នេះជាការដែលអ្នកត្រូវធ្វើ ដើម្បីញែកអ្នកទាំងនោះជាបរិសុទ្ធ ឲ្យបានបំពេញមុខងារជាសង្ឃបម្រើយើង គឺត្រូវយកគោឈ្មោលស្ទាវមួយ និងចៀមឈ្មោលពីរល្អឥតខ្ចោះ
លេវីវិន័យ 9:2 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ រួចបង្គាប់ដល់លោកអើរ៉ុនថា៖ «ចូរយកកូនគោមួយពីហ្វូងសត្វ សម្រាប់ជាតង្វាយលោះបាប និងចៀមឈ្មោលមួយឥតខ្ចោះសម្រាប់ជាតង្វាយដុត មកថ្វាយនៅចំពោះព្រះយេហូវ៉ា។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកមានប្រសាសន៍ទៅកាន់លោកអើរ៉ុនថា៖ «ចូរយកកូនគោឈ្មោលមួយល្អឥតខ្ចោះ សម្រាប់ធ្វើយញ្ញបូជារំដោះបាប និងចៀមឈ្មោលមួយល្អឥតខ្ចោះ សម្រាប់ថ្វាយជាតង្វាយដុតទាំងមូល ហើយនាំសត្វទាំងពីរទៅថ្វាយព្រះអម្ចាស់។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រួចបង្គាប់ដល់អើរ៉ុនថា ចូរយកកូនគោ១ពីហ្វូងសត្វ សំរាប់ជាដង្វាយលោះបាប នឹងចៀមឈ្មោល១ឥតខ្ចោះសំរាប់ជាដង្វាយដុត មកថ្វាយនៅចំពោះព្រះយេហូវ៉ា អាល់គីតាប គាត់មានប្រសាសន៍ទៅកាន់ហារូនថា៖ «ចូរយកកូនគោឈ្មោលមួយល្អឥតខ្ចោះសម្រាប់ធ្វើគូរបានរំដោះបាប និងចៀមឈ្មោលមួយល្អឥតខ្ចោះ សម្រាប់ធ្វើជាគូរបានដុត ហើយនាំសត្វទាំងពីរទៅជូនអុលឡោះតាអាឡា។ |
នេះជាការដែលអ្នកត្រូវធ្វើ ដើម្បីញែកអ្នកទាំងនោះជាបរិសុទ្ធ ឲ្យបានបំពេញមុខងារជាសង្ឃបម្រើយើង គឺត្រូវយកគោឈ្មោលស្ទាវមួយ និងចៀមឈ្មោលពីរល្អឥតខ្ចោះ
នៅឆ្នាំទីដប់ ខែទីដប់ ថ្ងៃទីដប់ពីរ ព្រះបន្ទូលរបស់ព្រះយេហូវ៉ាបានមកដល់ខ្ញុំថា៖
ប្រសិនបើតង្វាយរបស់អ្នកជាចៀម ឬពពែ ដែលត្រូវដុតថ្វាយ ត្រូវយកឈ្មោលមួយល្អឥតខ្ចោះ
ប្រសិនបើតង្វាយរបស់អ្នកជាគោដែលត្រូវដុតថ្វាយ ត្រូវយកឈ្មោលមួយល្អឥតខ្ចោះ គេត្រូវយកតង្វាយនោះទៅថ្វាយនៅមាត់ទ្វារត្រសាលជំនុំ ឲ្យបានជាទីគាប់នៅចំពោះព្រះយេហូវ៉ា
នេះហើយជាច្បាប់ដែលអើរ៉ុនចូលទៅក្នុងទីបរិសុទ្ធបាន គឺដោយយកគោឈ្មោលស្ទាវមួយមក សម្រាប់ជាតង្វាយលោះបាប និងចៀមឈ្មោលមួយសម្រាប់ជាតង្វាយដុត។
រួចត្រូវយកពពែឈ្មោលពីរ សម្រាប់ជាតង្វាយលោះបាប និងចៀមឈ្មោលមួយ សម្រាប់ជាតង្វាយដុត ពីក្រុមជំនុំកូនចៅអ៊ីស្រាអែល។
ប្រសិនបើសង្ឃដែលគេចាក់ប្រេងតាំងហើយ ធ្វើបាបជាហេតុនាំឲ្យប្រជាជនមានទោស ត្រូវយកគោឈ្មោលស្ទាវមួយល្អឥតខ្ចោះមកថ្វាយដល់ព្រះយេហូវ៉ា ទុកជាតង្វាយលោះបាប ឲ្យធួននឹងបាបដែលបានធ្វើនោះ។
បន្ទាប់មក លោកនាំយកគោឈ្មោលស្ទាវ ដែលសម្រាប់តង្វាយលោះបាបមក ហើយលោកអើរ៉ុន និងពួកកូនទាំងប៉ុន្មាន ក៏ដាក់ដៃលើក្បាលគោ ដែលជាតង្វាយនោះ រួចសម្លាប់ទៅ។
លោកក៏នាំយកចៀមឈ្មោលដែលសម្រាប់ជាតង្វាយដុតមក ហើយលោកអើរ៉ុន និងពួកកូនទាំងប៉ុន្មានក៏ដាក់ដៃលើក្បាលចៀមនោះ រួចសម្លាប់ទៅ
បន្ទាប់មក ត្រូវប្រាប់ដល់ពួកកូនចៅអ៊ីស្រាអែលថា "ចូរយកពពែឈ្មោលមួយសម្រាប់ជាតង្វាយលោះបាប និងកូនគោមួយ ហើយកូនចៀមមួយ ដែលទាំងពីរមានអាយុមួយខួបៗ ហើយឥតខ្ចោះសម្រាប់ជាតង្វាយដុត
ដ្បិតព្រះគ្រីស្ទដែលមិនបានស្គាល់បាបសោះ តែព្រះបានធ្វើឲ្យព្រះអង្គត្រឡប់ជាតួបាបជំនួសយើង ដើម្បីឲ្យយើងបានត្រឡប់ជាសេចក្តីសុចរិតរបស់ព្រះ នៅក្នុងព្រះអង្គ។
ហើយដោយហេតុនេះ លោកត្រូវថ្វាយយញ្ញបូជាសម្រាប់អំពើបាបរបស់ខ្លួនលោកផ្ទាល់ ក៏ដូចជាសម្រាប់អំពើបាបរបស់ប្រជាជនដែរ។
ព្រះអង្គមិនចាំបាច់នឹងថ្វាយយញ្ញបូជារាល់ថ្ងៃ ដូចសម្តេចសង្ឃ ដែលថ្វាយដោយព្រោះបាបខ្លួនឯងជាមុន រួចមក ដោយព្រោះបាបរបស់ប្រជាជននោះទេ ដ្បិតព្រះអង្គបានថ្វាយយញ្ញបូជា ម្ដងជាសូរេច គឺនៅពេលដែលព្រះអង្គថ្វាយអង្គទ្រង់នោះឯង។