Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លេវី‌វិន័យ 4:3 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

3 ប្រសិន​បើ​សង្ឃ​ដែល​គេ​ចាក់​ប្រេង​តាំង​ហើយ ធ្វើ​បាប​ជា​ហេតុ​នាំ​ឲ្យ​ប្រជា​ជន​មាន​ទោស ត្រូវ​យក​គោ​ឈ្មោល​ស្ទាវ​មួយ​ល្អ​ឥត​ខ្ចោះ​មក​ថ្វាយ​ដល់​ព្រះ‌យេហូវ៉ា ទុក​ជា​តង្វាយ​លោះ​បាប ឲ្យ​ធួន​នឹង​បាប​ដែល​បាន​ធ្វើ​នោះ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

3 ប្រសិន​បើ​មហា​បូជា‌ចារ្យ*​បាន​ប្រព្រឹត្ត​អំពើ​បាប ដែល​បណ្ដាល​ឲ្យ​ប្រជា‌ជន​ទាំង​មូល​មាន​ទោស នោះ​លោក​ត្រូវ​យក​គោ​ឈ្មោល​ស្ទាវ​មួយ​ល្អ​ឥត​ខ្ចោះ មក​ថ្វាយ​ព្រះ‌អម្ចាស់ ជា​យញ្ញ‌បូជា​រំដោះ​បាប។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

3 បើ​អ្នក​នោះ​ជា​ពួក​សង្ឃ ដែល​គេ​ចាក់​ប្រេង​តាំង​ឲ្យ​ស្រេច​ហើយ បាន​ធ្វើ​បាប​ជា​ហេតុ​នាំ​ឲ្យ​ពួក​ជន​មាន​ទោស​ផង នោះ​ត្រូវ​យក​គោ​ឈ្មោល​ស្ទាវ​១​ដ៏​ឥត​ខ្ចោះ មក​ថ្វាយ​ដល់​ព្រះ‌យេហូវ៉ា ទុក​ជា​ដង្វាយ​លោះ​បាប ឲ្យ​ធួន​នឹង​បាប​ដែល​បាន​ធ្វើ​នោះ

សូមមើលជំពូក ចម្លង

អាល់គីតាប

3 ប្រសិន​បើ​មូស្ទី​បាន​ប្រព្រឹត្ត​អំពើ​បាប ដែល​បណ្តាល​ឲ្យ​ប្រជា‌ជន​ទាំង​មូល​មាន​ទោស នោះ​គាត់​ត្រូវ​យក​គោ​ឈ្មោល​ស្ទាវ​មួយ​ល្អ​ឥត​ខ្ចោះ មក​ជូនអុលឡោះ‌តាអាឡា​ជា​គូរបាន​រំដោះ​បាប។

សូមមើលជំពូក ចម្លង




លេវី‌វិន័យ 4:3
32 ការដាក់ឲ្យឆ្លើយតបគ្នា  

គេ​ក៏​យក​គោ​ប្រាំពីរ ចៀម​ឈ្មោល​ប្រាំពី​រ កូន​ចៀម​ប្រាំពីរ និង​ពពែ​ឈ្មោល​ប្រាំពីរ​ទៅ សម្រាប់​ជា​តង្វាយ​លោះ​បាប​នៃ​នគរ ទី​បរិសុទ្ធ និង​ពួក​យូដា​ទាំង​ប៉ុន្មាន ទ្រង់​ក៏​បង្គាប់​ដល់​ពួក​សង្ឃ ជា​កូន​ចៅ​លោក​អើរ៉ុន ឲ្យ​ថ្វាយ​សត្វ​ទាំង​នោះ​នៅ​លើ​អាស‌នា​នៃ​ព្រះ‌យេហូវ៉ា។


នៅ​គ្រា​នោះ ពួក​អ្នក​ដែល​ចេញ​មក​ពី​សណ្ឋាន​ជា​ឈ្លើយ គឺ​ពួក​និរទេស​ដែល​វិល​ត្រឡប់​មក​វិញ គេ​នាំ​គ្នា​ថ្វាយ​តង្វាយ​ដុត​ដល់​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល គឺ​គោ​ឈ្មោល ១២ ក្បាល សម្រាប់​អ៊ីស្រា‌អែល​ទាំង​អស់ ចៀម​ឈ្មោល ៩៦ ក្បាល កូន​ចៀម ៧៧ ក្បាល និង​ពពែ​ឈ្មោល ១២ ក្បាល សម្រាប់​ជា​តង្វាយ​លោះ​បាប។ នេះ​សុទ្ធ​តែ​ជា​តង្វាយ​ដុត​ថ្វាយ​ដល់​ព្រះ‌យេហូវ៉ា​ទាំង​អស់។


