ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




នេហេមា 8:1 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ប្រជា‌ជន​ទាំង​អស់​បាន​មក​ជួប​ជុំ​គ្នា​នៅ​ទី​ធ្លា​ខាង​មុខ​ទ្វារ​ទឹក ដោយ​មាន​ចិត្ត​តែ​មួយ ហើយ​គេ​សុំ​ឲ្យ​ស្មៀន​អែសរ៉ា​យក​គម្ពីរ​ក្រឹត្យ‌វិន័យ​របស់​លោក​ម៉ូសេ ដែល​ព្រះ‌យេហូវ៉ា​បាន​បង្គាប់​មក​ពួក​អ៊ីស្រា‌អែល។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

លុះ​ដល់​ខែ​ទី​ប្រាំ‌ពីរ ជន‌ជាតិ​អ៊ីស្រា‌អែល ដែល​រស់​នៅ​តាម​ក្រុង​របស់​ខ្លួន បាន​មក​ជួប‌ជុំ​គ្នា ដោយ​មាន​ចិត្ត​គំនិត​តែ​មួយ ក្នុង​ព្រលាន​ដែល​ស្ថិត​នៅ​ខាង​មុខ​ទ្វារ​គង្គា។ ពួក​គេ​សុំ​ឲ្យ​លោក​បូជា‌ចារ្យ​អែសរ៉ា ជា​បណ្ឌិត​ខាង​វិន័យ យក​គម្ពីរ‌វិន័យ​របស់​លោក​ម៉ូសេ គឺ​ក្រឹត្យ‌វិន័យ​ដែល​ព្រះ‌អម្ចាស់ ប្រទាន​មក​ឲ្យ​ជន‌ជាតិ​អ៊ីស្រា‌អែល​កាន់​តាម។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

លុះ​ដល់​ខែ​អស្សុជ នោះ​ពួក​កូន​ចៅ​អ៊ីស្រាអែល​គេ​នៅ​ក្នុង​ទី​ក្រុង​គេ​ទាំង​អស់ ហើយ​បណ្តាជន​ទាំង‌ឡាយ​ក៏​មូល​គ្នា​មក នៅ​ទី‌ធ្លា​ដែល​នៅ​មុខ​ទ្វារ​ទឹក ដោយ​មាន​ចិត្ត​តែ​មួយ ហើយ​គេ​សូម​ស្មៀន​អែសរ៉ា ឲ្យ​យក​គម្ពីរ​ក្រិត្យ‌វិន័យ​របស់​លោក​ម៉ូសេ ដែល​ព្រះ‌យេហូវ៉ា​បាន​បង្គាប់​ដល់​ពួក​អ៊ីស្រាអែល​មក

សូមមើលជំពូក

អាល់គីតាប

លុះ​ដល់​ខែ​ទី​ប្រាំ‌ពីរ ជន‌ជាតិ​អ៊ីស្រ‌អែល ដែល​រស់​នៅ​តាម​ក្រុង​របស់​ខ្លួន បាន​មក​ជួប‌ជុំ​គ្នា ដោយ​មាន​ចិត្ត​គំនិត​តែ​មួយ ក្នុង​ព្រលាន​ដែល​ស្ថិត​នៅ​ខាង​មុខ​ទ្វារ​គង្គា។ ពួក​គេ​សុំ​ឲ្យ​អ៊ីមុាំ​អែសរ៉ា ជា​បណ្ឌិត​ខាង​វិន័យ យក​គីតាប‌ហ៊ូកុំ​របស់​ណាពី​ម៉ូសា គឺ​ហ៊ូកុំ​ដែលអុលឡោះ‌តាអាឡា ប្រទាន​មក​ឲ្យ​ជន‌ជាតិ​អ៊ីស្រ‌អែល​កាន់​តាម។

