នៅគ្រានោះ សេរ៉ាស ជាសាសន៍អេធីអូពី បានលើកទ័ពមួយលាននាក់ និងរទេះចម្បាំងបីរយ ចេញមកទាស់នឹងពួកយូដា ក៏មកដល់ក្រុងម៉ារីសា។
ពួកចៅហ្វាយ 10:9 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពួកអាំម៉ូនបានឆ្លងទន្លេយ័រដាន់ ទៅច្បាំងនឹងពួកយូដា ពួកបេនយ៉ាមីន និងពួកវង្សអេប្រាអិមថែមទៀត ដល់ម៉្លេះបានជាពួកអ៊ីស្រាអែលមានសេចក្ដីវេទនាជាខ្លាំង។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ រីឯជនជាតិអាំម៉ូនក៏បានឆ្លងទន្លេយ័រដាន់ មកវាយកុលសម្ព័ន្ធយូដា បេនយ៉ាមីន និងអេប្រាអ៊ីមដែរ ធ្វើឲ្យជនជាតិអ៊ីស្រាអែលរងទុក្ខលំបាកយ៉ាងខ្លាំង។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រួចពួកកូនចៅអាំម៉ូនក៏ឆ្លងទន្លេយ័រដាន់ ទៅច្បាំងនឹងពួកយូដា ពួកបេនយ៉ាមីន នឹងពួកវង្សអេប្រាអិមថែមទៀត បានជាពួកអ៊ីស្រាអែលមានសេចក្ដីវេទនាជាខ្លាំង។ អាល់គីតាប រីឯជនជាតិអាំម៉ូនក៏បានឆ្លងទន្លេយ័រដាន់ មកវាយកុលសម្ព័ន្ធយូដា ពុនយ៉ាមីន និងអេប្រាអ៊ីមដែរ ធ្វើឲ្យជនជាតិអ៊ីស្រអែលរងទុក្ខលំបាកយ៉ាងខ្លាំង។ |
នៅគ្រានោះ សេរ៉ាស ជាសាសន៍អេធីអូពី បានលើកទ័ពមួយលាននាក់ និងរទេះចម្បាំងបីរយ ចេញមកទាស់នឹងពួកយូដា ក៏មកដល់ក្រុងម៉ារីសា។
នៅអស់ទាំងគ្រានោះ គ្មានសេចក្ដីសុខដល់អ្នកណា ដែលចេញចូលទៅឯណាឡើយ គឺមានសុទ្ធតែសេចក្ដីប្រទុសរ៉ាយជាខ្លាំង ដល់អស់អ្នកនៅក្នុងស្រុកទាំងនោះវិញ
ក្នុងចំណោមសាសន៍ទាំងនោះ អ្នកនឹងរកសេចក្ដីស្រាកស្រាន្តមិនបាន ក៏នឹងគ្មានកន្លែងសម្រាកសម្រាប់បាតជើងរបស់អ្នកដែរ គឺនៅទីនោះ ព្រះយេហូវ៉ានឹងធ្វើឲ្យចិត្តអ្នកញ័ររន្ធត់ ឲ្យភ្នែកអ្នកស្រវាំងទៅ ហើយឲ្យព្រលឹងអ្នកព្រួយលំបាក។
ដូច្នេះ ប្រជាជនអ៊ីស្រាអែលក៏ស្រែកអំពាវនាវរកព្រះយេហូវ៉ាថា៖ «យើងខ្ញុំបានប្រព្រឹត្តអំពើបាបនឹងព្រះអង្គហើយ ព្រោះយើងខ្ញុំបានបោះបង់ចោលព្រះនៃយើងខ្ញុំ ហើយទៅគោរពប្រតិបត្តិដល់ព្រះបាល»។
ពួកសាសន៍ទាំងនោះក៏ធ្វើបាប ហើយសង្កត់សង្កិនប្រជាជនអ៊ីស្រាអែល ដែលនៅខាងនាយទន្លេយ័រដាន់ ក្នុងស្រុករបស់ពួកអាម៉ូរី គឺស្រុកកាឡាត ចាប់ពីឆ្នាំនោះ រហូតអស់រយៈពេលដប់ប្រាំបីឆ្នាំ។
ពេលណាដែលគេចេញទៅ ព្រះហស្តរបស់ព្រះយេហូវ៉ាចេះតែទាស់នឹងគេជានិច្ច ឲ្យគេជួបតែនឹងសេចក្ដីអាក្រក់ ដូចព្រះយេហូវ៉ាបានព្រមានរួចមកហើយ ហើយក៏ដូចព្រះយេហូវ៉ាបានស្បថនឹងគេដែរ។ ដូច្នេះ គេមានសេចក្ដីវេទនាយ៉ាងខ្លាំង។
ពួកសាសន៍ម៉ាឌានក៏មានកម្លាំងឡើង ឈ្នះពួកអ៊ីស្រាអែល គឺដោយព្រោះតែសាសន៍ម៉ាឌាននោះហើយបានជាពួកកូនចៅអ៊ីស្រាអែលធ្វើរូងនៅក្នុងភ្នំ ធ្វើរអាង និងទីជម្រកសម្រាប់ខ្លួន។
ពេលពួកទ័ពខាងអ៊ីស្រាអែលឃើញថា ខ្លួនអស់ផ្លូវហើយ ព្រោះបណ្ដាទ័ពមានសេចក្ដីកង្វល់ជាខ្លាំង នោះក៏រត់ទៅជ្រកពួនក្នុងរអាង ក្នុងព្រៃញាតស្បាត ក្នុងកន្លៀតថ្ម និងក្នុងអណ្តូង ហើយនៅលើទីខ្ពស់ទាំងប៉ុន្មាន។
លោកសាំយូអែលទូលសួរថា៖ «ហេតុអ្វីបានជារំខានទូលបង្គំ ដោយហៅទូលបង្គំឡើងមកដូច្នេះ?»។ ស្ដេចសូលមានរាជឱង្ការឆ្លើយថា៖ «ខ្ញុំមានសេចក្ដីទុក្ខខ្លាំងណាស់ ព្រោះពួកសាសន៍ភីលីស្ទីនមកច្បាំងនឹងខ្ញុំ ហើយព្រះបានថយចេញពីខ្ញុំទៅ ព្រះអង្គឥតមានព្រះបន្ទូលឆ្លើយមកខ្ញុំទៀតឡើយ ទោះបើដោយហោរា ឬដោយការពន្យល់សប្តិក្តី ហេតុនេះហើយបានជាខ្ញុំហៅលោកមក ដើម្បីឲ្យលោកបង្ហាញថា តើខ្ញុំគួរធ្វើយ៉ាងណា?»