វាឃើញមានទីឈប់សម្រាកដែលស្រួល ហើយថា ស្រុកនោះល្អ រួចវាបានឱនស្មាទទួលនឹម ព្រមទាំងឲ្យគេប្រើដូចជាទាសករ។
សុភាសិត 12:24 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដៃរបស់មនុស្សព្យាយាម នឹងបានឡើងគ្រប់គ្រង តែមនុស្សខ្ជិលច្រអូស នឹងត្រូវទទួលការបម្រើវិញ។ ព្រះគម្ពីរខ្មែរសាកល ដៃឧស្សាហ៍នឹងគ្រប់គ្រង ប៉ុន្តែភាពខ្ជិលច្រអូសនឹងនាំទៅក្នុងទាសភាព។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ មនុស្សឧស្សាហ៍នឹងក្លាយទៅជាមេគ្រប់គ្រង រីឯមនុស្សខ្ជិលច្រអូសនឹងធ្លាក់ខ្លួនជាខ្ញុំគេ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដៃរបស់មនុស្សព្យាយាម នឹងបានឡើងគ្រប់គ្រង តែមនុស្សខ្ជិលច្រអូសនឹងត្រូវទទួលការបំរើវិញ។ អាល់គីតាប មនុស្សឧស្សាហ៍នឹងក្លាយទៅជាមេគ្រប់គ្រង រីឯមនុស្សខ្ជិលច្រអូសនឹងធ្លាក់ខ្លួនជាខ្ញុំគេ។ |
វាឃើញមានទីឈប់សម្រាកដែលស្រួល ហើយថា ស្រុកនោះល្អ រួចវាបានឱនស្មាទទួលនឹម ព្រមទាំងឲ្យគេប្រើដូចជាទាសករ។
យេរ៉ូបោមជាអ្នកក្លាហានស្ទាត់ជំនាញ ព្រះបាទសាឡូម៉ូនបានឃើញថា អ្នកកំលោះនេះមានចិត្តឧស្សាហ៍ធ្វើការ បានជាទ្រង់តាំងឲ្យត្រួតលើការទាំងអស់របស់ពូជពង្សយ៉ូសែប។
គ្រានោះ កាលពួកអ៊ីស្រាអែលទាំងអស់គ្នាបានឮថា យេរ៉ូបោមបានត្រឡប់មកវិញហើយ នោះក៏ចាត់គ្នាឲ្យធ្វើជាស្តេចលើពួកអ៊ីស្រាអែលទាំងអស់ គ្មានអ្នកណាបានតាមព្រះរាជ្យរបស់ដាវីឌឡើយ មានតែកុលសម្ពន័្ធយូដាមួយប៉ុណ្ណោះ។
គឺជាកូនចៅរបស់សាសន៍ទាំងប៉ុន្មានដែលនៅសល់ក្នុងស្រុក ជាអ្នកដែលពួកកូនចៅអ៊ីស្រាអែលមិនបានបំផ្លាញអស់រលីងទេ នោះព្រះបាទសាឡូម៉ូនបានកេណ្ឌគេ មកធ្វើជាបាវបម្រើ ដរាបដល់សព្វថ្ងៃនេះ។
អ្នកណាដែលធ្វើការដោយដៃខ្ជិលច្រអូស នោះរមែងធ្លាក់ខ្លួនជាក្រ តែដៃមនុស្សដែលឧស្សាហ៍ នាំឲ្យមានវិញ។
មនុស្សណាដែលខ្ជិលច្រអូស មិនអាំងសាច់សត្វដែលខ្លួនចាប់បានទេ តែមនុស្សឧស្សាហ៍ នឹងរកបានសម្បត្តិដ៏មានតម្លៃ។
ព្រលឹងនៃមនុស្សខ្ជិលច្រអូសប្រាថ្នាចង់បាន តែមិនបានអ្វីសោះ ឯព្រលឹងនៃមនុស្សព្យាយាម នោះនឹងបានជាបរិបូរវិញ។
បាវបម្រើឆ្លាតនឹងត្រួតលើកូន ដែលនាំឲ្យឪពុកមានសេចក្ដីខ្មាស ហើយនឹងបានចំណែកមត៌ក ជាមួយបងប្អូនរបស់កូននោះដែរ។
សេចក្ដីខ្ជិលច្រអូស រមែងធ្វើឲ្យមនុស្សលក់ស្និទ្ធទៅ ហើយអ្នកណាដែលទទេៗ នឹងត្រូវអត់ឃ្លាន។
មនុស្សខ្ជិលច្រអូសពោលថា «មានសិង្ហមួយនៅខាងក្រៅហើយ បើខ្ញុំចេញទៅ វានឹងសម្លាប់ខ្ញុំនៅកណ្ដាលផ្លូវ»។
ឯងដែលឃើញមនុស្សខ្នះខ្នែង ក្នុងការរកស៊ីរបស់ខ្លួនឬ? អ្នកនោះនឹងបានឈរនៅចំពោះស្តេច គេមិនត្រូវឈរនៅចំពោះមនុស្ស ដែលឥតបណ្ដាសក្តិឡើយ។
កាលសាសន៍អ៊ីស្រាអែលមានកម្លាំងឡើង គេបង្ខំពួកសាសន៍កាណានឲ្យធ្វើការជាទម្ងន់ តែមិនបានបណ្តេញពួកនោះចេញទាំងអស់ទេ។