យ៉ូហាន 21:1 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ក្រោយមក ព្រះយេស៊ូវបង្ហាញអង្គទ្រង់ឲ្យពួកសិស្សឃើញម្តងទៀត នៅមាត់សមុទ្រទីបេរាស ហើយព្រះអង្គបង្ហាញអង្គទ្រង់ឲ្យគេឃើញបែបយ៉ាងនេះ ព្រះគម្ពីរខ្មែរសាកល បន្ទាប់ពីការទាំងនេះ ព្រះយេស៊ូវបានសម្ដែងអង្គទ្រង់ដល់ពួកសិស្សម្ដងទៀត នៅបឹងទីបេរាស។ ព្រះអង្គបានសម្ដែងអង្គទ្រង់យ៉ាងនេះ: Khmer Christian Bible ក្រោយពីហេតុការណ៍ទាំងនេះ ព្រះយេស៊ូបានបង្ហាញខ្លួនឲ្យពួកសិស្សរបស់ព្រះអង្គឃើញម្តងទៀតនៅបឹងទីបេរាស គឺព្រះអង្គបានបង្ហាញឲ្យឃើញបែបយ៉ាងនេះ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ក្រោយមក ព្រះយេស៊ូបង្ហាញខ្លួនឲ្យពួកសិស្សឃើញម្ដងទៀត នៅមាត់សមុទ្រទីបេរាស គឺព្រះអង្គបង្ហាញឲ្យគេឃើញដូចតទៅ៖ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ក្រោយនោះមក ព្រះយេស៊ូវទ្រង់សំដែងអង្គទ្រង់ ឲ្យពួកសិស្សឃើញម្តងទៀត ត្រង់សមុទ្រទីបេរាស គឺទ្រង់សំដែងមកបែបយ៉ាងនេះ អាល់គីតាប ក្រោយមក អ៊ីសាបង្ហាញខ្លួនឲ្យពួកសិស្សឃើញម្ដងទៀត នៅមាត់សមុទ្រទីបេរាស គឺអ៊ីសាបង្ហាញឲ្យគេឃើញដូចតទៅ៖ |
រីឯពួកសិស្សទាំងដប់មួយនាក់ នាំគ្នាធ្វើដំណើរទៅស្រុកកាលីឡេ ទៅភ្នំមួយដែលព្រះយេស៊ូវបានបង្គាប់គេឲ្យទៅ។
ដូច្នេះចូរទៅជាប្រញាប់ ហើយប្រាប់ពួកសិស្សរបស់ព្រះអង្គថា ទ្រង់មានព្រះជន្មរស់ពីស្លាប់ឡើងវិញហើយ ឥឡូវនេះ ទ្រង់យាងទៅស្រុកកាលីឡេមុនអ្នករាល់គ្នា អ្នករាល់គ្នានឹងឃើញព្រះអង្គនៅទីនោះ មើល៍ ខ្ញុំបានប្រាប់អ្នករាល់គ្នាហើយ»។
ក្រោយហេតុការណ៍នេះមក ព្រះអង្គបានលេចមកឲ្យពួកគេពីរនាក់ឃើញ តាមបែបមួយផ្សេងទៀត ក្នុងពេលគេកំពុងតែដើរទៅស្រុកស្រែ។
ក្រោយមកទៀត ព្រះអង្គបានលេចមកឲ្យអ្នកទាំងដប់មួយឃើញ ពេលគេកំពុងអង្គុយនៅតុ។ ព្រះអង្គបន្ទោសគេ ព្រោះគេមិនជឿ ហើយមានចិត្តរឹងរូស ព្រោះគេមិនបានជឿពួកអ្នកដែលឃើញព្រះអង្គ ក្រោយពីព្រះអង្គមានព្រះជន្មរស់ឡើងវិញ។
ចូរទៅប្រាប់ពួកសិស្សរបស់ព្រះអង្គ និងពេត្រុសផងថា ព្រះអង្គយាងទៅស្រុកកាលីឡេមុនអ្នករាល់គ្នាហើយ នៅទីនោះ អ្នករាល់គ្នានឹងឃើញព្រះអង្គ ដូចជាព្រះអង្គបានមានព្រះបន្ទូលទុកស្រាប់»។
នេះជាលើកទីបីហើយ ដែលព្រះយេស៊ូវលេចមកឲ្យពួកសិស្សឃើញ បន្ទាប់ពីមានព្រះជន្មរស់ពីស្លាប់ឡើងវិញ។
ក្រោយមក ព្រះយេស៊ូវយាងឆ្លងទៅត្រើយម្ខាងនៃសមុទ្រកាលីឡេ ដែលហៅថាសមុទ្រទីបេរាស។
ប៉ុន្តែ មានទូកខ្លះទៀត មកពីស្រុកទីបេរាស ចតនៅជិតកន្លែងដែលគេបានបរិភោគនំបុ័ង ក្រោយដែលព្រះអម្ចាស់បានអរព្រះគុណរួច។
ក្រោយពេលព្រះអង្គបានរងទុក្ខរួចហើយ ព្រះអង្គបានបង្ហាញអង្គទ្រង់ដែលមានព្រះជន្មរស់ ឲ្យពួកសាវកទាំងនោះឃើញ រយៈពេលសែសិបថ្ងៃ ដោយបង្ហាញភស្តុតាងជាច្រើន ព្រមទាំងមានព្រះបន្ទូលអំពីព្រះរាជ្យរបស់ព្រះផង។