ពេលណាអ្នកធ្វើស្រែចម្ការ ដីនឹងមិនបង្កើតផលឲ្យអ្នកពេញកម្លាំងទៀតទេ អ្នកត្រូវសាត់ព្រាត់ ហើយអណ្តែតទៅមកលើផែនដី»។
យ៉ូអែល 1:10 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ស្រែចម្ការត្រូវខូចបង់ ហើយស្រុកកំពុងសោយសោក ដ្បិតស្រូវត្រូវបំផ្លាញហើយ ហើយស្រាទំពាំងបាយជូរថ្មីក៏រីងហួត ឯប្រេងក៏ខះទៅដែរ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ចម្ការទាំងឡាយត្រូវហិនហោចអស់ សូម្បីតែដីក៏កាន់ទុក្ខដែរ គ្មានស្រូវ គ្មានស្រាទំពាំងបាយជូរថ្មី ហើយក៏គ្មានប្រេងទៀតផង។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ស្រែចំការត្រូវខូចបង់ ហើយស្រុកកំពុងសោយសោក ដ្បិតស្រូវត្រូវបំផ្លាញហើយ ទឹកទំពាំងបាយជូរថ្មីបានហួតរីង ឯប្រេងក៏ខះទៅ អាល់គីតាប ចម្ការទាំងឡាយត្រូវហិនហោចអស់ សូម្បីតែដីក៏កាន់ទុក្ខដែរ គ្មានស្រូវ គ្មានស្រាទំពាំងបាយជូរថ្មី ហើយក៏គ្មានប្រេងទៀតផង។ |
ពេលណាអ្នកធ្វើស្រែចម្ការ ដីនឹងមិនបង្កើតផលឲ្យអ្នកពេញកម្លាំងទៀតទេ អ្នកត្រូវសាត់ព្រាត់ ហើយអណ្តែតទៅមកលើផែនដី»។
ពីព្រោះកន្លែងមានទឹករបស់ក្រុងនីមរីម នឹងត្រូវចោលស្ងាត់ ឯស្មៅនឹងក្រៀមស្វិត ហើយស្មៅខ្ចីនឹងរួញទៅវិញ ឥតមានអ្វីខៀវខ្ចីឡើយ។
នៅតាមផ្លូវមានឮសំឡេងគេស្រែក រកស្រាទំពាំងបាយជូរ អំណរទាំងអស់បានងងឹតទៅ ហើយសេចក្ដីរីករាយនៅក្នុងស្រុកក៏បាត់អស់ដែរ។
ទឹកទំពាំងបាយជូរកំពុងតែសោយសោក ហើយដើមទំពាំងបាយជូរក៏ស្វិតក្រៀមដែរ ឯអស់អ្នកដែលមានចិត្តរីករាយគេដកដង្ហើមធំ។
គេបានធ្វើឲ្យទៅជាទីវិនាសអន្តររាយ ទីនោះសោយសោករកយើង ដោយត្រូវខូចបង់ ស្រុកទាំងមូលត្រូវវិនាស ដោយព្រោះគ្មានមនុស្សណាយកចិត្តទុកដាក់ឡើយ។
តើស្រុកនេះនឹងត្រូវសោយសោក ហើយតិណជាតិទាំងឡាយនៅពេញស្រុក ត្រូវស្វិតក្រៀមទៅដល់កាលណាទៀត? សត្វជើងបួន និងសត្វស្លាបទាំងប៉ុន្មាន ត្រូវវិនាសបាត់ទៅ ដោយព្រោះអំពើអាក្រក់ របស់ពួកអ្នកដែលនៅក្នុងស្រុកនេះ ដ្បិតគេនិយាយថា៖ ព្រះអង្គនឹងមិនឃើញចុងបំផុតរបស់យើងឡើយ។
