យើងនឹងបង្កើតជាតិសាសន៍មួយដ៏ធំពីអ្នក យើងនឹងឲ្យពរអ្នក ហើយធ្វើឲ្យអ្នកមានឈ្មោះល្បី ដើម្បីឲ្យអ្នកបានជាទីបញ្ចេញពរដល់មនុស្សទាំងឡាយ។
យ៉ូស្វេ 6:23 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដូច្នេះ យុវជនទាំងពីរដែលបានចូលទៅសង្កេតមើលស្រុក ក៏ចូលទៅនាំនាងរ៉ាហាប ឪពុកម្តាយ និងបងប្អូន ព្រមទាំងអ្វីៗទាំងអស់ដែលជារបស់នាងចេញមក។ ពួកគេនាំញាតិសន្តានទាំងអស់របស់នាងចេញមក ហើយដាក់ឲ្យនៅខាងក្រៅជំរំអ៊ីស្រាអែល។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ យុវបុរសទាំងពីរដែលជាអ្នកស៊ើបការណ៍ក៏ចូលទៅក្នុងផ្ទះ ហើយនាំនាងរ៉ាហាប ឪពុកម្ដាយ បងប្អូន និងអស់អ្នកដែលនៅជាមួយនាងចេញមក។ ពួកគេនាំញាតិសន្ដានទាំងអស់របស់នាងឲ្យចេញមក ឲ្យនៅកន្លែងផុតពីគ្រោះថ្នាក់ ក្បែរជំរំអ៊ីស្រាអែល។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯមនុស្សកំឡោះ២នាក់ ដែលបានចូលទៅសង្កេតមើលស្រុក ក៏ចូលទៅនាំនាងរ៉ាហាប ទាំងឪពុកម្តាយនាង នឹងបងប្អូន ហើយនឹងរបស់នាងទាំងប៉ុន្មានចេញមក ព្រមទាំងញាតិសន្តានរបស់នាងទាំងប៉ុន្មានផង ដាក់គេឲ្យនៅជាខាងក្រៅទីដំឡើងត្រសាល នៃពួកអ៊ីស្រាអែល អាល់គីតាប យុវបុរសទាំងពីរដែលជាអ្នកស៊ើបការណ៍ក៏ចូលទៅក្នុងផ្ទះ ហើយនាំនាងរ៉ាហាប ឪពុកម្តាយ បងប្អូន និងអស់អ្នកដែលនៅជាមួយនាងចេញមក។ ពួកគេនាំញាតិសន្តានទាំងអស់របស់នាងឲ្យចេញមកឲ្យនៅកន្លែងផុតពីគ្រោះថ្នាក់ក្បែរជំរំអ៊ីស្រអែល។ |
យើងនឹងបង្កើតជាតិសាសន៍មួយដ៏ធំពីអ្នក យើងនឹងឲ្យពរអ្នក ហើយធ្វើឲ្យអ្នកមានឈ្មោះល្បី ដើម្បីឲ្យអ្នកបានជាទីបញ្ចេញពរដល់មនុស្សទាំងឡាយ។
ប្រសិនបើមានមនុស្សសុចរិតហាសិបនាក់នៅក្នុងក្រុងនោះ តើព្រះអង្គនឹងបំផ្លាញកន្លែងនោះ ហើយមិនប្រណីដល់ទីក្រុង ដោយយល់ដល់មនុស្សសុចរិតហាសិបនាក់ ដែលរស់នៅក្នុងក្រុងនោះទេឬ?