សូមមើលជំពូក



នេហេមា 8:1
25 ការដាក់ឲ្យឆ្លើយតបគ្នា  

រួច​ស្តេច​យាង​ឡើង​ទៅ​ឯ​ព្រះ‌វិហារ​របស់​ព្រះ‌យេហូវ៉ា ព្រម​ទាំង​ពួក​ស្រុក​យូដា​ទាំង​អស់ ហើយ​ពួក​អ្នក​នៅ​ក្រុង​យេរូ‌សាឡិម​ទាំង​ប៉ុន្មាន ពួក​សង្ឃ ពួក​ហោរា និង​ប្រជាជន​ទាំង​អស់ ទាំង​តូច ទាំង​ធំ​ផង ទ្រង់​ក៏​អាន​មើល​អស់​ទាំង​ព្រះ‌បន្ទូល​នៅ​ក្នុង​គម្ពីរ ជា​សេចក្ដី​សញ្ញា​ដែល​បាន​ឃើញ​ក្នុង​ព្រះ‌វិហារ​របស់​ព្រះ‌យេហូវ៉ា ឲ្យ​គេ​ស្តាប់។


លោក​ក៏​ប្រាប់​ដល់​ស្មៀន​សាផាន​ថា ខ្ញុំ​បាន​ប្រទះ​ឃើញ​គម្ពីរ​ក្រឹត្យ‌វិន័យ នៅ​ក្នុង​ព្រះ‌វិហារ​របស់​ព្រះ‌យេហូវ៉ា រួច​លោក​ប្រគល់​គម្ពីរ​នោះ​ទៅ​សាផាន


ស្ដេច​យាង​ឡើង​ទៅ​ឯ​ព្រះ‌ដំណាក់​របស់​ព្រះ‌យេហូវ៉ា មាន​ទាំង​ពួក​ស្រុក​យូដា និង​ពួក​អ្នក​នៅ​ក្រុង​យេរូ‌សាឡិម​ទាំង​អស់​គ្នា ហើយ​ពួក​សង្ឃ ពួក​លេវី និង​បណ្ដា‌ជន​ទាំង‌ឡាយ ទាំង​ធំ ទាំង​តូច​ផង ទ្រង់​ក៏​អាន​មើល ឲ្យ​គេ​ស្តាប់​អស់​ទាំង​ពាក្យ​នៅ​ក្នុង​គម្ពីរ​នៃ​សេចក្ដី​សញ្ញា ដែល​បាន​ប្រទះ​ឃើញ​ក្នុង​ព្រះ​ដំណាក់​របស់​ព្រះ‌យេហូវ៉ា


ក្រោយ​ការ​ទាំង​នោះ​មក ក្នុង​រជ្ជ‌កាល​ព្រះ​បាទ​អើថា‌ស៊ើក‌សេស ជា​ស្តេច​ស្រុក​ពើស៊ី នោះ​អែសរ៉ា កូន​សេរ៉ា‌យ៉ា ដែល​ជា​កូន​អ័សារា អ័សារាជា​កូន​ហ៊ីល‌គីយ៉ា


លោក​អែសរ៉ា​បាន​តាំង​ចិត្ត​សិក្សា​ក្រឹត្យ‌វិន័យ​របស់​ព្រះ‌យេហូវ៉ា ហើយ​ប្រព្រឹត្ត​តាម ព្រម​ទាំង​បង្រៀន​ច្បាប់ និង​បញ្ញត្តិ​ក្នុង​ពួក​អ៊ីស្រា‌អែល។


នេះ​ជា​សំណៅ​សំបុត្រ​ដែល​ព្រះ​បាទ​អើថា‌ស៊ើក‌សេស​ប្រគល់​ជូន​សង្ឃ​អែសរ៉ា ជា​ស្មៀន គឺ​ជា​បុរស​ម្នាក់​ដែល​ប្រសប់​ខាង​ឯ​បទ​បញ្ជា​របស់​ព្រះ‌យេហូវ៉ា និង​ច្បាប់​របស់​ព្រះ‌អង្គ ដល់​ពួក​អ៊ីស្រា‌អែល។ សំបុត្រ​នេះ​មាន​សេចក្ដី​ថា៖


លោក​អែសរ៉ា​នេះ ឡើង​មក​ពី​ក្រុង​បាប៊ី‌ឡូន លោក​ជា​ស្មៀន​ស្ទាត់​ជំនាញ​ខាង​ក្រឹត្យ‌វិន័យ​លោក​ម៉ូសេ ដែល​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល​បាន​ប្រទាន​ឲ្យ ហើយ​ដោយ​ព្រោះ​ព្រះ‌ហស្ត​របស់​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​លោក បាន​សណ្ឋិត​លើ​លោក ទើប​ស្ដេច​ប្រទានអ្វីៗ​ទាំង​អស់​ដែល​លោក​សូម។


