បន្ទាប់មក ខ្ញុំនិយាយទៅគេថា "អស់លោកជាមនុស្សបរិសុទ្ធដល់ព្រះយេហូវ៉ា ហើយគ្រឿងប្រដាប់ទាំងនេះក៏បរិសុទ្ធដែរ ឯប្រាក់ និងមាសនេះ ជាតង្វាយស្ម័គ្រចិត្ត ដែលគេថ្វាយដល់ព្រះយេហូវ៉ា ជាព្រះនៃបុព្វបុរសរបស់អស់លោក។
លេវីវិន័យ 21:6 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ត្រូវឲ្យគេបានបរិសុទ្ធសម្រាប់ព្រះរបស់ខ្លួន ហើយមិនត្រូវបង្អាប់ដល់ព្រះនាមព្រះរបស់ខ្លួនឡើយ ដ្បិតគេថ្វាយតង្វាយដុត គឺជាព្រះស្ងោយនៃព្រះយេហូវ៉ា ជាព្រះរបស់គេ ហេតុនោះបានជាគេត្រូវតែបានបរិសុទ្ធ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពួកគេត្រូវតែវិសុទ្ធសម្រាប់ព្រះរបស់ខ្លួន ហើយមិនបន្ថោកព្រះនាមព្រះរបស់ខ្លួនទេ ដ្បិតពួកគេមានមុខងារថ្វាយយញ្ញបូជា និងអាហារដល់ព្រះអម្ចាស់ ជាព្រះរបស់ខ្លួន។ ដូច្នេះ ពួកគេត្រូវតែវិសុទ្ធ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ត្រូវឲ្យគេបានបរិសុទ្ធដល់ព្រះនៃខ្លួន ហើយមិនត្រូវបង្អាប់ដល់ព្រះនាមព្រះនៃខ្លួនឡើយ ដ្បិតគេថ្វាយដង្វាយដុត គឺជាព្រះស្ងោយនៃព្រះយេហូវ៉ាជាព្រះរបស់គេ ហេតុនោះបានជាគេត្រូវតែបានបរិសុទ្ធ អាល់គីតាប ពួកគេត្រូវតែបរិសុទ្ធសម្រាប់អុលឡោះជាម្ចាស់របស់ខ្លួន ហើយមិនបន្ថោកនាមអុលឡោះទេ ដ្បិតពួកគេមានមុខងារធ្វើគូរបាន និងអាហារដល់អុលឡោះតាអាឡាជាម្ចាស់របស់ខ្លួន។ ដូច្នេះពួកគេត្រូវតែបរិសុទ្ធ។ |
បន្ទាប់មក ខ្ញុំនិយាយទៅគេថា "អស់លោកជាមនុស្សបរិសុទ្ធដល់ព្រះយេហូវ៉ា ហើយគ្រឿងប្រដាប់ទាំងនេះក៏បរិសុទ្ធដែរ ឯប្រាក់ និងមាសនេះ ជាតង្វាយស្ម័គ្រចិត្ត ដែលគេថ្វាយដល់ព្រះយេហូវ៉ា ជាព្រះនៃបុព្វបុរសរបស់អស់លោក។
ឯពួកសង្ឃដែលចូលមកជិតព្រះយេហូវ៉ា នោះត្រូវញែកខ្លួនជាបរិសុទ្ធ ក្រែងព្រះយេហូវ៉ានឹងប្រហារគេ»។
ត្រូវធ្វើស្លាកមាសសុទ្ធមួយ ហើយឆ្លាក់បែបដូចជាឆ្លាក់ត្រាថា «បរិសុទ្ធថ្វាយព្រះយេហូវ៉ា»។
យើងនឹងញែកត្រសាលជំនុំ និងអាសនាចេញជាបរិសុទ្ធ ព្រមទាំងញែកអើរ៉ុន និងកូនៗរបស់គាត់ចេញជាបរិសុទ្ធដែរ ដើម្បីឲ្យពួកគេបំពេញមុខងារជាសង្ឃបម្រើយើង។
ចូរចេញទៅ ចូរចេញទៅ ចូរអ្នករាល់គ្នាចេញពីទីនេះទៅចុះ កុំពាល់របស់អ្វីដែលមិនស្អាតឡើយ ចូរចេញពីកណ្ដាលទីក្រុងនេះទៅ ឱពួកអ្នកដែលលើកយកគ្រឿងនៃព្រះយេហូវ៉ាអើយ ចូរញែកខ្លួនចេញជាស្អាតចុះ។
គឺជាការដែលអ្នករាល់គ្នាបាននាំពួកសាសន៍ដទៃ ជាមនុស្សដែលមិនទទួលកាត់ស្បែកខាងចិត្ត ហើយខាងរូបសាច់ផង ឲ្យចូលមកនៅក្នុងទីបរិសុទ្ធរបស់យើង ដើម្បីនឹងបង្អាប់ទីលំនៅរបស់យើង ក្នុងកាលដែលអ្នករាល់គ្នាបានថ្វាយនំបុ័ងរបស់យើង ព្រមទាំងខ្លាញ់ និងឈាម ហើយបានផ្តាច់សេចក្ដីសញ្ញារបស់យើង ដោយអស់ទាំងអំពើគួរស្អប់ខ្ពើមដែលអ្នកប្រព្រឹត្តនោះ។
