លោកយ៉ាកុបក៏ហែកសម្លៀកបំពាក់របស់ខ្លួន រួចស្លៀកសំពត់ធ្មៃ ហើយកាន់ទុក្ខកូនជាយូរថ្ងៃ។
លេវីវិន័យ 21:10 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ អ្នកណាដែលធ្វើជាសង្ឃក្នុងពួកបងប្អូនរបស់ខ្លួន គឺជាអ្នកដែលគេបានចាក់ប្រេងលើក្បាលតាំងឡើង ឲ្យបានស្លៀកសម្លៀកបំពាក់បរិសុទ្ធ នោះមិនត្រូវបើកឲ្យនៅក្បាលទទេ ឬហែកសម្លៀកបំពាក់របស់ខ្លួនឡើយ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ មហាបូជាចារ្យដែលជាប្រមុខលើពួកបូជាចារ្យ ហើយបានទទួលពិធីចាក់ប្រេងតែងតាំងសម្រាប់បំពេញមុខងារនេះ និងសម្រាប់ពាក់អាវសក្ការៈ មិនត្រូវដកឈ្នួតក្បាលចេញ ឬហែកសម្លៀកបំពាក់ខ្លួនឯងឡើយ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯអ្នកណាដែលធ្វើជាសំដេចសង្ឃ ក្នុងពួកបងប្អូនរបស់ខ្លួន គឺជាអ្នកដែលគេបានចាក់ប្រេងលើក្បាលតាំងឡើង ឲ្យបានស្លៀកសំលៀកបំពាក់បរិសុទ្ធ នោះមិនត្រូវបើកឲ្យនៅក្បាលទទេ ឬហែកសំលៀកបំពាក់របស់ខ្លួនឡើយ អាល់គីតាប មូស្ទីដែលជាប្រមុខលើពួកអ៊ីមុាំហើយបានទទួលពិធីតែងតាំងសម្រាប់បំពេញមុខងារនេះ និងសម្រាប់ពាក់អាវសក្ការៈមិនត្រូវដកឆ្នួតក្បាលចេញ ឬហែកសម្លៀកបំពាក់ខ្លួនឯងឡើយ។ |
លោកយ៉ាកុបក៏ហែកសម្លៀកបំពាក់របស់ខ្លួន រួចស្លៀកសំពត់ធ្មៃ ហើយកាន់ទុក្ខកូនជាយូរថ្ងៃ។
ព្រះបាទដាវីឌយាងឡើងទៅតាមផ្លូវភ្នំដើមអូលីវ ទាំងទ្រង់ព្រះកន្សែងបណ្តើរ ទ្រង់ទទូរព្រះសិរ ហើយយាងទៅដោយព្រះបាទទទេ ឯពួកអ្នកដែលនៅជាមួយទ្រង់ ក៏ឡើងទៅទាំងទទូរក្បាល ហើយយំបណ្តើរដែរ។
បន្ទាប់មក ម៉ាដេកាយវិលត្រឡប់ទៅទ្វារព្រះរាជវាំងវិញ តែហាម៉ានប្រញាប់ប្រញាល់វិលត្រឡប់ទៅផ្ទះរបស់ខ្លួនវិញ ទាំងសោកសៅ ហើយឃ្លុំក្បាល។
នោះលោកយ៉ូបក៏ក្រោកឡើងហែកអាវខ្លួន ហើយកោរសក់ រួចផ្តួលខ្លួនក្រាបចុះដល់ដីថ្វាយបង្គំ
គឺធៀបដូចជាប្រេងដ៏វិសេសដែលចាក់លើក្បាល ក៏ហូរចុះមកដល់ពុកចង្កា គឺជាពុកចង្ការបស់លោកអើរ៉ុន រួចស្រក់ទៅដល់ជាយអាវរបស់លោកផង!
អ្នកដកដង្ហើមធំចុះ តែកុំឲ្យឮឲ្យសោះ កុំយំសោកនឹងខ្មោចស្លាប់ឡើយ ត្រូវរុំឈ្នួតជាប់នៅលើក្បាល ហើយពាក់ស្បែកជើង មិនត្រូវបិទបាំងបបូរមាត់អ្នក ឬបរិភោគអាហាររបស់អ្នកកាន់ទុក្ខឡើយ»។
ឯមនុស្សណាដែលកើតឃ្លង់ ត្រូវស្លៀកពាក់កណ្តាច ហើយនៅក្បាលទទេ ត្រូវគ្របបបូរមាត់ខាងលើ ហើយ ស្រែកថា "ខ្ញុំស្មោកគ្រោក ខ្ញុំស្មោកគ្រោក"។
អ្នកណាដែលគេចាក់ប្រេងតាំងឡើងឲ្យធ្វើជាសង្ឃជំនួសឪពុកខ្លួន សង្ឃនោះត្រូវធ្វើឲ្យធួននឹងបាប ហើយត្រូវស្លៀកសម្លៀកបំពាក់ខ្លូតទេស គឺជាសម្លៀកបំពាក់បរិសុទ្ធនោះ។
ប្រសិនបើសង្ឃដែលគេចាក់ប្រេងតាំងហើយ ធ្វើបាបជាហេតុនាំឲ្យប្រជាជនមានទោស ត្រូវយកគោឈ្មោលស្ទាវមួយល្អឥតខ្ចោះមកថ្វាយដល់ព្រះយេហូវ៉ា ទុកជាតង្វាយលោះបាប ឲ្យធួននឹងបាបដែលបានធ្វើនោះ។
ក្រុមជំនុំត្រូវរំដោះអ្នកដែលបានសម្លាប់គេ ពីកណ្ដាប់ដៃរបស់អ្នកដែលរកសងសឹកដោយឈាមនោះ។ បន្ទាប់មក ក្រុមជំនុំត្រូវបញ្ជូនអ្នកនោះត្រឡប់ទៅទីក្រុងជម្រក ដែលខ្លួនបានរត់ទៅជ្រកនោះវិញ ហើយត្រូវឲ្យគេរស់នៅក្នុងទីក្រុងនោះ រហូតដល់ពេលសម្ដេចសង្ឃ ដែលបានចាក់ប្រេងបរិសុទ្ធតាំងឡើងនោះស្លាប់។
សូម្បីតែមានឪពុកម្តាយ ឬបងប្អូនប្រុសស្រីរបស់ខ្លួនស្លាប់ ក៏គេមិនត្រូវឲ្យខ្លួនសៅហ្មងដែរ ព្រោះការញែកខ្លួនរបស់គេជាបរិសុទ្ធថ្វាយព្រះ គឺស្ថិតនៅលើសក់របស់គេ។
ពេលនោះ សម្ដេចសង្ឃក៏ហែកអាវខ្លួន ហើយពោលឡើងថា៖ «ជននេះបានពោលពាក្យប្រមាថដល់ព្រះហើយទេតើ! តើយើងចាំបាច់ត្រូវការស្មរបន្ទាល់អ្វីទៀត? ឥឡូវនេះ អ្នករាល់គ្នាបានឮពាក្យប្រមាថរបស់ជននេះស្រាប់ហើយ។