តែព្រះអង្គពិតជាទតឃើញ ដ្បិតព្រះអង្គទតមើលទុក្ខលំបាក និងការឈឺចាប់ ដើម្បីឲ្យព្រះអង្គបានទទួលគេ មកក្នុងព្រះហស្តព្រះអង្គ មនុស្សទុគ៌តផ្ញើខ្លួននឹងព្រះអង្គ ព្រះអង្គជាអ្នកជំនួយដល់ក្មេងកំព្រា។
បរិទេវ 3:60 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះអង្គបានឃើញការសងសឹកទាំងប៉ុន្មានរបស់គេ និងអស់ទាំងកិច្ចកលដែលគេធ្វើដល់ទូលបង្គំដែរ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះអង្គបានទតឃើញការសងសឹករបស់ពួកគេ ព្រមទាំងការឃុបឃិតទាំងប៉ុន្មាន ប្រឆាំងនឹងទូលបង្គំ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ទ្រង់បានឃើញការសងសឹកទាំងប៉ុន្មានរបស់គេ នឹងអស់ទាំងកិច្ចកលដែលគេធ្វើដល់ទូលបង្គំដែរ អាល់គីតាប ទ្រង់បានមើលឃើញការសងសឹករបស់ពួកគេ ព្រមទាំងការឃុបឃិតទាំងប៉ុន្មាន ប្រឆាំងនឹងខ្ញុំ។ |
តែព្រះអង្គពិតជាទតឃើញ ដ្បិតព្រះអង្គទតមើលទុក្ខលំបាក និងការឈឺចាប់ ដើម្បីឲ្យព្រះអង្គបានទទួលគេ មកក្នុងព្រះហស្តព្រះអង្គ មនុស្សទុគ៌តផ្ញើខ្លួននឹងព្រះអង្គ ព្រះអង្គជាអ្នកជំនួយដល់ក្មេងកំព្រា។
ប៉ុន្តែ ឱព្រះយេហូវ៉ាអើយ ព្រះអង្គជ្រាបអស់ទាំងគំនិត ដែលគេប្រឹក្សាគ្នា ដើម្បីសម្លាប់ទូលបង្គំហើយ សូមព្រះអង្គកុំអត់ទោសចំពោះអំពើទុច្ចរិតរបស់គេឡើយ ក៏កុំលុបអំពើបាបរបស់គេពីចំពោះព្រះអង្គដែរ គឺឲ្យគេត្រូវដួលនៅចំពោះព្រះអង្គវិញ សូមព្រះអង្គសម្រេចដល់គេ ក្នុងវេលាដែលព្រះអង្គមានសេចក្ដីក្រោធចុះ។
ឱព្រះយេហូវ៉ាអើយ ព្រះអង្គបានឃើញកំហុស ដែលគេបានធ្វើដល់ទូលបង្គំ សូមព្រះអង្គជំនុំជម្រះក្តីរបស់ទូលបង្គំចុះ។
ឱព្រះយេហូវ៉ាអើយ ព្រះអង្គបានឮពាក្យប្រមាថរបស់គេ និងអស់ទាំងកិច្ចកល ដែលគេគិតធ្វើដល់ទូលបង្គំហើយ។