លោកម៉ូសេក៏និយាយទៅលោកអើរ៉ុនថា៖ «នេះហើយជាសេចក្ដីដែលព្រះយេហូវ៉ាមានព្រះបន្ទូលមកថា "ត្រូវឲ្យអស់អ្នកដែលចូលមកជិតយើង បានលើកយើងជាបរិសុទ្ធ ហើយត្រូវឲ្យយើងបានសិរីល្អនៅចំពោះមុខជនទាំងឡាយដែរ"» ដូច្នេះ លោកអើរ៉ុនក៏នៅស្ងៀម។
មិនត្រូវយកកូនចៅរបស់អ្នកណាមួយទៅធ្វើយញ្ញបូជា ថ្វាយព្រះម៉ូឡុកឡើយ ក៏កុំឲ្យបង្អាប់ដល់ព្រះនាមនៃព្រះរបស់អ្នកឲ្យសោះ យើងជាព្រះយេហូវ៉ា។
ហើយមិនត្រូវស្បថបំពានដោយនូវឈ្មោះយើង ទាំងបង្អាប់ដល់ព្រះនាមរបស់អ្នកឡើយ យើងនេះជាព្រះយេហូវ៉ា។
យើងនឹងតាំងមុខទាស់នឹងអ្នកនោះ ហើយនឹងកាត់ចេញពីសាសន៍ខ្លួនទៅ ព្រោះបានឲ្យកូនខ្លួនទៅព្រះម៉ូឡុក ទាំងនាំឲ្យទីបរិសុទ្ធយើងទៅជាស្មោកគ្រោក ហើយបង្អាប់ដល់ឈ្មោះបរិសុទ្ធរបស់យើងផង។
ឲ្យប្រាប់ដល់អើរ៉ុនថា៖ «បើមានអ្នកណាក្នុងពួកកូនចៅអ្នកនៅអស់ទាំងតំណតរៀងទៅដែលវិកលវិការ នោះមិនត្រូវចូលមកថ្វាយព្រះស្ងោយរបស់ព្រះរបស់ខ្លួនឡើយ។
អ្នកណាដែលវិកលវិការក្នុងពូជលោកអើរ៉ុនជាសង្ឃ នោះមិនត្រូវចូលមកថ្វាយតង្វាយដុតនៃព្រះយេហូវ៉ាទេ អ្នកនោះវិកលវិការហើយ ដូច្នេះ មិនត្រូវចូលទៅថ្វាយព្រះស្ងោយរបស់ព្រះនៃខ្លួនឡើយ។
ប៉ុន្តែ អ្នកនោះវិកលវិការហើយ បានជាមិនត្រូវចូលកន្លែងវាំងនន ឬជិតអាសនាឡើយ ដើម្បីកុំឲ្យបង្អាប់ដល់ទីបរិសុទ្ធរបស់យើង ដ្បិតយើងនេះជាព្រះយេហូវ៉ា ដែលញែកគេចេញជាបរិសុទ្ធ»។
ដូច្នេះ ត្រូវឲ្យអ្នកញែកគេចេញឲ្យផុត ដ្បិតគេថ្វាយព្រះស្ងោយរបស់ព្រះរបស់អ្នក ហើយអ្នកត្រូវរាប់គេជាបរិសុទ្ធដែរ ដ្បិតយើងនេះគឺព្រះយេហូវ៉ា ដែលញែកអ្នករាល់គ្នាចេញជាបរិសុទ្ធ យើងបរិសុទ្ធ។
រួចសង្ឃត្រូវដុតរបស់ទាំងនោះនៅលើអាសនា នេះហើយជាព្រះស្ងោយនៃតង្វាយ ដែលដុតថ្វាយព្រះយេហូវ៉ា។
រួចលោកមានប្រសាសន៍ទៅកាន់កូរេ និងបក្សពួកទាំងអស់របស់គាត់ថា៖ «ព្រឹកស្អែក ព្រះយេហូវ៉ានឹងបង្ហាញឲ្យដឹងថាអ្នកណាដែលជារបស់ព្រះអង្គ អ្នកណាដែលបរិសុទ្ធ ហើយព្រះអង្គនឹងឲ្យអ្នកណាចូលទៅជិតព្រះអង្គ។ អ្នកណាដែលព្រះអង្គនឹងជ្រើសរើស ព្រះអង្គនឹងឲ្យអ្នកនោះចូលទៅជិតព្រះអង្គ។
«ចូរបង្គាប់កូនចៅអ៊ីស្រាអែល ហើយប្រាប់គេថា "នៅវេលាកំណត់ អ្នករាល់គ្នាត្រូវយកចិត្តទុកដាក់ថ្វាយដល់យើង គឺតង្វាយរបស់យើង អាហាររបស់យើង ដែលសម្រាប់ជាតង្វាយដុត ទុកជាក្លិនឈ្ងុយដល់យើង"។
ប៉ុន្តែ អ្នករាល់គ្នាជាពូជជ្រើសរើស ជាសង្ឃហ្លួង ជាសាសន៍បរិសុទ្ធ ជាប្រជារាស្ត្រមួយសម្រាប់ព្រះអង្គផ្ទាល់ ដើម្បីឲ្យអ្នករាល់គ្នាបានប្រកាសពីកិច្ចការដ៏អស្ចារ្យរបស់ព្រះអង្គ ដែលទ្រង់បានហៅអ្នករាល់គ្នាចេញពីសេចក្តីងងឹត ចូលមកក្នុងពន្លឺដ៏អស្ចារ្យរបស់ព្រះអង្គ។