ក្នុងពួកហេប្រុន មានយេរីយ៉ា ជាមេលើពួកហេប្រុន នៅគ្រប់តំណនៃវង្សរបស់ឪពុកគេ (នៅឆ្នាំទីសែសិបក្នុងរាជ្យដាវីឌ គេរកពួកអ្នកនោះ ក៏បានឃើញមានមនុស្សខ្លាំងពូកែ មានចិត្តក្លាហានក្នុងពួកគេនៅក្រុងយ៉ាស៊ើរ ស្រុកកាឡាត)។
យ៉ូស្វេ 21:39 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ក្រុងហែសបូន និងវាលស្មៅជុំវិញ ក្រុងយ៉ាស៊ើរ និងវាលស្មៅជុំវិញ ទាំងអស់មានបួនក្រុង។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ក្រុងហេសបូន និងវាលស្មៅនៅជុំវិញ ព្រមទាំងក្រុងយ៉ាស៊ើរ និងវាលស្មៅនៅជុំវិញ គឺមានទាំងអស់ក្រុងបួន។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ហែសបូន នឹងដីនៅជុំវិញ យ៉ាស៊ើរ នឹងដីនៅជុំវិញ ទាំងអស់មាន៤ក្រុង អាល់គីតាប ក្រុងហេសបូន និងវាលស្មៅនៅជុំវិញ ព្រមទាំងក្រុងយ៉ាស៊ើ និងវាលស្មៅនៅជុំវិញ គឺមានទាំងអស់ក្រុងបួន។ |
ក្នុងពួកហេប្រុន មានយេរីយ៉ា ជាមេលើពួកហេប្រុន នៅគ្រប់តំណនៃវង្សរបស់ឪពុកគេ (នៅឆ្នាំទីសែសិបក្នុងរាជ្យដាវីឌ គេរកពួកអ្នកនោះ ក៏បានឃើញមានមនុស្សខ្លាំងពូកែ មានចិត្តក្លាហានក្នុងពួកគេនៅក្រុងយ៉ាស៊ើរ ស្រុកកាឡាត)។
ឱដើមទំពាំងបាយជូរនៅត្រង់ស៊ីបម៉ាអើយ យើងយំនឹងអ្នក លើសជាងយំនឹងយ៉ាស៊ើរទៅទៀត ខ្នែងរបស់អ្នកបានបោះចេញទៅដល់ត្រើយសមុទ្រម្ខាង បានលូកទៅដល់សមុទ្រយ៉ាស៊ើរ មេបំផ្លាញបានធ្លាក់មកលើផលរដូវក្តៅ និងលើផលទំពាំងបាយជូររបស់អ្នក។
ឥឡូវនេះ កូនចៅរូបេន និងកូនចៅកាដ មានហ្វូងសត្វច្រើនសម្បើមណាស់។ កាលគេឃើញថា ស្រុកយ៉ាស៊ើរ និងស្រុកកាឡាដ ជាកន្លែងល្អសម្រាប់ហ្វូងសត្វ
ក្រុងហែសបូន និងក្រុងទាំងប៉ុន្មានដែលនៅក្នុងតំបន់ខ្ពង់រាប គឺក្រុងឌីបូន ក្រុងបាម៉ូត-បាល ក្រុងបេត-បាល-មេយ៉ូន
ព្រមទាំងទីក្រុងទាំងប៉ុន្មាននៅតំបន់ខ្ពង់រាប និងនគរទាំងមូលរបស់ស៊ីហុន ជាស្តេចសាសន៍អាម៉ូរី ដែលសោយរាជ្យនៅក្រុងហែសបូន ជាអ្នកដែលលោកម៉ូសេបានវាយសម្លាប់ជាមួយពួកមេសាសន៍ម៉ាឌាន គឺអេវី រេគេម ស៊ើរ ហ៊ើរ និងរេបា សុទ្ធតែជាពួកមេរបស់ស្តេចស៊ីហុនដែលនៅក្នុងស្រុកនោះ។
ឯទឹកដីរបស់គេ គឺស្រុកយ៉ាស៊ើរ និងអស់ទាំងទីក្រុងនៅស្រុកកាឡាដ និងស្រុករបស់ពួកកូនចៅអាំម៉ូនមួយចំហៀង រហូតដល់អារ៉ូអ៊ើរ ដែលទល់មុខក្រុងរ៉ាបាត
ពីកុលសម្ព័ន្ធកាដ គេឲ្យក្រុងរ៉ាម៉ូត ដែលនៅស្រុកកាឡាដ និងវាលស្មៅជុំវិញ ទុកជាក្រុងជម្រក សម្រាប់អ្នកដែលសម្លាប់គេ ព្រមទាំងក្រុងម៉ាហាណែម និងវាលស្មៅជុំវិញ
ក្រុងទាំងប៉ុន្មាននេះ ជារបស់ពួកកូនចៅម្រ៉ារី តាមពូជអំបូររបស់គេ គឺអំបូរលេវីដែលសល់នៅ ឯចំណែករបស់គេទាំងអស់មានចំនួនដប់ពីរក្រុង។