Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យ៉ូស្វេ 13:21 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

21 ព្រម​ទាំង​ទី​ក្រុង​ទាំង​ប៉ុន្មាន​នៅ​តំបន់​ខ្ពង់​រាប និង​នគរ​ទាំង​មូល​របស់​ស៊ីហុន ជា​ស្តេច​សាសន៍​អាម៉ូរី ដែល​សោយ​រាជ្យ​នៅ​ក្រុង​ហែស‌បូន ជា​អ្នក​ដែល​លោក​ម៉ូសេ​បាន​វាយ​សម្លាប់​ជា​មួយ​ពួក​មេ​សាសន៍​ម៉ាឌាន គឺ​អេវី រេគេម ស៊ើរ ហ៊ើរ និង​រេបា សុទ្ធ​តែ​ជា​ពួក​មេ​របស់​ស្តេច​ស៊ីហុន​ដែល​នៅ​ក្នុង​ស្រុក​នោះ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

21 ក្រុង​ទាំង​ប៉ុន្មាន​នៅ​តំបន់​ខ្ពង់​រាប អាណា‌ចក្រ​ទាំង​មូល​របស់​ព្រះ‌បាទ​ស៊ីហុន ជា​ស្ដេច​របស់​ជន‌ជាតិ​អាម៉ូរី សោយ​រាជ្យ​នៅ​ក្រុង​ហេស‌បូន។ លោក​ម៉ូសេ​បាន​វាយ​ប្រហារ​ព្រះ‌បាទ​ស៊ីហុន ព្រម​ទាំង​ស្ដេច​ឯ​ទៀតៗ ដែល​ជា​ចំណុះ​របស់​ព្រះ‌បាទ​ស៊ីហុន គឺ​មាន​ស្ដេច​របស់​ជន‌ជាតិ​ម៉ាឌាន ជន‌ជាតិ​អេវី ជន‌ជាតិ​រេគែម ជន‌ជាតិ​ស៊ើរ ជន‌ជាតិ​ហ៊ើរ និង​ជន‌ជាតិ​រេបា ដែល​រស់​នៅ​ក្នុង​ស្រុក​នោះ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

21 ព្រម​ទាំង​ទី​ក្រុង​ទាំង​ប៉ុន្មាន ដែល​នៅ​ស្រុក​វាល នឹង​នគរ​ទាំង​មូល​របស់​ស៊ីហុន ជា​ស្តេច​សាសន៍​អាម៉ូរី ដែល​សោយ‌រាជ្យ​នៅ​ក្រុង​ហែសបូន ជា​អ្នក​ដែល​លោក​ម៉ូសេ​បាន​វាយ​សំឡាប់​ជា​មួយ​នឹង​ពួក​មេ​សាសន៍​ម៉ាឌាន គឺ​អេវី​១ រេគេម​១ ស៊ើរ​១ ហ៊ើរ១ នឹង​រេបា​១ សុទ្ធ​តែ​ជា​ពួក​មេ​របស់​ស្តេច​ស៊ីហុន​ដែល​នៅ​ក្នុង​ស្រុក​នោះ

សូមមើលជំពូក ចម្លង

អាល់គីតាប

21 ក្រុង​ទាំង​ប៉ុន្មាន​នៅ​តំបន់​ខ្ពង់​រាប អាណា​ចក្រ​ទាំង​មូល​របស់​ស្តេច​ស៊ីហុន ជា​ស្តេច​របស់​ជន‌ជាតិ​អាម៉ូរី សោយ​រាជ្យ​នៅ​ក្រុង​ហេស‌បូន។ ម៉ូសា​បាន​វាយ​ប្រហារ​ស្តេច​ស៊ីហុន ព្រម​ទាំង​ស្តេច​ឯ​ទៀតៗ ដែល​ជា​ចំណុះ​របស់​ស្តេច​ស៊ីហុន គឺ​មាន​ស្តេច​របស់​ជន‌ជាតិ​ម៉ាឌាន ជន‌ជាតិ​អេវីជន‌ជាតិ​រេគែម ជន‌ជាតិ​ស៊ើរ ជន‌ជាតិ​ហ៊ើរ និង​ជន‌ជាតិ​រេបា ដែល​រស់​នៅ​ក្នុង​ស្រុក​នោះ។

សូមមើលជំពូក ចម្លង




យ៉ូស្វេ 13:21
6 ការដាក់ឲ្យឆ្លើយតបគ្នា  

ស្ត្រី​សាសន៍​ម៉ាឌាន​ដែល​ត្រូវ​ស្លាប់​នោះ ឈ្មោះ​កូសប៊ី ជា​កូន​របស់​ស៊ើរ ដែល​ជា​មេ​លើ​វង្ស​មួយ​របស់​ឪពុក​ក្នុង​សាសន៍​ម៉ាឌាន។


ពួកគេ​សម្លាប់​ពួក​ស្តេច​សាសន៍​ម៉ាឌាន ជា​មួយ​ពួក​អ្នក​ដែល​ត្រូវ​ស្លាប់​ទាំង​ប៉ុន្មាន​នោះ​ដែរ គឺ​អេវី រេគេម ស៊ើរ និង​រេបា ជា​ស្តេច​សាសន៍​ម៉ាឌាន​ទាំង​ប្រាំ ហើយ​គេ​ក៏​បាន​សម្លាប់​បាឡាម ជា​កូន​បេអ៊រ​ដោយ​ដាវ​ដែរ។


អស់​ទាំង​ទី​ក្រុង​នៅ​ស្រុក​វាល និង​ស្រុក​កាឡាត​ទាំង​មូល ហើយ​ស្រុក​បាសាន​ទាំង​អស់ រហូត​ដល់​សាលកា និង​អេទ្រី ជា​ក្រុង​នៃ​នគរ​ស្តេច​អុក​នៅ​ស្រុក​បាសាន។


ក្រុង​បេត-ពេអរ និង​ជម្រាល​ភ្នំ​ពីសកា ហើយ​ក្រុង​បេត-យេស៊ីម៉ូត


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម