ដូច្នេះ កិច្ចការសាងសង់ព្រះដំណាក់របស់ព្រះដែលនៅក្រុងយេរូសាឡិម ក៏ត្រូវបានផ្អាក ហើយកិច្ចការនោះផ្អាករហូតដល់ឆ្នាំទីពីរនៃរជ្ជកាលព្រះបាទដារីយុស ជាស្តេចស្រុកពើស៊ី។
ហាកាយ 2:18 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ចូរឲ្យឯងរាល់គ្នាពិចារណា ចាប់តាំងពីថ្ងៃនេះសាឡើងទៅ គឺចាប់តាំងពីថ្ងៃទីម្ភៃបួន ខែទីប្រាំបួន ជាថ្ងៃដែលដាក់ឫសជញ្ជាំងព្រះវិហាររបស់ព្រះយេហូវ៉ា ចូរពិចារណាចុះ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ហេតុនេះ ចូរសង្កេតមើលហេតុការណ៍ដែល កើតមានចាប់ពីឥឡូវនេះតទៅខាងមុខ។ ចាប់តាំងពីថ្ងៃទីម្ភៃបួនក្នុងខែទីប្រាំបួន គឺចាប់ពីថ្ងៃដែលគេចាក់គ្រឹះសង់ ព្រះវិហាររបស់ព្រះអម្ចាស់។ ចូរសង្កេតមើលចុះ! ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ចូរឲ្យឯងរាល់គ្នាពិចារណា ចាប់តាំងពីថ្ងៃនេះសាឡើងទៅ គឺចាប់តាំងពីថ្ងៃ២៤ ខែមិគសិរ ជាថ្ងៃដែលដាក់ឫសជញ្ជាំងនៃព្រះវិហាររបស់ព្រះយេហូវ៉ា ចូរពិចារណាចុះ អាល់គីតាប ហេតុនេះ ចូរសង្កេតមើលហេតុការណ៍ដែល កើតមានចាប់ពីឥឡូវនេះតទៅខាងមុខ។ ចាប់តាំងពីថ្ងៃទីម្ភៃបួនក្នុងខែទីប្រាំបួន គឺចាប់ពីថ្ងៃដែលគេចាក់គ្រឹះសង់ ម៉ាស្ជិទរបស់អុលឡោះតាអាឡា។ ចូរសង្កេតមើលចុះ! |
ដូច្នេះ កិច្ចការសាងសង់ព្រះដំណាក់របស់ព្រះដែលនៅក្រុងយេរូសាឡិម ក៏ត្រូវបានផ្អាក ហើយកិច្ចការនោះផ្អាករហូតដល់ឆ្នាំទីពីរនៃរជ្ជកាលព្រះបាទដារីយុស ជាស្តេចស្រុកពើស៊ី។
ដល់ឆ្នាំទីប្រាំ នោះអាចបរិភោគបាន នេះដើម្បីឲ្យដើមឈើទាំងនោះបានចម្រើនផលផ្លែឲ្យអ្នករាល់គ្នា យើងជាយេហូវ៉ា ជាព្រះរបស់អ្នករាល់គ្នា។
នៅថ្ងៃទីម្ភៃបួន ខែទីប្រាំបួន ក្នុងឆ្នាំទីពីរនៃរាជ្យស្ដេចដារីយុស ព្រះយេហូវ៉ាមានព្រះបន្ទូលមកកាន់ហោរាហាកាយថា៖
ដូច្នេះ ចូរឯងរាល់គ្នាពិចារណាចាប់តាំងពីសព្វថ្ងៃនេះសាឡើង ទៅដល់គ្រាមុនដែលមានថ្មណារៀបឡើង ត្រួតលើថ្មណារបស់ព្រះវិហារនៃព្រះយេហូវ៉ានេះ
ដៃរបស់សូរ៉ូបាបិលបានចាក់គ្រឹះព្រះវិហារនេះ ហើយលោកនឹងធ្វើបង្ហើយ នោះឯងរាល់គ្នានឹងដឹងថា ព្រះយេហូវ៉ានៃពួកពលបរិវារបានចាត់ខ្ញុំមកមែន។
ដ្បិតនឹងមានពូជនៃសេចក្ដីសុខ ហើយដើមទំពាំងបាយជូរនឹងបង្កើតផល ដីក៏ចម្រើនផល ផ្ទៃមេឃនឹងទម្លាក់សន្សើមមក ហើយយើងនឹងឲ្យសំណល់នៃជនជាតិនេះទទួលរបស់ទាំងនេះទុកជាមត៌ក។
ព្រះយេហូវ៉ានៃពួកពលបរិវារមានព្រះបន្ទូលដូច្នេះថា៖ «ចូរឯងរាល់គ្នាមានកម្លាំងដៃចុះ សព្វថ្ងៃនេះ ឯងរាល់គ្នាឮពាក្យទាំងប៉ុន្មាន ពីមាត់ពួកហោរា ដែលបានប្រកាសនៅក្នុងគ្រាចាក់គ្រឹះសង់ព្រះវិហាររបស់ព្រះយេហូវ៉ានៃពួកពលបរិវារ។
ប្រសិនបើគេមានប្រាជ្ញា គេមុខជាយល់សេចក្ដីនេះ គេនឹងយល់ពីចុងបំផុតរបស់គេជាយ៉ាងណាមិនខាន!