ពួកចៅហ្វាយ 17:1 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ នៅស្រុកភ្នំអេប្រាអិម មានបុរសម្នាក់ឈ្មោះ មីកា។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ នៅតំបន់ភ្នំអេប្រាអ៊ីម មានបុរសម្នាក់ឈ្មោះមីកា។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រីឯនៅស្រុកភ្នំអេប្រាអិម នោះមានបុរសម្នាក់ឈ្មោះ មីកា អាល់គីតាប នៅតំបន់ភ្នំអេប្រាអ៊ីម មានបុរសម្នាក់ឈ្មោះមីកា។ |
បន្ទាប់មក ព្រំប្រទល់លាតសន្ទឹងចាប់ពីកំពូលភ្នំនោះ ចុះទៅដល់ក្បាលទឹកណែបត្វា ហើយពីទីនោះទៅដល់ក្រុងនានានៃភ្នំអេប្រុន រួចបត់តាមបាឡា (គឺជាក្រុងគារយ៉ាត់-យារីម)។
គេឲ្យក្រុងស៊ីគែម និងវាលស្មៅជុំវិញដល់ពួកគេ នៅក្នុងស្រុកភ្នំអេប្រាអិម ទុកជាក្រុងជម្រក សម្រាប់អ្នកដែលសម្លាប់គេ ព្រមទាំងក្រុងកេស៊ើរ និងវាលស្មៅជុំវិញ
គេបានបញ្ចុះសពលោកនៅក្នុងទឹកដី ដែលជាមត៌ករបស់លោក នៅធីមណាត-សេរ៉ា ដែលនៅក្នុងស្រុកភ្នំអេប្រាអិម ខាងជើងភ្នំកាអាស។
ក្រោយពីអ័ប៊ីម៉្មាឡិចមក មានថូឡា ជាកូនពូវ៉ា និងជាចៅដូដូរ ក្នុងពួកអ៊ីសាខារបានងើបឡើង ដើម្បីសង្គ្រោះពួកអ៊ីស្រាអែល លោករស់នៅសាមារ ក្នុងស្រុកភ្នំអេប្រាអិម។
បន្ទាប់មក បងប្អូន និងក្រុមគ្រួសាររបស់គាត់ទាំងអស់ នាំគ្នាចុះទៅយកសពគាត់ឡើង មកបញ្ចុះក្នុងផ្នូររបស់ម៉ាណូអាជាឪពុក នៅចន្លោះសូហារ និងអែសថោល។ គាត់បានធ្វើជាអ្នកគ្រប់គ្រងលើសាសន៍អ៊ីស្រាអែលអស់រយៈពេលម្ភៃឆ្នាំ។
គាត់និយាយប្រាប់ម្តាយថា៖ «ប្រាក់សុទ្ធមួយពាន់មួយរយស្លឹង ដែលគេបានយកពីម៉ែទៅ ហើយម៉ែបានដាក់បណ្ដាសាពីរឿងនោះនៅត្រចៀកខ្ញុំ មើល៍ ប្រាក់នោះនៅនឹងខ្ញុំទេ គឺខ្ញុំបានយកប្រាក់នោះ»។ ដូច្នេះ ម្តាយនិយាយថា៖ «សូមព្រះយេហូវ៉ាប្រទានពរកូន!»
ដូច្នេះ ពួកកូនចៅដាន់ក៏រើសមនុស្សប្រាំនាក់ ដែលសុទ្ធតែជាមនុស្សខ្លាំងពូកែ ពីក្រុងសូរ៉ាស់ និងក្រុងអែសថោល ចាត់ឲ្យទៅសង្កេតមើលទឹកដី។ គេបង្គាប់អ្នកទាំងនោះថា៖ «ចូរទៅពិនិត្យមើលស្រុកនោះទៅ»។ គេក៏ចូលមកក្នុងស្រុកភ្នំអេប្រាអិមមកដល់ផ្ទះមីកា ហើយដេកនៅទីនោះអស់មួយយប់។
ពេលទៅដល់ លោកផ្លុំត្រែឡើងក្នុងស្រុកភ្នំអេប្រាអិម។ ពេលនោះ ពួកកូនចៅអ៊ីស្រាអែលក៏ចុះពីស្រុកភ្នំទៅជាមួយលោក ហើយលោកជាអ្នកនាំមុខគេ។