នោះជ័យជម្នះរបស់មនុស្សអាក្រក់ នៅមិនយូរប៉ុន្មាន ហើយសេចក្ដីរីករាយរបស់មនុស្សទមិឡល្មើស ក៏នៅតែមួយភ្លែតដែរ។
ពួកចៅហ្វាយ 15:14 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ កាលគាត់មកដល់ក្រុងលេហ៊ី ពួកភីលីស្ទីនក៏ចូលមករកគាត់ ទាំងនាំគ្នាស្រែកហ៊ោរ។ ពេលនោះ ព្រះវិញ្ញាណនៃព្រះយេហូវ៉ាក៏យាងមកសណ្ឋិតលើគាត់យ៉ាងខ្លាំង ហើយខ្សែដែលគេចងដៃគាត់ ក៏ត្រឡប់ដូចជាសរសៃខ្លូតទេសដែលខ្លោចដោយភ្លើង រួចរបេះជ្រុះពីដៃគាត់ចេញអស់។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពេលលោកមកដល់ក្រុងលេហ៊ី ជនជាតិភីលីស្ទីនឃើញលោក ហើយនាំគ្នាស្រែកហ៊ោឡើង។ ពេលនោះ ព្រះវិញ្ញាណនៃព្រះអម្ចាស់យាងមកសណ្ឋិតលើលោកសាំសុន ហើយខ្សែពួរដែលចងដៃលោកក៏របូតចេញដោយងាយ ដូចសរសៃអំបោះត្រូវភ្លើងឆេះ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គ្រាដល់លេហ៊ីហើយ កាលពួកភីលីស្ទីនបានឃើញគាត់ នោះក៏នាំគ្នាស្រែកឡើង រួចព្រះវិញ្ញាណនៃព្រះយេហូវ៉ាទ្រង់សណ្ឋិតលើគាត់ បណ្តាលឡើងជាខ្លាំង ឯខ្សែដែលគេចងដៃគាត់ក៏ត្រឡប់ដូចជាសរសៃខ្លូតទេសដែលខ្លោចដោយភ្លើងវិញ របេះជ្រុះពីដៃគាត់ចេញអស់ អាល់គីតាប ពេលគាត់មកដល់ក្រុងលេហ៊ី ជនជាតិភីលីស្ទីនឃើញគាត់ ហើយនាំគ្នាស្រែកហ៊ោឡើង។ ពេលនោះរសនៃអុលឡោះតាអាឡាមកសណ្ឋិតលើលោកសាំសុន ហើយខ្សែពួរដែលចងដៃគាត់ក៏របូតចេញដោយងាយ ដូចសរសៃអំបោះត្រូវភ្លើងឆេះ។ |
នោះជ័យជម្នះរបស់មនុស្សអាក្រក់ នៅមិនយូរប៉ុន្មាន ហើយសេចក្ដីរីករាយរបស់មនុស្សទមិឡល្មើស ក៏នៅតែមួយភ្លែតដែរ។
គេបានឡោមព័ទ្ធខ្ញុំ អើ បានឡោមព័ទ្ធខ្ញុំគ្រប់ទិស តែក្នុងព្រះនាមព្រះយេហូវ៉ា ខ្ញុំនឹងបំផ្លាញគេចេញ!
ព្រះអង្គបង្ហាត់ដៃខ្ញុំឲ្យស្ទាត់ជំនាញក្នុងចម្បាំង ហើយឲ្យដៃខ្ញុំអាចយឹតធ្នូលង្ហិនបាន។
ផារ៉ោននឹងនិយាយពីកូនចៅអ៊ីស្រាអែលថា "គេវង្វេងក្នុងស្រុកនោះហើយ ទីរហោស្ថានបានបិទគេជិតជុំវិញ"។
កាលមានគេទូលស្តេចស្រុកអេស៊ីព្ទថា ពួកអ៊ីស្រាអែលបានរត់បាត់អស់ហើយ នោះផារ៉ោន និងពួកនាម៉ឺនមន្ត្រីរបស់ស្ដេចក៏ប្រែគំនិតចំពោះពួកអ៊ីស្រាអែល ហើយពោលថា៖ «តើយើងបានធ្វើអ្វីដូច្នេះ ដោយបណ្ដោយឲ្យពួកអ៊ីស្រាអែលចេញរួចពីការបម្រើយើងបែបនេះ?»
