ព្រះអង្គមានព្រះបន្ទូលមកកាន់លោកថា៖ «ចូរយកគោញីមួយអាយុបីខួប ពពែញីមួយអាយុបីខួប ចៀមឈ្មោលមួយអាយុបីខួប លលកមួយ និងព្រាបចំទើរមួយមកឲ្យយើង»។
លេវីវិន័យ 12:6 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពេលណាបានគ្រប់ថ្ងៃសម្អាតខ្លួន ដោយព្រោះសម្រាលកូនប្រុស ឬស្រី នោះនាងត្រូវយកកូនចៀមមួយ អាយុមួយខួប សម្រាប់ជាតង្វាយដុត និងព្រាបជំទើរមួយ ឬលលកមួយ សម្រាប់ជាតង្វាយលោះបាប មកប្រគល់ដល់សង្ឃនៅមាត់ទ្វារត្រសាលជំនុំ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លុះផុតពេលកំណត់ដែលនាងធ្វើពិធីជម្រះកាយឲ្យបរិសុទ្ធ ព្រោះតែការសម្រាលកូនប្រុស ឬកូនស្រីរបស់ខ្លួនហើយ នោះនាងត្រូវទៅជួបបូជាចារ្យ នៅត្រង់មាត់ទ្វារពន្លាជួបព្រះអម្ចាស់ ដោយនាំកូនចៀមអាយុមួយខួប សម្រាប់ថ្វាយជាតង្វាយដុតទាំងមូល និងព្រាបជំទើរមួយ ឬលលកមួយ សម្រាប់ថ្វាយជាយញ្ញបូជារំដោះបាប។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ លុះកាលណាបានសំរេចថ្ងៃសំអាតខ្លួន ដោយព្រោះសំរាលកូនប្រុស ឬស្រីហើយ នោះនាងត្រូវយកកូនចៀម១ អាយុ១ ខួប សំរាប់ជាដង្វាយដុត នឹងព្រាបជំទើរ១ ឬលលក១ សំរាប់ជាដង្វាយលោះបាបមក ប្រគល់ដល់សង្ឃនៅមាត់ទ្វារត្រសាលជំនុំ អាល់គីតាប លុះផុតពេលកំណត់ ដែលនាងធ្វើពិធីជម្រះកាយឲ្យបានបរិសុទ្ធ ព្រោះតែការសំរាលកូនប្រុស ឬកូនស្រីរបស់ខ្លួនហើយ នោះនាងត្រូវទៅជួបអ៊ីមុាំនៅត្រង់មាត់ទ្វារជំរំជួបអុលឡោះតាអាឡា ដោយនាំកូនចៀមអាយុមួយខួបសម្រាប់ធ្វើជាគូរបានដុត និងព្រាបជំទើរមួយ ឬលលកមួយសម្រាប់ធ្វើជាគូរបានរំដោះបាប។ |
ព្រះអង្គមានព្រះបន្ទូលមកកាន់លោកថា៖ «ចូរយកគោញីមួយអាយុបីខួប ពពែញីមួយអាយុបីខួប ចៀមឈ្មោលមួយអាយុបីខួប លលកមួយ និងព្រាបចំទើរមួយមកឲ្យយើង»។
ឲ្យប្រាប់ដល់ពួកកូនចៅអ៊ីស្រាអែលថា បើស្ត្រីណាមានទម្ងន់ ហើយសម្រាលបានកូនប្រុស នាងនោះត្រូវរាប់ជាមិនស្អាតគ្រប់ប្រាំពីរថ្ងៃ ត្រូវរាប់ជាមិនស្អាត ដូចជាក្នុងកាលដែលមានរដូវដែរ។
បើនាងសម្រាលជាកូនស្រីវិញ នោះត្រូវនៅជាមិនស្អាតគ្រប់ពីរអាទិត្យ ដូចជានៅថ្ងៃរដូវនាង រួចនាងត្រូវនៅហុកសិបប្រាំមួយថ្ងៃទៀត ដើម្បីសម្អាតខ្លួនពីឈាមចេញ។
សង្ឃត្រូវថ្វាយសត្វនោះនៅចំពោះព្រះយេហូវ៉ា ដើម្បីឲ្យធួននឹងខ្លួននាង នោះនាងនឹងបានស្អាត រួចពីឈាមនាងទៅ នេះហើយជារបៀបរបស់ស្ត្រីដែលសម្រាលកូន ទោះបើជាកូនប្រុស ឬស្រីក្តី។
ហើយលលកពីរ ឬព្រាបជំទើរពីរ តាមកម្លាំងរបស់ខ្លួន គឺមួយសម្រាប់ជាតង្វាយលោះបាប ហើយមួយសម្រាប់ជាតង្វាយដុត
លុះដល់ថ្ងៃទីប្រាំបី ត្រូវឲ្យយកលលកពីរ ឬព្រាបជំទើរពីរ ទៅប្រគល់ដល់សង្ឃនៅចំពោះព្រះយេហូវ៉ា ត្រង់មាត់ទ្វារត្រសាលជំនុំ។
លុះដល់ថ្ងៃទីប្រាំបី ត្រូវឲ្យនាងយកលលកពីរ ឬព្រាបជំទើរពីរ មកប្រគល់ដល់សង្ឃនៅមាត់ទ្វារត្រសាលជំនុំ
នៅថ្ងៃទីប្រាំបី គេត្រូវយកលលកពីរ ឬព្រាបជំទើរពីរ មកប្រគល់ឲ្យសង្ឃនៅទ្វារចូលត្រសាលជំនុំ
លុះដល់កំណត់ សម្រាប់ពួកគេត្រូវធ្វើពិធីជម្រះកាយឲ្យបានបរិសុទ្ធ តាមក្រឹត្យវិន័យរបស់លោកម៉ូសេ នោះគេក៏នាំព្រះឱរសឡើងទៅក្រុងយេរូសាឡិម ដើម្បីថ្វាយដល់ព្រះអម្ចាស់
លុះស្អែកឡើង លោកយ៉ូហានឃើញព្រះយេស៊ូវកំពុងយាងមករកលោក ហើយពោលថា៖ «ន៎ុះន៏ កូនចៀមរបស់ព្រះដែលដោះបាបមនុស្សលោក!
ដ្បិតព្រះគ្រីស្ទដែលមិនបានស្គាល់បាបសោះ តែព្រះបានធ្វើឲ្យព្រះអង្គត្រឡប់ជាតួបាបជំនួសយើង ដើម្បីឲ្យយើងបានត្រឡប់ជាសេចក្តីសុចរិតរបស់ព្រះ នៅក្នុងព្រះអង្គ។
ដ្បិតគួរឲ្យមានសម្តេចសង្ឃយ៉ាងនេះសម្រាប់យើង ដែលទ្រង់បរិសុទ្ធ ស្លូតត្រង់ ឥតសៅហ្មង បានញែកចេញពីមនុស្សបាប ហើយបានត្រឡប់ជាខ្ពស់ជាងស្ថានសួគ៌ទៅទៀត។