បើខ្ញុំពោលដល់ផ្នូរថា "ឯងជាឪពុកខ្ញុំ" ហើយពោលទៅដង្កូវថា "ឯងជាម្តាយ ឬជាបងប្អូនស្រីរបស់ខ្ញុំ"
សុភាសិត 7:4 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ចូរនិយាយទៅប្រាជ្ញាថា «អ្នកជាបងស្រីរបស់ខ្ញុំ» ហើយត្រូវហៅការចេះដឹងថាជាមិត្តសម្លាញ់ ព្រះគម្ពីរខ្មែរសាកល ចូរនិយាយនឹងប្រាជ្ញាថា៖ “អ្នកជាបងប្អូនស្រីរបស់ខ្ញុំ” ចូរហៅការយល់ដឹងថាសាច់ញាតិ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ចូរចាត់ទុកប្រាជ្ញាដូចជាបងស្រី និងចាត់ទុកតម្រិះដូចជាមិត្ត។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ចូរនិយាយដល់ប្រាជ្ញាថា ឯងជាបងស្រីរបស់អញ ហើយត្រូវហៅយោបល់ថាជាសំឡាញ់ឯង អាល់គីតាប ចូរចាត់ទុកប្រាជ្ញាដូចជាបងស្រី និងចាត់ទុកតម្រិះដូចជាមិត្ត។ |
បើខ្ញុំពោលដល់ផ្នូរថា "ឯងជាឪពុកខ្ញុំ" ហើយពោលទៅដង្កូវថា "ឯងជាម្តាយ ឬជាបងប្អូនស្រីរបស់ខ្ញុំ"
ដើម្បីរក្សាឯងឲ្យរួចពីស្រីអាវ៉ាសែ គឺពីស្ត្រីផិតក្បត់ដែលប្រលោម ដោយពាក្យផ្អែមល្ហែម។
ឱបើទ្រង់ជាប្អូនប្រុសរបស់ខ្ញុំម្ចាស់ ជាអ្នកដែលបានបៅដោះម្តាយរបស់ខ្ញុំម្ចាស់ ប្រសិនបើខ្ញុំម្ចាស់បានជួបទ្រង់នៅខាងក្រៅ ខ្ញុំម្ចាស់មុខជាថើបទ្រង់ ហើយឥតមានអ្នកណាមើលងាយខ្ញុំម្ចាស់ឡើយ។