រីឯ​សាច់ ស្បែក និង​លា​មក​របស់​វា ត្រូវ​យក​ទៅ​ដុត​ខាង​ក្រៅ​ជំរំ ព្រោះ​ជា​តង្វាយ​លោះ​បាប។


ត្រូវ​យក​ឈាម​ខ្លះ​ដែល​នៅ​លើ​អាស‌នា និង​ប្រេង​សម្រាប់​លាប​តាំង ទៅ​ប្រោះ​លើ​អើរ៉ុន លើ​សម្លៀក‌បំពាក់ លើ​កូន​របស់​គាត់ និង​សម្លៀក‌បំពាក់​របស់​ពួក‌គេ នោះ​គាត់​នឹង​បាន​បរិសុទ្ធ ព្រម​ទាំង​សម្លៀក‌បំពាក់ ហើយ​កូន​របស់​គាត់ និង​សម្លៀក‌បំពាក់​របស់​ពួក‌គេ​ក៏​នឹង​បាន​បរិសុទ្ធ​ដែរ។


ត្រូវ​យក​ប្រេង​សម្រាប់​ចាក់​លាប មក​ចាក់​លើ​ក្បាល ហើយ​តែង​តាំង​គាត់​ឡើង។


មួយ​ឆ្នាំ​ម្តង អើរ៉ុន​ត្រូវ​យក​ឈាម​នៃ​តង្វាយ​លោះ​បាប ដែល​ថ្វាយ​សម្រាប់​រំដោះ​បាបមក​ប្រឡាក់​នៅ​ស្នែង​របស់​អាសនា គឺ​មួយ​ឆ្នាំ​ម្តង គាត់​ត្រូវ​ធ្វើ​ពិធី​រំដោះ​បាប​នៅ​លើ​អាស‌នា​នេះ គ្រប់​ជំនាន់​របស់​អ្នក​រាល់​គ្នាត​ទៅ។ នេះ​ជា​អាសនា​បរិសុទ្ធ​បំផុត​ចំពោះ​ព្រះ‌យេហូវ៉ា។


នៅ​ថែវ​នៃ​ទ្វារ​កំផែង មាន​តុ​ពីរ​នៅ​ខាង​នេះ ហើយ​ពីរ​ខាង​នោះ សម្រាប់​សម្លាប់​តង្វាយ​ដុត យញ្ញ‌បូជា​លោះ​បាប និង​យញ្ញ‌បូជា​ដែល​ថ្វាយ​ដោយ​ព្រោះ​ការ​រំលង។


ព្រះ‌អម្ចាស់‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ថា៖ «អ្នក​ត្រូវ​ឲ្យ​គោ​ឈ្មោល​ស្ទាវ​មួយ សម្រាប់​ជា​តង្វាយ​លោះ​បាប ដល់​ពួក​លេវី​ដែល​ជា​សង្ឃ ក្នុង​ពូជ‌ពង្ស​សាដុក ជា​ពួក​អ្នក​ដែល​ចូល​មក​ជិត ដើម្បី​ធ្វើ​ការ‌ងារ​សម្រាប់​យើង។


លុះ​ដល់​ថ្ងៃ​ដែល​ចូល​ទៅ​ក្នុង​ទី‌លាន​ខាង​ក្នុង​នៃ​ទី​បរិសុទ្ធ ដើម្បី​នឹង​ធ្វើ​ការ‌ងារ​ក្នុង​ទី​បរិសុទ្ធ ត្រូវ​ថ្វាយ​តង្វាយ​លោះ​បាប​របស់​ខ្លួន នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌អម្ចាស់‌យេហូវ៉ា។


ប្រសិន‌បើ​តង្វាយ​របស់​អ្នក​ជា​ចៀម ឬ​ពពែ ដែល​ត្រូវ​ដុត​ថ្វាយ ត្រូវ​យក​ឈ្មោល​មួយ​ល្អ​ឥត‌ខ្ចោះ


ប្រសិន‌បើ​តង្វាយ​របស់​អ្នក​ជា​គោ​ដែល​ត្រូវ​ដុត​ថ្វាយ ត្រូវ​យក​ឈ្មោល​មួយ​ល្អ​ឥត​ខ្ចោះ គេ​ត្រូវ​យក​តង្វាយ​នោះ​ទៅ​ថ្វាយ​នៅ​មាត់​ទ្វារ​ត្រសាល‌ជំនុំ ឲ្យ​បាន​ជា​ទី​គាប់​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា


