ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ម៉ាថាយ 27:6 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ពួក​សង្គ្រាជ​រើស​ប្រាក់​កាក់​នោះ ហើយ​ពោល​ថា៖ «ប្រាក់​កាក់​នេះ​គ្មាន​ច្បាប់​នឹង​ទុក​ក្នុង​ហិប​តង្វាយ​ទេ ព្រោះ​ជា​ប្រាក់​បង់​ថ្លៃ​ឈាម ។»

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

ពួក​នាយកបូជាចារ្យ​រើស​កាក់ប្រាក់​ទាំងនោះ ហើយ​ពោលថា​៖ “ការ​ដែល​ដាក់​កាក់ប្រាក់​ទាំងនេះ​ក្នុង​ឃ្លាំងព្រះវិហារ​ខុសច្បាប់​ហើយ ពីព្រោះ​ជា​ថ្លៃ​ឈាម”។

សូមមើលជំពូក

Khmer Christian Bible

ពួក​សម្ដេច​សង្ឃ​យក​កាក់​ប្រាក់​ទាំង​នោះ​មក​ ហើយ​និយាយ​ថា៖​ «វា​មិន​ត្រូវ​តាម​វិន័យ​ទេ​ ដែល​ដាក់​កាក់​ទាំង​នេះ​ទៅ​ក្នុង​ហិប​តង្វាយ​ ព្រោះ​វា​ជា​ថ្លៃ​ឈាម»។​

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ពួក​នាយក​បូជា‌ចារ្យ​រើស​ប្រាក់​នោះ ទាំង​ពោល​ថា៖ «យើង​គ្មាន​ច្បាប់​នឹង​បញ្ចូល​ប្រាក់​នេះ​ទៅ​ក្នុង​ហិប​តង្វាយ​ឡើយ ព្រោះ​ជា​ប្រាក់​បង់​ថ្លៃ​ឈាម »។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ឯ​ពួក​សង្គ្រាជ គេ​រើស​ប្រាក់​នោះ​មក​និយាយ​ថា ប្រាក់​នេះ​គ្មាន​ច្បាប់​នឹង​ដាក់​ទុក​ក្នុង​ឃ្លាំង​ទេ ពី​ព្រោះ​ជា​ថ្លៃ​ឈាម

សូមមើលជំពូក

អាល់គីតាប

ពួក​អ៊ីមុាំ​រើស​ប្រាក់​នោះ ទាំង​ពោល​ថា៖ «យើង​គ្មាន​ហ៊ូកុំ​នឹង​បញ្ចូល​ប្រាក់​នេះ​ទៅ​ក្នុង​ហិប​ជំនូន​ឡើយ ព្រោះ​ជា​ប្រាក់​បង់​ថ្លៃ​ឈាម»។

សូមមើលជំពូក



ម៉ាថាយ 27:6
8 ការដាក់ឲ្យឆ្លើយតបគ្នា  

ដ្បិត​យើង​គឺ​ព្រះ‌យេហូវ៉ា យើង​ស្រឡាញ់​សេចក្ដី​យុត្តិ‌ធម៌ យើង​ស្អប់​ការ​លួច​ប្លន់ និង​អំពើ​ទុច្ចរិត យើង​នឹង​ឲ្យ​រង្វាន់​ដល់​អ្នក​ដោយ​សេចក្ដី​ពិត ហើយ​យើង​នឹង​តាំង​សេចក្ដី​សញ្ញា ដ៏​នៅ​អស់​កល្ប​ជា‌និច្ច​ជា​មួយ​អ្នក។


ឱ​អ្នក​នាំ​ផ្លូវ​កង្វាក់​អើយ! អ្នក​រាល់​គ្នា​ត្រង​យក​សុច​ចេញ តែ​លេប​សត្វ​អូដ្ឋ!


គាត់​ក៏​បោះ​ប្រាក់​កាក់​នោះ​ទៅ​ក្នុង​ព្រះ‌វិហារ ហើយ​ចេញ​ទៅ​ក្រៅ រួច​ចង​ក​សម្លាប់​ខ្លួន។


ក្រោយ​ពី​បាន​ពិគ្រោះ​គ្នា​ហើយ គេ​ក៏​យក​ប្រាក់​នោះ​ទៅ​ទិញ​ចម្ការ​របស់​ជាង​ស្មូន ទុក​ធ្វើ​ជា​កន្លែង​បញ្ចុះ​សព​ពួក​សាសន៍​ដទៃ។


តែ​អ្នក​រាល់​គ្នា​ថា បើ​អ្នក​ណា​និយាយ​ទៅ​ឪពុក‌ម្តាយ​របស់​ខ្លួន​ថា "អ្វីៗ​ដែល​ខ្ញុំ​ត្រូវ​ជូន​លោក​ឪពុក​អ្នក​ម្តាយ នោះ​រាប់​ជា​គ័រ‌ប៉ាន់​ហើយ" (មាន​ន័យ​ថា តង្វាយ​ថ្វាយ​ដល់​ព្រះ)


បន្ទាប់​មក គេ​នាំ​ព្រះ‌យេស៊ូវ​ពី​ដំណាក់​លោក​កៃផា ទៅ​ឯ​បន្ទាយ​របស់​លោក​ទេសា​ភិបាល។ ពេលនោះ​ព្រលឹម​ស្រាង​ហើយ គេ​មិន​បាន​ចូល​ទៅ​ក្នុង​បន្ទាយ​នោះ​ទេ ក្រែង​គេ​ត្រូវ​សៅ‌ហ្មង ហើយ​មិន​អាច​បរិ‌ភោគ​បុណ្យ​រំលង​បាន ។


មិន​ត្រូវ​យក​ថ្លៃ​ឈ្នួល​ពី​ការ​ធ្វើ​ស្រី​ពេស្យា ឬ​ប្រាក់​ឈ្នួល​ពី​ការ​ធ្វើ​ប្រុស​ពេស្យា មក​ក្នុង​ដំណាក់​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក ដើម្បី​លា​បំណន់​អ្វី​មួយ​ឡើយ ដ្បិត​ទាំង​ពីរ​មុខ​នេះ ជា​ទី​ស្អប់​ខ្ពើមដល់​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក។