ដូច្នេះ ខ្ញុំបន្ទោសពួកអភិជននៃសាសន៍យូដាថា៖ «ម្តេចបានជាអ្នករាល់គ្នាប្រព្រឹត្តអំពើអាក្រក់ ដោយបង្អាប់ថ្ងៃសប្ប័ទដូច្នេះ?
សុភាសិត 24:25 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ តែឯអ្នកណាដែលបន្ទោសដល់មនុស្សអាក្រក់វិញ គេនឹងពេញចិត្តចំពោះអ្នកនោះ ហើយនឹងមានពរយ៉ាងវិសេស មកស្ថិតលើអ្នកនោះដែរ។ ព្រះគម្ពីរខ្មែរសាកល រីឯពួកអ្នកដែលស្ដីបន្ទោសមនុស្សអាក្រក់នឹងបានរីករាយ ហើយពរដ៏ល្អនឹងមកលើពួកគេ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ផ្ទុយទៅវិញ អ្នកដែលដាក់ទោសជនឧក្រិដ្ឋមុខជាបានសុខ ព្រមទាំងទទួលពរ និងសុភមង្គល។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ តែឯអ្នកណាដែលបន្ទោសដល់មនុស្សអាក្រក់វិញ គេនឹងពេញចិត្តចំពោះអ្នកនោះ ហើយនឹងមានពរយ៉ាងវិសេសមកស្ថិតលើអ្នកនោះដែរ អាល់គីតាប ផ្ទុយទៅវិញ អ្នកដែលដាក់ទោសជនឧក្រិដ្ឋមុខជាបានសុខ ព្រមទាំងទទួលពរ និងសុភមង្គល។ |
ដូច្នេះ ខ្ញុំបន្ទោសពួកអភិជននៃសាសន៍យូដាថា៖ «ម្តេចបានជាអ្នករាល់គ្នាប្រព្រឹត្តអំពើអាក្រក់ ដោយបង្អាប់ថ្ងៃសប្ប័ទដូច្នេះ?
ខ្ញុំបានស្ដីបន្ទោសពួកគេ ដាក់បណ្ដាសាពួកគេ ហើយវាយពួកគេខ្លះ ក៏បោចសក់ពួកគេទៀតផង។ ខ្ញុំចាប់ឲ្យគេស្បថ ក្នុងព្រះនាមរបស់ព្រះ ហើយហាមគេថា៖ «អ្នករាល់គ្នាមិនត្រូវលើកកូនស្រី ទៅឲ្យកូនប្រុសរបស់គេ ឬយកកូនស្រីរបស់គេ មកឲ្យកូនប្រុសរបស់ខ្លួន ឬសម្រាប់ខ្លួនឡើយ។
យ៉ូយ៉ាដា ជាកូនរបស់អេលីយ៉ាស៊ីប ជាសម្ដេចសង្ឃ មានកូនប្រុសម្នាក់ជាកូនប្រសាររបស់សានបាឡាត ជាអ្នកស្រុកហូរ៉ូណែម ហេតុនេះ ខ្ញុំក៏បណ្តេញអ្នកនោះចេញឆ្ងាយពីខ្ញុំ។
អ្នកណាដែលបន្ទោសដល់មនុស្ស នោះនៅជាន់ក្រោយនឹងមានគេរាប់អានខ្លួន ជាជាងអ្នកដែលបញ្ចើច ដោយអណ្ដាតទៅទៀត។
អ្នករាល់គ្នាមិនត្រូវមានចិត្តស្អប់ដល់បងប្អូនអ្នកឡើយ ក៏កុំឲ្យខាននឹងបន្ទោសដល់អ្នកជិតខាងអ្នកដែរ ដើម្បីកុំឲ្យជាប់មានបាបដោយព្រោះគេ។
ព្រោះលោកយ៉ូហានបានទូលប្រាប់ស្តេចថា៖ «ទ្រង់គ្មានច្បាប់នឹងយកព្រះនាងមកធ្វើជាមហេសីឡើយ»។
ចំណែកអស់អ្នកដែលនៅតែមានះក្នុងអំពើបាប ត្រូវបន្ទោសគេនៅមុខមនុស្សទាំងអស់ ដើម្បីឲ្យអ្នកឯទៀតបានខ្លាចដែរ។
ចូរប្រកាសព្រះបន្ទូល ហើយជំរុញជានិច្ច ទោះត្រូវពេលក្ដី ខុសពេលក្តី ត្រូវរំឭកគេឲ្យដឹងខ្លួន បន្ទោស ហើយដាស់តឿន ដោយចិត្តអត់ធ្មត់ និងបង្រៀនគ្រប់បែបយ៉ាង។
បន្ទាល់នេះត្រូវណាស់! ដូច្នេះ ត្រូវរំឭកឲ្យគេដឹងខ្លួនដោយតឹងរ៉ឹង ដើម្បីឲ្យគេមានជំនឿត្រឹមត្រូវ
ចូរប្រាប់សេចក្ដីទាំងនេះ ទាំងដាស់តឿន ហើយរំឭកគេឲ្យដឹងខ្លួន ដោយគ្រប់ទាំងអំណាច កុំឲ្យអ្នកណាមើលងាយអ្នកឡើយ។
យើងបានប្រាប់លោកហើយថា យើងនឹងដាក់ទោសគ្រួសាររបស់លោកជារៀងរហូត ដោយព្រោះកំហុសដែលលោកបានដឹងពីពួកកូនរបស់លោក ដ្បិតកូនរបស់លោកបានប្រមាថដល់ព្រះ ហើយលោកមិនបានហាមឃាត់ដល់គេសោះ។