នៅវេលាយប់ ឆ្អឹងនៅក្នុងខ្លួនខ្ញុំ ត្រូវចាក់ទម្លុះ ហើយសេចក្ដីឈឺចាប់ដែលស៊ីរែះខ្ញុំ នោះមិនចេះសម្រាកទេ។
ហាបាគុក 3:16 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ខ្ញុំបានឮ ហើយខ្ញុំក៏ញ័ររន្ធត់ បបូរមាត់ខ្ញុំក៏ញ័រ ដោយឮសំឡេងនោះ ក្នុងឆ្អឹងរបស់ខ្ញុំពុកទៅៗ ខ្ញុំក៏ទន់ជើងនៅស្ងៀម ព្រោះខ្ញុំត្រូវរង់ចាំថ្ងៃវេទនាដោយអំណត់ គឺរង់ចាំសាសន៍ដែលទន្ទ្រានចូល បានមកដល់។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ខ្ញុំបានឮសូរសន្ធឹកនេះ ខ្ញុំក៏ភ័យរន្ធត់ ហើយញ័របបូរមាត់ ឆ្អឹងរបស់ខ្ញុំកាន់តែពុកទៅៗ។ ខ្ញុំទន់ដៃទន់ជើង នៅស្ងៀមឥតកម្រើក ទន្ទឹងរង់ចាំថ្ងៃអាសន្ន គឺនៅពេលដែលពួកឈ្លានពាន លើកគ្នាមកប្រហារប្រជាជនរបស់យើង។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ខ្ញុំបានឮ ហើយពោះខ្ញុំក៏ញ័រប៉ផុក បបូរមាត់ខ្ញុំក៏ញ័រទទាក់ ដោយឮសំឡេងនោះ មានសេចក្ដីពុករលួយចូលក្នុងឆ្អឹងរបស់ខ្ញុំ ខ្ញុំក៏ភ័យញ័រនៅក្នុងខ្លួន ពីព្រោះខ្ញុំត្រូវរង់ចាំថ្ងៃវេទនាដោយអំណត់ គឺរង់ចាំសាសន៍ដែលទន្ទ្រានចូល បានមកដល់ អាល់គីតាប ខ្ញុំបានឮសូរសន្ធឹកនេះ ខ្ញុំក៏ភ័យរន្ធត់ ហើយញ័របបូរមាត់ ឆ្អឹងរបស់ខ្ញុំកាន់តែពុកទៅៗ។ ខ្ញុំទន់ដៃទន់ជើង នៅស្ងៀមឥតកំរើក ទន្ទឹងរង់ចាំថ្ងៃអាសន្ន គឺនៅពេលដែលពួកឈ្លានពាន លើកគ្នាមកប្រហារប្រជាជនរបស់យើង។ |
នៅវេលាយប់ ឆ្អឹងនៅក្នុងខ្លួនខ្ញុំ ត្រូវចាក់ទម្លុះ ហើយសេចក្ដីឈឺចាប់ដែលស៊ីរែះខ្ញុំ នោះមិនចេះសម្រាកទេ។
រូបសាច់ទូលបង្គំញ័រញាក់ ដោយកោតខ្លាចព្រះអង្គ ហើយទូលបង្គំភ័យខ្លាចការជំនុំជម្រះ របស់ព្រះអង្គ។
កាលគេអំពាវនាវរកយើង យើងនឹងឆ្លើយតបដល់គេ យើងនឹងនៅជាមួយគេក្នុងគ្រាទុក្ខលំបាក យើងនឹងសង្គ្រោះគេ ហើយលើកមុខគេ។
ស្ត្រីមានចិត្តបរិសុទ្ធ នោះជាមកុដដល់ប្តី តែស្ត្រីណាដែលនាំឲ្យមានសេចក្ដីខ្មាស នោះប្រៀបដូចជាសេចក្ដីពុករលួយ នៅក្នុងឆ្អឹងរបស់ប្តីវិញ។
ឯជីវិតរបស់សាច់ឈាម នោះគឺជាចិត្តដែលស្ងប់រម្ងាប់ តែចិត្តច្រណែនជាសេចក្ដីពុករលួយ ដល់ឆ្អឹងវិញ។
ហេតុនោះបានជាចង្កេះខ្ញុំចុកសៀតជាខ្លាំង សេចក្ដីឈឺចាប់បានគ្របសង្កត់ខ្ញុំ ដូចជាស្ត្រីឈឺនឹងសម្រាល ខ្ញុំបានវល់គំនិត ដល់ម៉្លេះបានជាស្តាប់អ្វីមិនឮ ក៏ញ័រខ្លួនទទាក់ ដល់ម៉្លេះបានជាមើលអ្វីមិនឃើញ។
