ពេលព្រះយេស៊ូវយាងតាមឆ្នេរសមុទ្រកាលីឡេ ព្រះអង្គទតឃើញបងប្អូនពីរនាក់ គឺស៊ីម៉ូន ដែលហៅថា ពេត្រុស និងអនទ្រេ ជាប្អូន កំពុងតែបង់សំណាញ់ក្នុងសមុទ្រ ដ្បិតពួកគេជាអ្នកនេសាទ។
លូកា 5:2 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះអង្គទតឃើញទូកពីរចតនៅមាត់បឹង តែពួកអ្នកនេសាទបានចេញពីទូកទៅលាងអួនរបស់គេអស់ហើយ។ ព្រះគម្ពីរខ្មែរសាកល ព្រះអង្គទតឃើញទូកពីរចតនៅមាត់បឹង រីឯពួកអ្នកនេសាទបានចុះពីទូកទាំងនោះទៅលាងអួនហើយ។ Khmer Christian Bible ហើយព្រះអង្គបានឃើញទូកពីរនៅក្បែរមាត់បឹង ប៉ុន្ដែពួកអ្នកនេសាទបានចុះពីទូកទាំងនោះទៅលាងអួនអស់ហើយ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះអង្គទតឃើញទូកពីរចតនៅមាត់ច្រាំង រីឯអ្នកនេសាទនាំគ្នាចុះទៅលាងអួនរបស់គេ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ហើយទ្រង់ទតឃើញទូក២ចតនៅមាត់សមុទ្រ ដែលពួកអ្នកនេសាទបានឡើងទៅលាងអួនហើយ អាល់គីតាប អ៊ីសាឃើញទូកពីរចតនៅមាត់ច្រាំង រីឯអ្នកនេសាទនាំគ្នាចុះទៅលាងអួន របស់គេ។ |
ពេលព្រះយេស៊ូវយាងតាមឆ្នេរសមុទ្រកាលីឡេ ព្រះអង្គទតឃើញបងប្អូនពីរនាក់ គឺស៊ីម៉ូន ដែលហៅថា ពេត្រុស និងអនទ្រេ ជាប្អូន កំពុងតែបង់សំណាញ់ក្នុងសមុទ្រ ដ្បិតពួកគេជាអ្នកនេសាទ។
ពេលយាងហួសពីទីនោះបន្តិច ព្រះអង្គទតឃើញបងប្អូនពីរនាក់ទៀត គឺយ៉ាកុប ជាកូនសេបេដេ និងយ៉ូហានជាប្អូន កំពុងតែជួសជុលសំណាញ់នៅក្នុងទូកជាមួយសេបេដេជាឪពុក ព្រះអង្គក៏ត្រាស់ហៅអ្នកទាំងពីរ។
កាលព្រះយេស៊ូវកំពុងយាងតាមឆ្នេរសមុទ្រកាលីឡេ ព្រះអង្គទតឃើញស៊ីម៉ូន និងអនទ្រេជាប្អូន កំពុងទម្លាក់អួនក្នុងសមុទ្រ ដ្បិតគេជាអ្នកនេសាទត្រី។
កាលព្រះអង្គយាងហួសពីនោះបន្តិច ព្រះអង្គទតឃើញយ៉ាកុបជាកូនសេបេដេ និងយ៉ូហានជាប្អូន កំពុងជួសជុលអួននៅក្នុងទូក។
កាលព្រះអង្គកំពុងឈរនៅមាត់បឹងគេនេសារ៉ែត ប្រជាជនប្រជ្រៀតគ្នាចូលមករកព្រះអង្គ ដើម្បីស្តាប់ព្រះបន្ទូល។
ព្រះអង្គយាងចុះទៅក្នុងទូកមួយនោះ ជាទូករបស់ស៊ីម៉ូន ក៏សុំឲ្យគាត់ចេញទូកទៅឆ្ងាយពីច្រាំងបន្តិច។ ព្រះអង្គក៏គង់ចុះ ហើយបង្រៀនបណ្ដាជនពីក្នុងទូកនោះ។
ក្នុងចំណោមពីរនាក់ ដែលបានឮពាក្យរបស់លោកយ៉ូហាន ហើយដើរតាមព្រះអង្គ មានម្នាក់ឈ្មោះអនទ្រេ ជាប្អូនរបស់ស៊ីម៉ូន-ពេត្រុស។