នៅពេលព្រះទ្រង់បំផ្លាញទីក្រុងនៅស្រុកវាលទាំងប៉ុន្មាន ព្រះអង្គនឹកចាំពីលោកអ័ប្រាហាំ ហើយបាននាំឡុតចេញផុតពីមហន្តរាយនោះ ក្នុងពេលព្រះអង្គបានរំលាយទីក្រុងដែលឡុតបានទៅរស់នៅនោះ។
ចូរបោះជំរំនៅខាងក្រៅរយៈពេលប្រាំពីរថ្ងៃ។ ក្នុងចំណោមអ្នករាល់គ្នា អ្នកណាដែលបានសម្លាប់មនុស្សណាម្នាក់ ឬបានប៉ះពាល់សាកសព ត្រូវសម្អាតខ្លួននៅថ្ងៃទីបី និងនៅថ្ងៃទីប្រាំពីរ គឺទាំងអ្នករាល់គ្នា ទាំងពួកឈ្លើយ។
លោកមានប្រសាសន៍ទៅគេថា៖ «អ្នករាល់គ្នាជ្រាបហើយថា សាសន៍យូដាគ្មានច្បាប់នឹងសេពគប់ជាមួយសាសន៍ដទៃ ឬចូលទៅជិតគេឡើយ តែព្រះបានបង្ហាញឲ្យខ្ញុំដឹងថា មិនត្រូវរាប់អ្នកណាថាមិនស្អាត ឬមិនបរិសុទ្ធឡើយ។
ហើយប្រាប់ថា៖ "ប៉ុលអើយ កុំខ្លាចអ្វីឡើយ ដ្បិតអ្នកត្រូវតែឈរនៅមុខសេសារ ហើយមើល៍ ព្រះទ្រង់ប្រោសប្រទានអស់អ្នកដែលរួមដំណើរជាមួយអ្នក ដល់អ្នកហើយ"។
ដ្បិតតើត្រូវឲ្យខ្ញុំជំនុំជម្រះអស់អ្នកដែលនៅខាងក្រៅធ្វើអ្វី? តើអ្នករាល់គ្នាមិនជំនុំជម្រះអស់អ្នកដែលនៅខាងក្នុងទេឬ?
នៅពេលនោះ អ្នករាល់គ្នាមិនមានព្រះគ្រីស្ទទេ ក៏ឃ្លាតចេញពីជនជាតិអ៊ីស្រាអែលផង ជាមនុស្សដទៃខាងឯសេចក្តីសញ្ញា ដែលព្រះអង្គបានសន្យាទុក គ្មានទីសង្ឃឹម ហើយក៏គ្មានព្រះនៅក្នុងពិភពលោកនេះដែរ។
ដោយសារជំនឿ នាងរ៉ាហាបជាស្ត្រីពេស្យា មិនបានវិនាសជាមួយពួកអ្នកមិនស្ដាប់បង្គាប់ឡើយ ព្រោះនាងបានទទួលពួកអ្នកស៊ើបការណ៍ដោយមេត្រីភាព ។
ដោយសារជំនឿ លោកណូអេបានទទួលការទូន្មានពីព្រះ អំពីហេតុការណ៍ដែលមើលមិនទាន់ឃើញនៅឡើយ ហើយដោយលោកគោរពកោតខ្លាច លោកបានសង់ទូកមួយយ៉ាងធំ ដើម្បីសង្គ្រោះក្រុមគ្រួសាររបស់លោក។ ដោយសារជំនឿនេះឯង ដែលលោកបានកាត់ទោសលោកីយ៍ ហើយត្រឡប់ជាអ្នកស្នងមត៌កនៃសេចក្ដីសុចរិត ដោយសារជំនឿ។
ថាពួកលោកនឹងទុកជីវិតឲ្យឪពុកម្តាយរបស់នាងខ្ញុំ បងប្អូនប្រុសស្រីរបស់នាងខ្ញុំ ព្រមទាំងក្រុមគ្រួសាររបស់គាត់ទាំងអស់ ហើយជួយជីវិតយើងខ្ញុំឲ្យរួចពីស្លាប់ផង»។
នាងនិយាយទៅកាន់អ្នកទាំងពីរថា៖ «សូមទៅឯស្រុកភ្នំទៅ ក្រែងពួកអ្នកដេញតាមជួបប្រទះនឹងពួកលោក។ សូមពួននៅទីនោះបីថ្ងៃ រហូតដល់ពួកអ្នកដេញតាមត្រឡប់មកវិញ រួចសឹមពួកលោកបន្តដំណើរទៅទៀត»។
មើល៍ កាលណាយើងចូលមកក្នុងស្រុកនេះ នាងត្រូវចងខ្សែក្រហមនេះជាប់នឹងបង្អួច ដែលនាងបានសម្រូតយើងចុះមកនោះ ហើយនាងត្រូវប្រមូលឪពុកម្តាយ បងប្អូន និងក្រុមគ្រួសាររបស់ឪពុកនាងទាំងអស់ មកជួបជុំនៅក្នុងផ្ទះរបស់នាង។
បុរសនោះក៏បង្ហាញផ្លូវដល់គេ រួចគេកាប់សម្លាប់ពួកក្រុងនោះដោយមុខដាវ តែគេលែងបុរសនោះ ព្រមទាំងគ្រួសាររបស់គាត់ទាំងមូលឲ្យចាកចេញដោយសុខសាន្ត។