ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ម៉ាថាយ 1:12 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ក្រោយ​ពី​ដំណើរ​និរទេស​ទៅ​ស្រុក​បាប៊ីឡូន​ហើយ​នោះ យេកូ‌នាស​បង្កើត​បាន​សាល‌ធាល សាល‌ធាល​បង្កើត​សូរ៉ូបាបិល

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

បន្ទាប់ពី​ត្រូវជម្លៀស​ទៅ​បាប៊ីឡូន យេកូនាស​បង្កើត​សាលធាល សាលធាល​បង្កើត​សូរ៉ូបាបិល

សូមមើលជំពូក

Khmer Christian Bible

ក្រោយ​ការ​និរទេស​ទៅ​ស្រុក​បាប៊ីឡូន​ ស្ដេច​យេកូនាស​បង្កើត​លោក​សាលធា​ លោក​សាលធា​បង្កើត​លោក​សូរ៉ូបាបិល​

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ក្រោយ​គ្រា​ដែល​គេ​កៀរ​ជន‌ជាតិ​អ៊ីស្រា‌អែល​យក​ទៅ​ធ្វើ​ជា​ឈ្លើយ​នៅ​ស្រុក​បាប៊ី‌ឡូន ស្ដេច​យេកូ‌នាស​បង្កើត​លោក​សាល‌ធាល លោក​សាល‌ធាល​បង្កើត​លោក​សូរ៉ូ‌បាបិល

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ក្រោយ​ដែល​ត្រូវ​និរទេស​ទៅ​ស្រុក​បាប៊ីឡូន​ហើយ នោះ​យេកូនាស​បង្កើត​បាន​សាល‌ធាលៗ​បង្កើត​សូរ៉ូបា‌បិល

សូមមើលជំពូក

អាល់គីតាប

ក្រោយ​គ្រា​ដែល​គេ​កៀរ​ជន‌ជាតិ​អ៊ីស្រ‌អែល​យក​ទៅ​ធ្វើ​ជា​ឈ្លើយ​នៅ​ស្រុក​បាប៊ី‌ឡូន ស្ដេច​យេកូ‌នាស​បង្កើត​លោក​សាល‌ធាល លោក​សាល‌ធាល​បង្កើត​លោក​សូរ៉ូ‌បាបិល

សូមមើលជំពូក



ម៉ាថាយ 1:12
20 ការដាក់ឲ្យឆ្លើយតបគ្នា  

ទ្រង់​ក៏​នាំ​ពួក​ក្រុង​យេរូ‌សាឡិម​ទាំង​អស់​ទៅ ព្រម​ទាំង​ពួក​អ្នក​ធំ និង​ពួក​ខ្លាំង​ពូកែ ដែល​មាន​ចិត្ត​ក្លាហាន​ទៅ​ដែរ ឯ​ពួក​ឈ្លើយ​ទាំង​អស់​មាន​ចំនួន​មួយ​ម៉ឺន​នាក់ រួម​ទាំង​ពួក​រចនា និង​ពួក​ជាង​ទាំង​អស់ សល់​តែ​មនុស្ស​ទាល់​ក្រ​នៅ​ក្នុង​ស្រុក​ប៉ុណ្ណោះ។


នៅ​ឆ្នាំ​ទី​សាមសិប​ប្រាំពីរ ដែល​យេហូយ៉ា‌គីន ជា​ស្តេច​យូដា​នៅ​ជាប់​ជា​ឈ្លើយ​នៅ​ឡើយ ក្នុង​ថ្ងៃ​ម្ភៃ​ប្រាំពីរ ខែ​ទី​ដប់​ពីរ អេវីល-មេរូដាក​ជា​ស្តេច​ស្រុក​បាប៊ី‌ឡូន​ឡើង​សោយ‌រាជ្យ ហើយ​ក៏​ប្រោស​មេត្តា​ដល់​យេហូយ៉ា‌គីន​ជា​ស្តេច​យូដា ដោយ​ដោះ​ចេញ​ពី​គុក​នៅ​ឆ្នាំ​នោះ


