្រូត យើង​នឹង​ដក​ស្រា​ថ្មី​របស់​យើង​វិញ នៅ​រដូវ​បេះ​ផ្លែ​ទំពាំង​បាយ​ជូរ យើង​ក៏​នឹង​ដក​យក​រោម​ចៀម និង​ខ្លូត‌ទេស​របស់​យើង ដែល​សម្រាប់​បិទ​បាំង​ភាព​អាក្រាតរបស់​នាង​មក​វិញ​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

9 ហេតុ​នេះ​បាន​ជា​យើង​នឹង​វិល​មក​យក ស្រូវ​របស់​យើង​វិញ នៅ​រដូវ​ចម្រូត យើង​នឹង​យក​ស្រា​ថ្មី​របស់​យើង​វិញ នៅ​រដូវ​បេះ​ផ្លែ​ទំពាំង‌បាយជូរ យើង​ក៏​នឹង​យក​រោម​ចៀម និង​ក្រណាត់​ទេស‌ឯក សម្រាប់​បិទ‌បាំង​កាយ​នាង​ទៅ​វិញ​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

9 ដូច្នេះ អញ​នឹង​ដក​យក​ស្រូវ​របស់​អញ​នៅ​រដូវ​ចំរូត នឹង​ទឹក​ទំពាំង‌បាយ‌ជូរ​របស់​អញ​មក​វិញ នៅ​ក្នុង​រដូវ​បេះ​ផ្លែ ហើយ​អញ​នឹង​កញ្ឆក់​យក​រោម​ចៀម នឹង​ខ្លូត‌ទេស​របស់​អញ ដែល​សំរាប់​ហ៊ុំហ​កេរ‌ខ្មាស​នាង​មក​វិញ​ដែរ

សូមមើលជំពូក ចម្លង

អាល់គីតាប

9 ហេតុ​នេះ​បាន​ជា​យើង​នឹង​វិល​មក​យក ស្រូវ​របស់​យើង​វិញ នៅ​រដូវ​ចម្រូត យើង​នឹង​យក​ស្រា​ថ្មី​របស់​យើង​វិញ នៅ​រដូវ​បេះ​ផ្លែ​ទំពាំង‌បាយជូរ យើង​ក៏​នឹង​យក​រោម​ចៀម និង​ក្រណាត់​ទេស‌ឯក សម្រាប់​បិទ‌បាំង​កាយ​នាង​ទៅ​វិញ​ដែរ។

សូមមើលជំពូក ចម្លង




ហូសេ 2:9
15 ការដាក់ឲ្យឆ្លើយតបគ្នា  

ដូច្នេះ មើល៍! យើង​បាន​លូក​ដៃ​ទៅ​លើ​អ្នក​ហើយ ក៏​បន្ថយ​ចំណែក​របស់​អ្នក​ចុះ ហើយ​បាន​ប្រគល់​អ្នក​ដល់​បំណង​ចិត្ត​របស់​ពួក​អ្នក​ដែល​ស្អប់​អ្នក គឺ​ដល់​ពួក​កូន​ស្រី​សាសន៍​ភីលី‌ស្ទីន ដែល​អៀន​ចំពោះ​អំពើ​ឥត​ខ្មាស​របស់​អ្នក។


យើង​នឹង​ប្រគល់​អ្នក​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​គេ នោះ​គេ​នឹង​បំផ្លាញ​ផ្ទះ​បន​របស់​អ្នក ហើយ​រំលំ​អស់​ទាំង​ទី​សំខាន់​របស់​អ្នក​ដែរ គេ​នឹង​បក​សម្លៀក‌បំពាក់​អ្នក​ចេញ ហើយ​យក​គ្រឿង​លម្អ​របស់​អ្នក ព្រម​ទាំង​ចោល​អ្នក​ឲ្យ​នៅ​អាក្រាត ហើយ​ខ្លួន​ទទេ។


គេ​នឹង​បក​យក​សម្លៀក‌បំពាក់​អ្នក ហើយ​យក​គ្រឿង​លម្អ​របស់​អ្នក​ទៅ​ដែរ។


ដ្បិត​ស្តេច​ខាង​ជើង​នឹង​វិល​ត្រឡប់​មក​វិញ ទាំង​លើក​ទ័ព​យ៉ាង​ច្រើន​សន្ធឹក លើស​ជាង​មុន​ទៅ​ទៀត ហើយ​ប៉ុន្មាន​ឆ្នាំ​ក្រោយ​មក ស្ដេច​នឹង​លើក​ទ័ព​យ៉ាង​ធំ ទាំង​មាន​គ្រឿង​សស្ត្រា‌វុធ​យ៉ាង​ច្រើន​មក​ជា‌មួយ។