សេចក្ដីរីករាយ និងអំណរ បានដកចេញពីចម្ការដុះដាល ហើយពីស្រុកម៉ូអាប់ យើងបានធ្វើឲ្យលែងមានស្រាទំពាំងបាយជូរ នៅក្នុងធុងឃ្នាបទៀត ក៏គ្មានអ្នកណាជាន់ផ្លែ ដោយសម្រែកខ្ញៀវខ្ញារ សូរសម្រែករបស់គេមិនមែនជាសម្រែកពិតទេ។
ហេតុនេះ ស្រុកនេះនឹងត្រូវសោយសោក ហើយអស់អ្នកដែលនៅក្នុងស្រុក គេនឹងល្វើយទៅ ព្រមទាំងសត្វព្រៃ និងសត្វហើរលើអាកាសផង សូម្បីតែត្រីនៅសមុទ្រក៏ត្រូវដកចេញដែរ។
ដូច្នេះ ទីលានបោកស្រូវ និងធុងស្រាទំពាំងបាយជូរ នឹងមិនចិញ្ចឹមគេទៀតឡើយ ហើយស្រាថ្មីក៏នឹងគ្មានទៀតដែរ។
ដើមទំពាំងបាយជូរស្វិតក្រៀម ដើមល្វារោយរៀវ ដើមទទឹម ដើមលម៉ើ និងដើមសារី គឺអស់ទាំងដើមឈើនៅចម្ការ ក៏ស្វិតក្រៀមទៅ អើ អំណរក៏ស្ងួតពីមនុស្សលោកដែរ។
ម្នាលពួកប្រមឹកអើយ ចូរភ្ញាក់ឡើង ហើយយំទៅ ឱពួកអ្នកដែលធ្លាប់ផឹកស្រាទំពាំងបាយជូរអើយ ចូរទ្រហោយំ ព្រោះតែស្រាទំពាំងបាយជូរផ្អែមនោះទៅ ដ្បិតស្រាទំពាំងបាយជូរផ្អែម ត្រូវដាច់ពីមាត់អ្នករាល់គ្នាហើយ។
ព្រះយេហូវ៉ាឆ្លើយតបនឹងប្រជារាស្ត្ររបស់ព្រះអង្គថា មើល៍ យើងនឹងផ្ញើស្រូវ ស្រាទំពាំងបាយជូរថ្មី និងប្រេងមកអ្នករាល់គ្នា ហើយអ្នករាល់គ្នានឹងបានស្កប់ចិត្ត យើងនឹងមិនធ្វើឲ្យអ្នកទៅជាទីត្មះតិះដៀល ក្នុងចំណោមជាតិសាសន៍ទាំងប៉ុន្មានទៀតឡើយ។
អ្នករាល់គ្នានឹងអស់កម្លាំងជាការឥតប្រយោជន៍ ដ្បិតដីរបស់អ្នកមិនបង្កើតផលទេ ហើយដើមឈើដែលនៅស្រុកក៏មិនបានផ្លែផង។
ទោះបើដើមល្វាមិនមានផ្កា ទំពាំងបាយជូរឥតមានផ្លែ ដើមអូលីវមិនបញ្ចេញប្រេង ស្រែចម្ការឥតបង្កើតផល ហ្វូងចៀមត្រូវបាត់ចេញពីក្រោល និងគ្មានគោនៅក្នុងឃ្នងក៏ដោយ
យើងក៏បង្គាប់ឲ្យមានអំណត់អត់ភ្លៀងនៅក្នុងស្រុក ហើយនៅលើភ្នំ ឲ្យឥតមានស្រូវ ទឹកទំពាំងបាយជូរ ប្រេង ឬផលដែលកើតពីដីមក ក៏មិនឲ្យធ្លាក់លើមនុស្ស លើសត្វ ឬលើការដែលដៃមនុស្សធ្វើនោះផង"»។
មើល៍! យើងនឹងបន្ទោសពូជពង្សរបស់អ្នករាល់គ្នា ហើយជះលាមកទៅលើមុខអ្នករាល់គ្នា គឺជាលាមកពីតង្វាយយញ្ញបូជារបស់អ្នក ហើយគេនឹងយកអ្នករាល់គ្នាចេញទៅជាមួយនឹងលាមកនោះដែរ។