ឯ​បុត្រ​របស់​យេកូ‌នាស ដែល​ជាប់​ជា​ឈ្លើយ គឺ​សាល‌ធាល


ពេល​នោះ យេសួរ ជា​កូន​យ៉ូ‌សាដាក និង​ពួក​សង្ឃ ជា​បង​ប្អូន​របស់​លោក និង​សូរ៉ូ‌បា‌បិល ជា​កូន​សាល‌ធាល ហើយ​បង​ប្អូន​របស់​លោក​ក៏​នាំ​គ្នា​ស្អាង​អាសនា​របស់​ព្រះ ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល ដើម្បី​ឲ្យ​បាន​ថ្វាយ​តង្វាយ​ដុត តាម​ដែល​បាន​កត់​ទុក​ក្នុង​ក្រឹត្យ‌វិន័យ​របស់​លោក​ម៉ូសេ ជា​អ្នក​សំណព្វ​របស់​ព្រះ។


គ្រា​នោះ សូរ៉ូ‌បា‌បិល ជា​កូន​សាល‌ធាល និង​យេសួរ ជា​កូន​យ៉ូ‌សាដាក ក៏​នាំ​គ្នា​ចាប់​ផ្ដើម​សង់​ព្រះ‌ដំណាក់​របស់​ព្រះ​ដែល​នៅ​ក្រុង​យេរូ‌សាឡិម​ឡើង​វិញ ដោយ​មាន​ពួក​ហោរា​របស់​ព្រះ​រួម​ជាមួយ ជួយ​គាំ​ទ្រ​ផង។


រី​ឯ​ពួក​សង្ឃ និង​ពួក​លេវី ដែល​ឡើង​មក​ជា​មួយ​សូរ៉ូ‌បា‌បិល ជា​កូន​សាលធាល និង​យេសួរ​មាន សេ‌រ៉ាយ៉ា យេរេមា អែសរ៉ា


ព្រះ‌យេហូវ៉ា​ស្បថ​ថា៖ ដូច​ជា​យើង​រស់​នៅ ទោះ​បើព្រះបាទ​កូនាស ជា​បុត្រ​ព្រះបាទ​យេហូ‌យ៉ាគីម ស្តេច​សាសន៍​យូដា ជា​ចិញ្ចៀន​ត្រា​នៅ​ដៃ​ស្តាំ​យើង​ក៏​ដោយ គង់​តែ​យើង​នឹង​កន្ត្រាក់​ចេញ​ទៅ​ដែរ។


ឯ​មនុស្ស​ឈ្មោះ​កូនាស នេះ តើ​ជា​ភាជនៈ​កំបែក ហើយ​សម្អប់ ជា​ប្រដាប់​ដែល​ឥត​មាន​អ្នក​ណា​យក​ចិត្ត​ទុក​ដាក់​ឬ? ហេតុ​អ្វី​បាន​ជា​គេ និង​កូន​ចៅ​របស់​គេ​ត្រូវ​បោះ​ចោល ហើយ​គ្រវែង​ទៅ​នៅ​ស្រុក​មួយ​ដែល​គេ​មិន​ស្គាល់​នោះ?


ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ដូច្នេះ៖ ត្រូវ​កត់​ឈ្មោះ​របស់​មនុស្ស​នេះ​ថា​ជា​គ្មាន​កូន ជា​មនុស្ស​ដែល​នឹង​មិន​ចម្រើន​ក្នុង​ជំនាន់​របស់​ខ្លួន​ឡើយ ដ្បិត​នឹង​គ្មាន​ពូជ‌ពង្ស​គេ​ណា​មួយ ដែល​នឹង​អាច​អង្គុយ​លើ​បល្ល័ង្ក​ស្ដេច​ដាវីឌ ហើយ​គ្រប់​គ្រង​លើ​ស្រុក​យូដា​បាន​ទៀត​ឡើយ។


ជា​គ្រឿង​ដែល​នេប៊ូក្នេសា ស្តេច​បាប៊ីឡូន​មិន​បាន​យក​ទៅ ក្នុង​កាល​ដែល​ចាប់​យក​យេកូនាស ជា​បុត្រ​យេហូ‌យ៉ាគីម ស្តេច​យូដា នាំ​ចេញ​ពី​ក្រុង​យេរូ‌សាឡិម​ទៅ​ជា​ឈ្លើយ​ដល់​ក្រុង​បាប៊ីឡូន ព្រម​ទាំង​ពួក​អ្នក​ធំ​នៃ​ស្រុក​យូដា និង​ក្រុង​យេរូ‌សាឡិម​ផង


ក្នុង​ឆ្នាំ​ទី​ពីរ​នៃ​រជ្ជកាល​ព្រះបាទ​ដារីយុស នៅ​ខែ​ទី​ប្រាំមួយ ថ្ងៃ​ទី​មួយ នោះ​ព្រះ‌បន្ទូល​របស់​ព្រះ‌យេហូវ៉ា ដោយ‌សារ​ហោរា​ហាកាយ បាន​មក​ដល់​សូរ៉ូ‌បា‌បិល កូន​សាលធាល ជា​ទេសា​ភិបាល​លើ​ស្រុក​យូដា និង​ដល់​សម្ដេច​សង្ឃ​យេសួរ ជា​កូន​យ៉ូសាដាក​ថា៖


នៅ​គ្រា​នោះ សូរ៉ូ‌បា‌បិល ជា​កូន​សាលធាល និង​សម្ដេច​សង្ឃ​យេសួរ ជា​កូន​យ៉ូសាដាក ព្រម​ទាំង​សំណល់​នៃ​បណ្ដា‌ជន ក៏​ស្តាប់​តាម​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​ខ្លួន ហើយ​តាម​ពាក្យ​ទំនាយ​របស់​ហោរា​ហាកាយ​ដូច​ជា​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​គេ បាន​ចាត់​លោក​ឲ្យ​មក​ប្រាប់​នោះ ជន​ទាំង‌ឡាយ​ក៏​កោត​ខ្លាច​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា


ខណៈ​នោះ ព្រះ‌យេហូវ៉ា​ដាស់‌តឿន​ចិត្ត​របស់​សូរ៉ូ‌បា‌បិល កូន​សាលធាល ជា​ចៅ‌ហ្វាយ​លើ​ស្រុក​យូដា ហើយ​នឹង​ចិត្ត​របស់សម្ដេច​សង្ឃ​យេសួរ ជា​កូន​យ៉ូសាដាក ព្រម​ទាំង​ចិត្ត​របស់​សំណល់​នៃ​បណ្ដា‌ជន​ទាំង‌ឡាយ​ផង នោះ​គេ​ក៏​មក​ធ្វើ​ការ​សង់​ព្រះ‌វិហារ​របស់​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ជា​ព្រះ​នៃ​ខ្លួន​គេ​ឡើង


«ឥឡូវ​នេះ ចូរ​ទៅ​និយាយ​នឹង​សូរ៉ូ‌បា‌បិល កូន​សាលធាល ជា​ចៅ‌ហ្វាយ​ស្រុក​យូដា និង​សម្ដេចសង្ឃ​យេសួរ កូន​យ៉ូសាដាក ព្រម​ទាំង​សំណល់​នៃ​បណ្ដា‌ជន​ថា


ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ​មាន​ព្រះ‌បន្ទូល​ថា៖ «នៅ​ថ្ងៃ​នោះ ឱ​សូរ៉ូ‌បា‌បិល កូន​សាលធាល ជា​អ្នក​បម្រើ​របស់​យើង​អើយ យើង​នឹង​យក​អ្នក តាំង​ឡើង​ជា​ចិញ្ចៀន​ត្រា ដ្បិតយើង​បាន​រើស​អ្នក​ទុក​ហើយ» នេះ​ហើយ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌យេហូវ៉ា។:៚


យ៉ូសៀស​បង្កើត​យេកូនាស និង​បង‌ប្អូន​របស់​គាត់ នៅ​គ្រា​ដែល​ត្រូវ​និរទេស​ទៅ​ស្រុក​បាប៊ីឡូន។


សូរ៉ូបាបិល​បង្កើត​អ័ប៊ីយុឌ អ័ប៊ីយុឌ​បង្កើត​អេលាគីម អេលាគីម​បង្កើត​អេសូរ


ដូច្នេះ តាំង​ពី​អ័ប្រា‌ហាំ​មក​ដល់​ដាវីឌ មាន​ដប់​បួន​ជំនាន់ តាំង​ពី​ដាវីឌ​មក​ដល់​គ្រា​ដែល​ត្រូវ​និរទេស​ទៅ​ស្រុក​បាប៊ីឡូន មាន​ដប់​បួន​ជំនាន់ ហើយ​តាំង​ពី​គ្រា​ដែល​ត្រូវ​និរទេស​ទៅ​ស្រុក​បាប៊ីឡូន មក​ដល់​ព្រះ‌គ្រីស្ទ​ក៏​មាន​ដប់​បួន​ជំនាន់​ដែរ។


យូដា​ជា​កូន​យ៉ូអា‌ណាន់ យ៉ូអា‌ណាន់​ជា​កូន​រេសា រេសា​ជា​កូន​សូរ៉ូ‌បាបិល សូរ៉ូ‌បាបិល​ជា​កូន​សាលធាល សាលធាល​ជា​កូន​នេរី