អ្នក​ទាំង​នេះ រស់​នៅ​ក្នុង​គ្រា​យ៉ូ‌យ៉ាគីម ជា​កូន​របស់​យេសួរ ដែល​ជា​កូន​យ៉ូ‌សាដាក និងក្នុង​គ្រា​នេហេមា ជា​ទេសា‌ភិបាល និង​អែសរ៉ា ដែល​ជា​សង្ឃ និង​ជា​ស្មៀន។


ពេល​មក​ដល់​ទ្វារ​ក្បាល​ទឹក ដែល​ស្ថិត​នៅ​ពីមុខ​គេ គេ​ឡើង​តាម​ជណ្តើរ​ក្រុង​ព្រះ‌បាទ​ដាវីឌ តាម​កន្លែង​ឡើង​ទៅ​លើ​កំផែង ពី​លើ​ដំណាក់​របស់​ព្រះ‌បាទ​ដាវីឌ រហូត​ទៅ​ដល់​ទ្វារ​ទឹក​ដែល​នៅ​ខាង​កើត។


ឯ​ពួក​អ្នក​បម្រើ​ព្រះ​វិហារ ដែល​រស់​នៅ​លើ​អូផែល បាន​ជួស​ជុល​ចំណុច​មួយ​នៅ​ទល់​មុខ​នឹង​ទ្វារ​ទឹក​ខាង​កើត និង​ប៉ម​ដែល​លយ​ចេញ​នោះ។


ដូច្នេះ ប្រជា‌ជន​ក៏​ចេញ​ទៅ​កាប់​យក​មែក​ទាំង​នោះ​មក​ធ្វើ​បារាំ នៅ​លើ​ដំបូល​ផ្ទះ​របស់​គេ​រៀងៗ​ខ្លួន នៅ​ទី​ធ្លា​ផ្ទះ​របស់​គេ នៅ​ទី​លាន​នៃ​ព្រះ‌ដំណាក់​របស់​ព្រះ នៅ​ទី​ធ្លា​ត្រង់​ទ្វារ​ទឹក និង​នៅ​ទី​ធ្លា​ត្រង់​ទ្វារ​អេប្រាអិម។


លោក​អាន​ក្នុង​គម្ពីរ​នោះ នៅ​ខាង​មុខ​ទី​ធ្លា ដែល​ស្ថិត​នៅ​មុខ​ទ្វារ​ទឹក តាំង​ពី​ព្រលឹម រហូត​ដល់​ថ្ងៃ​ត្រង់ នៅ​ចំពោះ​ប្រជា‌ជន​ទាំង​ប្រុស​ទាំង​ស្រី ព្រម​ទាំង​អស់​អ្នក​ដែល​អាច​យល់​បាន ហើយ​គេ​ក៏​ផ្ទៀង​ត្រចៀក​ស្តាប់​គម្ពីរ​ក្រឹត្យ‌វិន័យ​នោះ។


ចូរ​ទៅ​បើក​គម្ពីរ​បញ្ញត្តិ និង​សេចក្ដី​បន្ទាល់​មើល បើ​គេ​និយាយ​មិន​ត្រូវ​នឹង​ព្រះ‌បន្ទូល​នោះ នោះ​គ្មាន​ពន្លឺ​រះ​ឡើង​នៅ​ក្នុង​ខ្លួន​ទេ


គេ​ក៏​យក​តង្វាយ​ដែល​លោក​ម៉ូសេ​បាន​បង្គាប់​ទាំង​ប៉ុន្មាន​នោះ មក​នៅ​មុខ​ត្រសាល​ជំនុំ រួច​ក្រុម​ជំនុំ​ទាំង​អស់​គ្នា​ក៏​ចូល​មក​ជិត ឈរ​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា។


ចូរ​នឹក​ចាំ​ពី​ក្រឹត្យ‌វិន័យ​របស់​លោក​ម៉ូសេ ជា​អ្នក​បម្រើ​របស់​យើង ដែល​យើង​បាន​បង្គាប់​ដល់​លោក​នៅ​លើ​ភ្នំ​ហោរែប សម្រាប់​ពួក​អ៊ីស្រា‌អែល​ទាំង​អស់​គ្នា គឺ​ក្រឹត្យ‌ក្រម និង​បញ្ញត្តិ​ច្បាប់​ទាំង​ប៉ុន្មាន​នោះ។


ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ទៀត​ថា៖ «ដូច្នេះ អស់​ទាំង​អាចារ្យ​ណា​ដែល​ទទួល​ការ​បង្ហាត់​បង្រៀន​សម្រាប់​ព្រះរាជ្យ​នៃ​ស្ថាន‌សួគ៌ ប្រៀប​ដូច​ជា​ម្ចាស់​ផ្ទះ​ដែល​បញ្ចេញ​ទ្រព្យ​របស់​ខ្លួន ទាំង​ថ្មី​ទាំង​ចាស់ ចេញ​ពី​ឃ្លាំង»។


វេទនា​ដល់​អ្នក​រាល់​គ្នា​ពួក​អាចារ្យ និង​ពួក​ផារិស៊ី ជា​មនុស្ស​មាន​ពុត​អើយ! ដ្បិត​អ្នក​រាល់​គ្នា​បិទ​ព្រះរាជ្យ​នៃ​ស្ថាន‌សួគ៌​នៅ​ចំពោះ​មុខ​មនុស្ស។ ខ្លួន​អ្នក​រាល់​គ្នា​មិន​ព្រម​ចូល​ទេ ហើយ​ក៏​មិន​បើក​ឲ្យ​អស់​អ្នក​ដែល​កំពុង​ចូល​នោះ ចូល​ដែរ។


«ពួក​អាចារ្យ និង​ពួក​ផារិស៊ី គេ​អង្គុយ​នៅ​កន្លែង​របស់​លោក​ម៉ូសេ


ដោយ​ហេតុ​នេះ ខ្ញុំ​ចាត់​ពួក​ហោរា ពួក​អ្នក​ប្រាជ្ញ និង​ពួក​អាចារ្យ ឲ្យ​មក​រក​អ្នក​រាល់​គ្នា​ហើយ​ក្នុង​ចំណោម​អ្នក​ទាំង​នោះ ខ្លះ​ត្រូវ​អ្នក​រាល់​គ្នា​សម្លាប់ ហើយ​ឆ្កាង ខ្លះ​ត្រូវ​អ្នក​រាល់​គ្នា​វាយ​នឹង​រំពាត់​នៅ​ក្នុង​សាលា​ប្រជុំ ព្រម​ទាំង​ដេញ​តាម​ព្យាបាទ​គេ ពី​ក្រុង​មួយ​ទៅ​ក្រុង​មួយ


ពេល​សាសន៍​អ៊ីស្រា‌អែល​ទាំង​អស់​នាំ​គ្នា​មក​ឈរ​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក ត្រង់​កន្លែង​ដែល​ព្រះ‌អង្គ​នឹងជ្រើស​រើស ហើយ​ត្រូវ​អាន​ក្រឹត្យ‌វិន័យ​នេះ នៅ​មុខ​សាសន៍​អ៊ីស្រា‌អែល​ទាំង​អស់ ឲ្យ​គេ​បានឮ។


បន្ទាប់​មក ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ទាំង​ប៉ុន្មាន​ក៏​ចេញ​មក ចាប់​តាំង​ពី​ក្រុង​ដាន់ រហូត​ដល់​ក្រុង​ប្អៀរ-សេបា ព្រម​ទាំង​ស្រុក​កាឡាត​ផង ហើយ​ក្រុម​ជំនុំ​បាន​ប្រជុំ​គ្នា ដូច​មនុស្ស​តែ​ម្នាក់​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា ត្រង់​មីស‌ប៉ា។


ប្រជាជន​ទាំង​អស់​ក៏​ក្រោក​ឈរ​ឡើង​ព្រម​គ្នា ដូច​មនុស្ស​តែ​ម្នាក់ ដោយ​ពោល​ថា៖ «ក្នុងចំណោម​ពួក​យើង គ្មាន​អ្នក​ណា​ម្នាក់​នឹង​ត្រឡប់​ទៅ​ទី​លំនៅ​របស់​ខ្លួន ឬ​ចូល​ទៅ​ក្នុង​ផ្ទះ​របស់​ខ្លួន​វិញ​ឡើយ។