ត្រូវ​ឲ្យ​អើរ៉ុន​នាំ​គោ​ឈ្មោល​នៃ​តង្វាយ​លោះ​បាប ដែល​សម្រាប់​ខ្លួន​មក​ឲ្យ​ធួន​នឹង​ខ្លួន និង​ពូជ‌ពង្ស​ដែរ រួច​សម្លាប់​គោ​នោះ​ថ្វាយ​ដោយ​ព្រោះ​បាប​ខ្លួន។


នេះ​ហើយ​ជា​ច្បាប់​ដែល​អើរ៉ុន​ចូល​ទៅ​ក្នុង​ទី​បរិសុទ្ធ​បាន គឺ​ដោយ​យក​គោ​ឈ្មោល​ស្ទាវ​មួយ​មក សម្រាប់​ជា​តង្វាយ​លោះ​បាប និង​ចៀម​ឈ្មោល​មួយ​សម្រាប់​ជា​តង្វាយ​ដុត។


រួច​ត្រូវ​យក​ពពែ​ឈ្មោល​ពីរ សម្រាប់​ជា​តង្វាយ​លោះ​បាប និង​ចៀម​ឈ្មោល​មួយ សម្រាប់​ជា​តង្វាយ​ដុត ពី​ក្រុម​ជំនុំ​កូន​ចៅ​អ៊ីស្រា‌អែល។


អើរ៉ុន​ត្រូវ​ថ្វាយ​គោ​ឈ្មោល ដែល​សម្រាប់​ជា​តង្វាយ​លោះ​បាប​នោះ ទុក​ជា​តង្វាយ​ថ្វាយ​ដោយ​ព្រោះ​ខ្លួន ដើម្បី​ឲ្យ​បាន​ធួន​នឹង​ខ្លួន និង​ពូជ‌ពង្ស​ផង។


កាល​ណា​គេ​ដឹង​ពី​អំពើ​បាប​ដែល​បាន​ប្រព្រឹត្ត​រំលង​ហើយ នោះ​ត្រូវ​ឲ្យ​ក្រុម​ជំនុំ​ថ្វាយ​គោ​ឈ្មោល​ស្ទាវ​មួយ​ទុក​ជា​តង្វាយ​លោះ​បាប ត្រូវ​នាំ​ទៅ​ឯ​មុខ​ត្រសាល‌ជំនុំ។


ប្រសិន‌បើ​អ្នក​ណា​ប្រាប់​ឲ្យ​លោក​ជ្រាប​ពី​បាប​ដែល​បាន​ប្រព្រឹត្ត​ហើយ នោះ​លោក​ត្រូវ​នាំ​យក​ពពែ​ឈ្មោល​មួយ ដែល​ឥត​ខ្ចោះ មក​សម្រាប់​ជា​តង្វាយ​របស់​ខ្លួន


ប្រសិន‌បើ​អ្នក​ណា​ប្រាប់​ឲ្យ​គេ​ដឹង​ពី​បាប​ដែល​បាន​ប្រព្រឹត្ត​ហើយ នោះ​ត្រូវ​នាំ​ពពែ​ញី​មួយ​ដែល​ឥត​ខ្ចោះ​មក សម្រាប់​ជា​តង្វាយ ដោយ​ព្រោះ​បាប​ដែល​ខ្លួន​បាន​ធ្វើ


សង្ឃ​ត្រូវ​យក​ឈាម​នាំ​ចូល​ទៅ​ក្នុង​ត្រសាល​ជំនុំ


ហើយ​ត្រូវ​នាំ​យក​តង្វាយ ដែល​សម្រាប់​ការ​រំលង​របស់​ខ្លួន​មក​ថ្វាយ​ព្រះ‌យេហូវ៉ា ដោយ​ព្រោះ​បាប​ដែល​បាន​ប្រព្រឹត្ត គឺ​ជា​សត្វ​ញី​មួយ​ពី​ហ្វូង​ចៀម ឬ​ពពែ សម្រាប់​ជា​តង្វាយ​លោះ​បាប រួច​សង្ឃ​ត្រូវ​ថ្វាយ​ឲ្យ​ធួន​នឹង​បាប​របស់​អ្នក​នោះ។


អស់​ទាំង​ប្រុសៗ​ក្នុង​ពួក​កូន​ចៅ​អើរ៉ុន ត្រូវ​បរិ‌ភោគ​តង្វាយ​ម្សៅ​នោះ​ទុក​ជា​ចំណែក​ដល់​ខ្លួន ពី​អស់​ទាំង​តង្វាយ​ដែល​ដុត​ថ្វាយ​ព្រះ‌យេហូវ៉ា នៅ​អស់​ទាំង​តំណ​ត​រៀង​ទៅ ឯ​អស់​អ្នក​ណា​ដែល​ពាល់​តង្វាយ​ទាំង​នោះ​ក៏​នឹង​បាន​បរិសុទ្ធ​ដែរ»។


