ប៉ុន្ដែ ហាម៉ោរនិយាយទៅកាន់ពួកគេថា៖ «ស៊ីគែម កូនរបស់ខ្ញុំពេញចិត្តនឹងកូនស្រីរបស់អ្នកខ្លាំងណាស់ ដូច្នេះ សូមអ្នកឲ្យនាងទៅធ្វើជាប្រពន្ធរបស់វាទៅ។
យ៉ូប 7:2 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដូចជាទាសករ ដែលប្រាថ្នាចង់ជ្រកម្លប់ ហើយដូចជាអ្នកស៊ីឈ្នួល ដែលទន្ទឹងរង់ចាំបើកប្រាក់ឈ្នួល ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ទាសករប្រាថ្នាជ្រកក្រោមម្លប់ ហើយអ្នកស៊ីឈ្នួលទន្ទឹងរង់ចាំប្រាក់បៀវត្សយ៉ាងណា ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ បែបដូចជាអ្នកបំរើ ដែលទន្ទឹងចាំពេលងងឹត ហើយដូចជាអ្នកស៊ីឈ្នួល ដែលចាំតែបើកប្រាក់ឈ្នួល អាល់គីតាប ទាសករប្រាថ្នាជ្រកក្រោមម្លប់ ហើយអ្នកស៊ីឈ្នួលទន្ទឹងរង់ចាំប្រាក់បៀវត្សយ៉ាងណា |
ប៉ុន្ដែ ហាម៉ោរនិយាយទៅកាន់ពួកគេថា៖ «ស៊ីគែម កូនរបស់ខ្ញុំពេញចិត្តនឹងកូនស្រីរបស់អ្នកខ្លាំងណាស់ ដូច្នេះ សូមអ្នកឲ្យនាងទៅធ្វើជាប្រពន្ធរបស់វាទៅ។
តើគ្មានពេលកេណ្ឌមនុស្ស ដែលនៅផែនដីទេឬ? តើជីវិតគេមិនមែនដូចជាជីវិត របស់អ្នកស៊ីឈ្នួលទេឬ?
ទូលបង្គំលើកដៃប្រណម្យដល់ព្រះអង្គ ព្រលឹងទូលបង្គំស្រេកឃ្លានចង់បានព្រះអង្គ ដូចជាដីហួតហែង។ –បង្អង់
ចូរចាត់ចែងច្បាំងនឹងទីក្រុងនេះចុះ ចូររៀបចំ យើងនឹងឡើងទៅក្នុងវេលាថ្ងៃត្រង់ វរហើយយើង ពីព្រោះថ្ងៃជ្រេហើយ ស្រមោលល្ងាចក៏កាន់តែវែងទៅ។
អ្នកមិនត្រូវសង្កត់សង្កិនអ្នកជិតខាង ឬជិះជាន់គេឡើយ ក៏មិនត្រូវទុកឈ្នួលរបស់ជើងឈ្នួលអ្នកឲ្យនៅដល់ព្រឹកដែរ។
ព្រះដ៏ជាព្រះយេហូវ៉ាក៏ឲ្យមានដើមវល្លិដុះឡើងគ្របបាំងហោរាយ៉ូណាស ដើម្បីឲ្យបានជាម្លប់ពីលើក្បាល ដើម្បីកុំឲ្យលោកតប់ប្រមល់។ ហោរាយ៉ូណាសមានអំណរណាស់ ដោយព្រោះដើមវល្លិនោះ។
យើងនឹងមកជិតអ្នករាល់គ្នា ដើម្បីនឹងសម្រេចតាមសេចក្ដីយុត្តិធម៌ យើងនឹងធ្វើជាសាក្សីយ៉ាងរហ័ស ទាស់នឹងពួកគ្រូអាបធ្មប់ ទាស់នឹងពួកកំផិត ទាស់នឹងពួកអ្នកដែលស្បថបំពាន ទាស់នឹងពួកដែលកេងបំបាត់ឈ្នួលរបស់កូនឈ្នួល ព្រមទាំងសង្កត់សង្កិនស្ត្រីមេម៉ាយ និងមនុស្សកំព្រាផង ហើយធ្វើបាបអ្នកដែលចូលមកស្នាក់អាស្រ័យ ឥតកោតខ្លាចយើងសោះ នេះជាព្រះបន្ទូលរបស់ព្រះយេហូវ៉ានៃពួកពលបរិវារ។
ត្រូវបើកប្រាក់ឈ្នួលឲ្យគេក្នុងថ្ងៃនោះ មុនពេលថ្ងៃលិចកុំខាន (ដ្បិតគេទាល់ក្រ ហើយសង្ឃឹមលើប្រាក់នោះ) ក្រែងគេអំពាវនាវដល់ព្រះយេហូវ៉ាទាស់នឹងអ្នក នោះអ្នកនឹងមានបាបមិនខាន។
មើល៍! ប្រាក់ឈ្នួលដែលអ្នកបានលួចបន្លំកម្មករ ដែលច្រូតកាត់ក្នុងស្រែរបស់អ្នក កំពុងតែស្រែកឡើងទាស់នឹងអ្នក ហើយសម្រែកពួកអ្នកដែលច្រូតទាំងនោះ ក៏បានឮទៅដល់ព្រះកាណ៌របស់ព្រះអម្ចាស់នៃពួកពលបរិវារដែរ។