ពុំ​នោះ​ទេ យើង​នឹង​សម្រាត​ឲ្យ​នាង​នៅ​ខ្លួន​ទទេ ហើយ​ធ្វើ​ឲ្យ​នាង​ត្រឡប់​ដូច​ជា​ថ្ងៃ​ដែល​កើត​មក ឲ្យ​នាង​បាន​ដូច​ជា​ទី​រហោ‌ស្ថាន គឺ​ដូច​ជា​ដី​ហួត‌ហែង ក៏​នឹង​ធ្វើ​ឲ្យ​នាង​ស្លាប់​ដោយ​ស្រេក​ទឹក។


ដ្បិត​គេ​បាន​សាប‌ព្រោះ​ខ្យល់ ហើយ​គេ​នឹង​ច្រូត​បាន​ជា​ខ្យល់​គួច។ ស្រូវ​របស់​គេ​ស្កក ឥត​មាន​គ្រាប់ គ្មាន​អ្វី​យក​មក​ធ្វើ​ម្សៅ​ឡើយ ហើយ​ប្រសិន‌បើ​បាន​ផល នោះ​មនុស្ស​ដទៃ​នឹង​លេប​បាត់​ទៅ។


ដូច្នេះ ទី​លាន​បោក​ស្រូវ និង​ធុង​ស្រា​ទំពាំង‌បាយ‌ជូរ នឹង​មិន​ចិញ្ចឹម​គេ​ទៀតឡើយ ហើយ​ស្រា​ថ្មី​ក៏​នឹង​គ្មាន​ទៀត​ដែរ។


ដូច្នេះ ប្រហែល​ជា​ព្រះ‌អង្គ​ប្រទាន​ការ​លើក​លែង​ទោស ហើយ​ចាត់​ព្រះ​ពរ​មក​ឯ​អ្នក​រាល់​គ្នា ជំនួស​ឲ្យ​បណ្ដា​សា​ទេ​ដឹង? គឺ​ឲ្យ​មាន​តង្វាយ​ម្សៅ និង​តង្វាយ​ច្រួច សម្រាប់​ថ្វាយ​ព្រះ‌យេហូវ៉ា ជា​ព្រះ​របស់​អ្នក​រាល់​គ្នា​ផង។


ទ្រព្យ‌សម្បត្តិ​របស់​គេ​នឹង​ត្រូវ​រឹប‌អូស ហើយ​ផ្ទះ​របស់​គេ​នឹង​ត្រូវ​ចោល​ស្ងាត់។ គេ​នឹង​សង់​ផ្ទះ តែ​មិន​បាន​អាស្រ័យ​នៅ​ទេ គេ​នឹង​ធ្វើ​ចម្ការ​ទំពាំង‌បាយ‌ជូរ តែ​មិន​បាន​ផឹក​ពី​ផល​ទំពាំង​បាយ​ជូរ​ឡើយ។


ហើយ​ទោះ​បើ​ពួក​អេដុម​ពោល​ថា "យើង​ត្រូវ​បំផ្លាញ​ហើយ តែ​យើង​នឹង​វិល​ទៅ​សង់​កន្លែង​ខូច‌បង់​ឡើង​វិញ" ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា "គេ​នឹង​សង់​ឡើង តែ​យើង​នឹង​រំលំ​ទៀត" មនុស្ស​នឹង​ហៅ​គេ​ថា ទឹក​ដី​របស់​មនុស្ស​ទុច្ចរិត ហើយ​ថា ជា​សាសន៍​ដែល​ព្រះ‌យេហូវ៉ា​មាន​សេចក្ដី​គ្នាន់‌ក្នាញ់​ចំពោះ​គេ​ជា​ដរាប


ពេល​នោះ អ្នក​រាល់​គ្នា​នឹង​ឃើញ​ម្ដង​ទៀត អំពី​ភាព​ខុស​គ្នា​រវាង​មនុស្ស​សុចរិត​នឹង​មនុស្ស​អាក្រក់ រវាង​អ្នក​ដែល​គោរព​បម្រើ​ព្រះ​នឹង​អ្នក​ដែល​មិន​គោរព​បម្រើ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម