បន្ទាប់មក ក្រុមជំនុំនៃកូនចៅអ៊ីស្រាអែលទាំងមូលបានជួបប្រជុំគ្នានៅស៊ីឡូ ហើយដំឡើងត្រសាលជំនុំនៅទីនោះ។ ស្រុកនោះទាំងមូលក្រាបចុះចូលនៅចំពោះពួកគេ។
យ៉ូស្វេ 18:2 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ប៉ុន្ដែ ក្នុងចំណោមពួកកូនចៅអ៊ីស្រាអែល នៅមានកុលសម្ព័ន្ធប្រាំពីរ ដែលមិនទាន់បានទទួលចំណែកមត៌កនៅឡើយ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ក្នុងចំណោមជនជាតិអ៊ីស្រាអែល មានកុលសម្ព័ន្ធប្រាំពីរទៀតដែលពុំទាន់បានទទួលទឹកដីជាមត៌កនៅឡើយ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ តែក្នុងពួកកូនចៅអ៊ីស្រាអែល នៅមានពូជអំបូរ៧ ដែលមិនទាន់ចែកចំណែកមរដកគ្នានៅឡើយ អាល់គីតាប ក្នុងចំណោមជនជាតិអ៊ីស្រអែល មានកុលសម្ព័ន្ធប្រាំពីរទៀត ដែលពុំទាន់បានទទួលទឹកដី ជាមត៌កនៅឡើយ។ |
បន្ទាប់មក ក្រុមជំនុំនៃកូនចៅអ៊ីស្រាអែលទាំងមូលបានជួបប្រជុំគ្នានៅស៊ីឡូ ហើយដំឡើងត្រសាលជំនុំនៅទីនោះ។ ស្រុកនោះទាំងមូលក្រាបចុះចូលនៅចំពោះពួកគេ។
ដូច្នេះ លោកយ៉ូស្វេមានប្រសាសន៍ទៅកាន់ពួកកូនចៅអ៊ីស្រាអែលថា៖ «តើអ្នករាល់គ្នាអែអង់ដល់កាលណាទៀត ទើបទៅចាប់យកស្រុកដែលព្រះយេហូវ៉ាជាព្រះនៃបុព្វបុរសរបស់អ្នករាល់គ្នាបានប្រទានឲ្យ?