ឱខ្មាំងសត្រូវអើយ កុំឲ្យសប្បាយចិត្តពីដំណើរខ្ញុំឡើយ កាលណាខ្ញុំដួល នោះខ្ញុំនឹងក្រោកឡើងវិញ កាលណាខ្ញុំអង្គុយក្នុងទីងងឹត នោះព្រះយេហូវ៉ានឹងជាពន្លឺដល់ខ្ញុំ
ពេលនោះ ទេវតាប្រាប់មកខ្ញុំថា៖ «នេះជាព្រះបន្ទូលដែលព្រះយេហូវ៉ាមានព្រះបន្ទូលមកកាន់សូរ៉ូបាបិល គឺព្រះយេហូវ៉ានៃពួកពលបរិវារមានព្រះបន្ទូលថា មិនមែនដោយឥទ្ធិឫទ្ធិ ឬដោយអំណាចទេ គឺដោយសារវិញ្ញាណរបស់យើង។
ហើយខ្ញុំក៏សូមដល់អ្នក ឱគូកនស្មោះត្រង់របស់ខ្ញុំអើយ សូមជួយស្ត្រីទាំងពីរនោះ ដែលបានតតាំងជាមួយខ្ញុំ ក្នុងដំណឹងល្អផង ហើយលោកក្លេមេន និងគូកនខ្ញុំផ្សេងទៀត ដែលគេមានឈ្មោះកត់ទុកក្នុងបញ្ជីជីវិតដែរ។
ពេលនោះ ព្រះវិញ្ញាណនៃព្រះយេហូវ៉ាក៏មកសណ្ឋិតលើគាត់ ហើយគាត់ចុះទៅឯអាសកាឡូនសម្លាប់អ្នកស្រុកនោះអស់សាមសិបនាក់ យកសម្លៀកបំពាក់របស់គេ រួចចែកសម្លៀកបំពាក់ទាំងនោះដល់អស់អ្នកដែលបានស្រាយប្រស្នា។ សាំសុនខឹងយ៉ាងខ្លាំង ហើយវិលត្រឡប់ទៅផ្ទះឪពុករបស់គាត់វិញ។
រំពេចនោះ ព្រះវិញ្ញាណនៃព្រះយេហូវ៉ាក៏មកសណ្ឋិតលើគាត់ ហើយទោះជាគាត់គ្មានអ្វីកាន់នឹងដៃក៏ដោយ តែគាត់ចាប់ហែកសិង្ហនោះ ដូចគេហែកកូនពពែ។ ប៉ុន្ដែ គាត់មិនបានប្រាប់ហេតុការណ៍នោះដល់ឪពុកម្តាយទេ។
គេឆ្លើយទៅគាត់ថា៖ «ទេ! យើងគ្រាន់តែចងឯង ហើយប្រគល់ឯងទៅក្នុងដៃរបស់គេប៉ុណ្ណោះ យើងប្រាកដជាមិនសម្លាប់ឯងទេ»។ ដូច្នេះ គេក៏យកខ្សែថ្មីពីរមកចងគាត់ នាំឡើងចេញពីថ្មដានោះទៅ។
ដូច្នេះ ដេលីឡាក៏យកពួរថ្មីទៅចងគាត់ រួចស្រែកថា៖ «សាំសុនអើយ ពួកភីលីស្ទីនមកចាប់បងហើយ» (ឯមនុស្សដែលបង្កប់ខ្លួន សម្ងំនៅបន្ទប់ខាងក្នុង)។ ប៉ុន្ដែ គាត់បណ្ដាច់ពួរនោះចេញពីដៃទៅ ដូចគេផ្ដាច់អំបោះមួយសរសៃ។
កាលប្រជាជននោះឃើញគាត់ គេក៏សរសើរដល់ព្រះរបស់គេ ដ្បិតគេពោលថា៖ «ព្រះរបស់យើងបានប្រគល់ខ្មាំងសត្រូវរបស់យើង មកក្នុងកណ្ដាប់ដៃយើងហើយ គឺជាអ្នកដែលបានបំផ្លាញស្រុកយើង ហើយសម្លាប់ពួកយើងអស់ជាច្រើនផង»។
នៅបន្ទប់ខាងក្នុង នាងបានឲ្យមនុស្សបង្កប់ខ្លួនចាំ។ ខណៈនោះ នាងស្រែកថា៖ «សាំសុនអើយ ពួកភីលីស្ទីនមកចាប់បងហើយ!»។ ប៉ុន្ដែ គាត់បណ្ដាច់វល្លិទាំងនោះចេញ ដូចជាសរសៃចចូត ដែលត្រូវដាច់ដោយប៉ះនឹងភ្លើង។ ដូច្នេះ គេមិនដឹងពីអាថ៌កំបាំងនៃកម្លាំងរបស់គាត់ទេ។
ព្រះវិញ្ញាណរបស់ព្រះយេហូវ៉ាសណ្ឋិតនៅលើលោក ហើយលោកបានធ្វើជាចៅហ្វាយលើពួកអ៊ីស្រាអែល។ លោកក៏ចេញទៅច្បាំង ហើយព្រះយេហូវ៉ាបានប្រគល់គូសាន-រីសាថែម ជាស្តេចស្រុកមេសូប៉ូតាមា មកក្នុងកណ្ដាប់ដៃរបស់លោក។ លោកមានកម្លាំងឈ្នះលើស្តេចគូសាន-រីសាថែម។
"តើគេរកមិនបានជ័យភណ្ឌ ហើយចែកគ្នាទេឬ? គឺបុរសគ្រប់គ្នាបានស្រីក្រមុំម្នាក់ ឬពីរនាក់ ឯស៊ីសេរ៉ា តើមិនបានទទួលជ័យភណ្ឌជាក្រណាត់ជ្រលក់ពណ៌ គឺក្រណាត់ប៉ាក់ជ្រលក់ពណ៌ពីជ័យភណ្ឌ ជាក្រណាត់ប៉ាក់ពីរផ្ទាំងដែលជ្រលក់ពណ៌ ជាជ័យភណ្ឌសម្រាប់បង់កទេឬ?"
កាលគេទៅដល់គីបៀរ ហើយ នោះមើល៍ មានហោរាមួយក្រុមមកជួបលោក ហើយព្រះវិញ្ញាណនៃព្រះមកសណ្ឋិតលើលោកបណ្ដាលឡើងជាខ្លាំង ហើយលោកក៏ថ្លែងទំនាយនៅចំណោមអ្នកទាំងនោះ។
ព្រះវិញ្ញាណនៃព្រះយេហូវ៉ាមកសណ្ឋិតលើអ្នក បណ្ដាលជាខ្លាំង អ្នកនឹងថ្លែងទំនាយជាមួយគេដែរ ហើយអ្នកនឹងបានប្រែទៅជាមនុស្សថ្មីវិញ។
កាលលោកសូលបានឮ នោះព្រះវិញ្ញាណនៃព្រះមកសណ្ឋិតលើលោក បណ្ដាលឡើងជាខ្លាំង ហើយសេចក្ដីកំហឹងរបស់លោកក៏ឆួលឡើង
ទូលបង្គំក៏ដេញតាមប្រហារវា ដោះចៀមនោះឲ្យរួចចេញពីមាត់វាមក បើកាលណាវាស្ទុះមកលើទូលបង្គំ នោះទូលបង្គំបានចាប់វាត្រង់ពុកចង្កាវាយសម្លាប់ទៅ
ពេលហិបសញ្ញារបស់ព្រះយេហូវ៉ាបានមកដល់ទីបោះទ័ពហើយ នោះស្រាប់តែពួកអ៊ីស្រាអែលទាំងអស់គ្នា គេស្រែកឡើងជាខ្លាំង រហូតដល់ឮខ្ទរផែនដី។