ពួកចៅហ្វាយ 14:11 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពេលប្រជាជនភីលីស្ទីនឃើញគាត់ គេក៏តម្រូវយុវជនសាមសិបនាក់ឲ្យមកកំដរគាត់។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពេលជនជាតិភីលីស្ទីនឃើញលោក គេក៏ជ្រើសរើសយុវជនសាមសិបនាក់ ឲ្យមកកំដរលោក។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ លុះគេទទួលគាត់ស្រេចហើយ នោះក៏ដំរូវមនុស្ស៣០នាក់ឲ្យមកកំដរគាត់ អាល់គីតាប ពេលជនជាតិភីលីស្ទីនឃើញគាត់ គេក៏ជ្រើសរើសយុវជនសាមសិបនាក់ ឲ្យមកកំដរគាត់។ |
ឱប្អូន ជាប្រពន្ធអើយ យើងបានចូលមកក្នុងសួនច្បារយើងហើយ យើងបានបេះជ័រល្វីងទេស និងគ្រឿងក្រអូបរបស់យើង យើងបានបរិភោគសំណុំ និងទឹកឃ្មុំរបស់យើង យើងបានផឹកស្រាទំពាំងបាយជូរ និងទឹកដោះគោហើយ ឱសម្លាញ់រាល់គ្នាអើយ ចូរពិសាចុះ ឱមាសសម្លាញ់រាល់គ្នាអើយ ចូរផឹកចុះ អើ ផឹកឲ្យបរិបូរទៅ។
ព្រះយេស៊ូវមានព្រះបន្ទូលតបទៅគេថា៖ «តើភ្ញៀវដែលមកចូលរួមពិធីមង្គលការ អាចកាន់ទុក្ខកើតដែរឬ ពេលកូនកំលោះនៅជាមួយពួកគេនៅឡើយ? ប៉ុន្តែ នឹងមានថ្ងៃមកដល់ ដែលកូនកំលោះនឹងត្រូវដកយកចេញពីគេទៅ ហើយពេលនោះ គេនឹងតមអាហារវិញ។
អ្នកណាដែលរៀបការនឹងកូនក្រមុំ អ្នកនោះជាកូនកំលោះ ហើយមិត្តសម្លាញ់ដែលឈរស្តាប់គាត់មានអំណរជាខ្លាំង ដោយសារសំឡេងកូនកំលោះ ដោយហេតុនេះ អំណររបស់ខ្ញុំក៏ពោរពេញឡើង។
ឪពុករបស់សាំសុនបានចុះទៅផ្ទះស្ត្រីនោះ ឯសាំសុនក៏រៀបចំពិធីជប់លៀងមួយនៅទីនោះ តាមទំនៀមទម្លាប់ដែលកូនកំលោះត្រូវធ្វើ។
សាំសុននិយាយទៅគេថា៖ «ឥឡូវនេះ ខ្ញុំសូមដាក់ប្រស្នាមួយដល់អ្នករាល់គ្នា ប្រសិនបើអ្នករាល់គ្នាដោះស្រាយប្រស្នានោះប្រាប់ខ្ញុំបាន ក្នុងរវាងប្រាំពីរថ្ងៃនៃពិធីជប់លៀងនេះ គឺរកប្រស្នានោះឃើញ នោះខ្ញុំនឹងឲ្យអាវវែងសាមសិប និងសម្លៀកបំពាក់សាមសិបបន្លាស់ដល់អ្នករាល់គ្នា
គេក៏រត់ទៅនាំគាត់ចេញពីទីនោះមក កាលគាត់ឈរឡើងនៅកណ្ដាលពួកជន នោះគាត់មានកម្ពស់ខ្ពស់ជាងគេទាំងអស់ ឯប្រជាជនបានត្រឹមតែស្មាររបស់គាត់ទេ
ពេលគេចូលមកដល់ នោះលោកក៏ក្រឡេកមើលទៅអេលាប ដោយគិតថា៖ «នេះប្រាកដជាអ្នកដែលព្រះយេហូវ៉ាចាក់ប្រេងតាំង ឲ្យមកនៅចំពោះព្រះយេហូវ៉ាហើយ»។