ពីដំណើរពួកហោរា ចិត្តនៅក្នុងខ្លួនខ្ញុំត្រូវញាំញីហើយ អស់ទាំងឆ្អឹងខ្ញុំក៏ញ័រ ខ្ញុំដូចជាមនុស្សស្រវឹង គឺដូចជាមនុស្សដែលស្រាទំពាំងបាយជូរបានឈ្នះហើយ ដោយព្រោះព្រះយេហូវ៉ា ហើយដោយព្រោះព្រះបន្ទូល ដ៏បរិសុទ្ធរបស់ព្រះអង្គ។
វរហើយ ដ្បិតថ្ងៃនោះជាថ្ងៃគួរស្បើម ដែលគ្មានថ្ងៃណាមួយឲ្យដូចឡើយ នោះជាគ្រាវេទនារបស់ពួកយ៉ាកុប ប៉ុន្តែ គេនឹងបានប្រោសឲ្យរួចចេញពីគ្រានោះ។
ឱពោះខ្ញុំ ពោះខ្ញុំអើយ ខ្ញុំមានការឈឺចាប់នៅក្នុងចិត្ត បេះដូងខ្ញុំប្រដំនៅក្នុងខ្លួន ខ្ញុំនៅស្ងៀមមិនបានទេ ដ្បិតខ្ញុំ បានឮសូរត្រែ ជាសូរអឺងកងនៃចម្បាំងហើយ។
ព្រះយេហូវ៉ាមានព្រះបន្ទូលថា៖ នែ៎ ពួកវង្សអ៊ីស្រាអែលអើយ យើងនឹងនាំសាសន៍មួយពីឆ្ងាយមកលើអ្នករាល់គ្នា គឺជាសាសន៍មួយយ៉ាងស្វិតស្វាញ ជាសាសន៍ចាស់បុរាណ ដែលអ្នកមិនស្គាល់ភាសារបស់គេទេ ក៏ស្តាប់ពាក្យគេមិនបានដែរ។
ព្រះអង្គបានចាត់ភ្លើងឲ្យមកពីស្ថានដ៏ខ្ពស់ ចូលក្នុងឆ្អឹងខ្ញុំ ភ្លើងនោះក៏ឈ្នះផង ព្រះអង្គបានដាក់មងសម្រាប់ចាប់ជើងខ្ញុំ ព្រះអង្គបានបង្វែរខ្ញុំឲ្យថយទៅក្រោយ ក៏បានធ្វើឲ្យខ្ញុំនៅស្ងាត់ ហើយល្វើយជានិច្ច
ឱព្រះយេហូវ៉ាអើយ សូមទតមើល ដ្បិតខ្ញុំម្ចាស់ មានសេចក្ដីវេទនា ចិត្តខ្ញុំម្ចាស់ទុរន់ទុរា ចិត្តខ្ញុំម្ចាស់ក្រឡាប់ចុះនៅក្នុងខ្លួន ពីព្រោះខ្ញុំម្ចាស់បានបះបោរជាខ្លាំងហើយ នៅខាងក្រៅដាវបង្អត់បង់ ហើយនៅឯផ្ទះក៏មានដូចជាសេចក្ដីស្លាប់ដែរ
ដូច្នេះ ព្រះវិញ្ញាណព្រះអង្គលើកខ្ញុំឡើងយកទៅ ឯខ្ញុំក៏ទៅដោយមានសេចក្ដីជូរចត់ ហើយដោយសេចក្ដីក្តៅក្រហាយនៃវិញ្ញាណខ្ញុំ ព្រះហស្តនៃព្រះយេហូវ៉ាក៏សណ្ឋិតលើខ្ញុំជាខ្លាំងដែរ។
ដូច្នេះ នៅសល់តែខ្ញុំម្នាក់ឯង ដែលឃើញនិមិត្តដ៏ធំនេះ ខ្ញុំក៏ខ្សោះល្វើយទៅ ទឹកមុខខ្ញុំផ្លាស់ប្រែទៅជាស្លេកស្លាំង ហើយខ្ញុំលែងមានកម្លាំងកំហែងទៀត។
ពេលនោះ ខ្ញុំឮសំឡេងនៃពាក្យរបស់លោក ហើយកាលខ្ញុំបានឮសំឡេងនៃពាក្យរបស់លោក ខ្ញុំក៏លង់ស្មារតីទៅ ទាំងក្រាបចុះ មុខដល់ដី។
ដូច្នេះ ខ្ញុំដានីយ៉ែល ក៏ខ្សោះល្វើយ ហើយឈឺអស់បួនដប់ថ្ងៃ រួចខ្ញុំក្រោកឡើងទៅបំពេញកិច្ចការរបស់ស្តេចវិញ តែខ្ញុំតក់ស្លុតជាខ្លាំងដោយសារនិមិត្តនោះ ហើយគ្មានអ្នកណាអាចយល់បាន។
ឱព្រះយេហូវ៉ាអើយ ទូលបង្គំបានឮសេចក្ដី ដែលព្រះអង្គមានព្រះបន្ទូលមកនោះ ហើយទូលបង្គំភិតភ័យ ឱព្រះយេហូវ៉ាអើយ កំពុងដែលឆ្នាំទាំងឡាយកន្លងទៅ នោះសូមធ្វើឲ្យកិច្ចការរបស់ព្រះអង្គកើតឡើងជាថ្មី កំពុងដែលឆ្នាំទាំងឡាយកន្លងទៅ សូមសម្ដែងឲ្យស្គាល់ការនោះវិញ ហើយក្នុងគ្រាដែលទ្រង់ក្រោធ សូមនឹកចាំពីសេចក្ដីមេត្តាករុណាផង