ក៏​ចាក់​ប្រេង​ខ្លះ​លើ​ក្បាល​លោក​អើរ៉ុន ទាំង​លាប​ឲ្យ​បាន​បរិសុទ្ធ


រួច​បង្គាប់​ដល់​លោក​អើរ៉ុន​ថា៖ «ចូរ​យក​កូន​គោ​មួយ​ពី​ហ្វូង​សត្វ សម្រាប់​ជា​តង្វាយ​លោះ​បាប និង​ចៀម​ឈ្មោល​មួយ​ឥត‌ខ្ចោះ​សម្រាប់​ជា​តង្វាយ​ដុត មក​ថ្វាយ​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា។


បន្ទាប់មក ត្រូវ​ប្រាប់​ដល់​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ថា "ចូរ​យក​ពពែ​ឈ្មោល​មួយ​សម្រាប់​ជា​តង្វាយ​លោះ​បាប និង​កូន​គោ​មួយ ហើយ​កូន​ចៀម​មួយ ដែល​ទាំង​ពីរ​មាន​អាយុ​មួយ​ខួបៗ ហើយ​ឥត‌ខ្ចោះ​សម្រាប់​ជា​តង្វាយ​ដុត


លោក​ទាំង​ពីរ​ក៏​ក្រាប​ចុះ​មុខ​ដល់​ដី ហើយ​ទូល​ថា៖ «ឱ​ព្រះ​អើយ ព្រះ‌អង្គ​ជា​ព្រះ​នៃ​វិញ្ញាណ​របស់​មនុស្ស​លោក​ទាំង​អស់! បើ​មនុស្ស​តែ​ម្នាក់​ធ្វើ​បាប នោះ​តើ​ព្រះ‌អង្គ​ក្រោធ​នឹង​ក្រុម​ជំនុំ​ទាំង​មូល​ឬ?»។


បន្ទាប់​មក ត្រូវ​ឲ្យ​គេ​យក​គោ​ឈ្មោល​ស្ទាវ​មួយ និង​តង្វាយ​ម្សៅ គឺ​ម្សៅ​ម៉ដ្ត លាយ​ជា‌មួយ​ប្រេង ហើយ​យក​គោ​ឈ្មោល​ស្ទាវ​មួយ​ទៀត សម្រាប់​ជា​តង្វាយ​លោះ​បាប។


ការ​ដែល​ក្រឹត្យ‌វិន័យ​ធ្វើ​មិន​កើត ដោយ​សារ​ភាព​ទន់​ខ្សោយ​ខាង​សាច់​ឈាម នោះ​ព្រះ​បាន​សម្រេច​រួច​ហើយ ដោយ​ចាត់​ព្រះ‌រាជ‌បុត្រា​របស់​ព្រះ‌អង្គ​ផ្ទាល់​ឲ្យ​មក មាន​រូប​អង្គ​ដូច​ជា​មនុស្ស​ខាង​សាច់​ឈាម​ដែល​មាន​បាប ហើយ​ដើម្បី​ដោះ​ស្រាយ​អំពើ​បាប ព្រះ‌អង្គ​ដាក់​ទោស​បាប​នៅ​ក្នុង​សាច់​ឈាម


ដ្បិត​ព្រះគ្រីស្ទ​ដែល​មិន​បាន​ស្គាល់​បាប​សោះ តែ​ព្រះ​បាន​ធ្វើ​ឲ្យ​ព្រះ‌អង្គ​ត្រឡប់​ជា​តួ​បាប​ជំនួស​យើង ដើម្បី​ឲ្យ​យើង​បាន​ត្រឡប់​ជា​សេចក្តី​សុចរិត​របស់​ព្រះ នៅ​ក្នុង​ព្រះ‌អង្គ។


ហើយ​ដោយ​ហេតុ​នេះ លោក​ត្រូវ​ថ្វាយ​យញ្ញ​បូជា​សម្រាប់​អំពើ​បាប​របស់​ខ្លួន​លោក​ផ្ទាល់ ក៏​ដូច​ជា​សម្រាប់​អំពើ​បាប​របស់​ប្រជាជន​ដែរ។


ព្រះ‌អង្គ​បាន​យាង​ចូល​ទៅ​ក្នុង​ទី​បរិសុទ្ធ​បំផុត​ម្ដង​ជា​សូរេច ទាំង​បាន​ការ​ប្រោស​លោះ​អស់​កល្បជានិច្ច មិន​មែន​ដោយ​យក​ឈាម​ពពែ​ឈ្មោល ឬ​ឈាម​កូន​គោ​ទេ គឺ​ដោយ​យក​ព្រះ‌លោហិត​របស់​ព្រះ‌អង្គ​ផ្ទាល់។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម