Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ចោទិយ‌កថា 31:11 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

11 ពេល​សាសន៍​អ៊ីស្រា‌អែល​ទាំង​អស់​នាំ​គ្នា​មក​ឈរ​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក ត្រង់​កន្លែង​ដែល​ព្រះ‌អង្គ​នឹងជ្រើស​រើស ហើយ​ត្រូវ​អាន​ក្រឹត្យ‌វិន័យ​នេះ នៅ​មុខ​សាសន៍​អ៊ីស្រា‌អែល​ទាំង​អស់ ឲ្យ​គេ​បានឮ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

11 ពេល​ជន‌ជាតិ​អ៊ីស្រា‌អែល​ទាំង​អស់​នាំ​គ្នា​ទៅ​ថ្វាយ‌បង្គំ​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក នៅ​កន្លែង​ដែល​ព្រះអង្គ​ជ្រើស​រើស ចូរ​អាន​ក្រឹត្យ‌វិន័យ​នេះ​នៅ​មុខ​ជន‌ជាតិ​អ៊ីស្រា‌អែល​ទាំង​អស់ ដើម្បី​ឲ្យ​ពួក​គេ​បាន​ឮ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

11 កាល​សាសន៍​អ៊ីស្រាអែល​ទាំង​អស់​គ្នា បាន​លេច​មក​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង ត្រង់​កន្លែង​ដែល​ទ្រង់​នឹង​រើស​ហើយ នោះ​ត្រូវ​ឲ្យ​មើល​ក្រឹត្យ‌វិន័យ​នេះ នៅ​ចំពោះ​មុខ​គេ ឲ្យ​បាន​ស្តាប់​ទាំង​អស់​គ្នា

សូមមើលជំពូក ចម្លង

អាល់គីតាប

11 ពេល​ជន‌ជាតិ​អ៊ីស្រ‌អែល​ទាំង​អស់ នាំ​គ្នា​ទៅ​ថ្វាយ‌បង្គំអុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​អ្នក នៅ​កន្លែង​ដែល​ទ្រង់​ជ្រើស​រើស ចូរ​អាន​ហ៊ូកុំ​នេះ នៅ​មុខ​ជន‌ជាតិ​អ៊ីស្រ‌អែល​ទាំង​អស់ ដើម្បី​ឲ្យ​ពួក​គេ​បាន​ឮ។

សូមមើលជំពូក ចម្លង




ចោទិយ‌កថា 31:11
17 ការដាក់ឲ្យឆ្លើយតបគ្នា  

ឯ​អស់​ទាំង​បញ្ញត្តិ និង​វិន័យ ហើយ​ច្បាប់ និង​ក្រឹត្យ‌ក្រម​ទាំង​ប៉ុន្មាន ដែល​ព្រះ‌អង្គ​បាន​កត់​ទុក​ឲ្យ​អ្នក​រាល់​គ្នា នោះ​ត្រូវ​រក្សា​ទុក ហើយ​ប្រព្រឹត្ត​តាម​ជា​ដរាប​ត​ទៅ ឥត​កោត​ខ្លាច​ដល់​ព្រះ​ដទៃ​ឡើយ


រួច​ស្តេច​យាង​ឡើង​ទៅ​ឯ​ព្រះ‌វិហារ​របស់​ព្រះ‌យេហូវ៉ា ព្រម​ទាំង​ពួក​ស្រុក​យូដា​ទាំង​អស់ ហើយ​ពួក​អ្នក​នៅ​ក្រុង​យេរូ‌សាឡិម​ទាំង​ប៉ុន្មាន ពួក​សង្ឃ ពួក​ហោរា និង​ប្រជាជន​ទាំង​អស់ ទាំង​តូច ទាំង​ធំ​ផង ទ្រង់​ក៏​អាន​មើល​អស់​ទាំង​ព្រះ‌បន្ទូល​នៅ​ក្នុង​គម្ពីរ ជា​សេចក្ដី​សញ្ញា​ដែល​បាន​ឃើញ​ក្នុង​ព្រះ‌វិហារ​របស់​ព្រះ‌យេហូវ៉ា ឲ្យ​គេ​ស្តាប់។


នៅ​ថ្ងៃ​ទីពីរ ពួក​អ្នក​ជា​កំពូល​លើ​វង្ស​របស់​ឪពុក ក្នុង​ចំណោម​ប្រជា‌ជន​ទាំង​អស់ ព្រម​ទាំង​ពួក​សង្ឃ និង​ពួក​លេវី បាន​នាំ​គ្នា​មក​ឯ​ស្មៀន​អែសរ៉ា ដើម្បី​សិក្សា​ព្រះ‌បន្ទូល​នៅ​ក្នុង​ក្រឹត្យ‌វិន័យ។


រៀង​រាល់​ថ្ងៃ ចាប់​ពី​ថ្ងៃ​ដំបូង រហូត​ដល់​ថ្ងៃ​ចុង​បំផុត លោក​ក៏​អាន​នៅ​ក្នុង​គម្ពីរ​ក្រឹត្យ‌វិន័យ​របស់​ព្រះ។ គេ​ប្រារព្ធ​ពិធី​បុណ្យ​នោះ​អស់​រយៈ​ពេល​ប្រាំពីរ​ថ្ងៃ ហើយ​នៅ​ថ្ងៃ​ទី​ប្រាំបី មាន​ការ​ប្រជុំ​យ៉ាង​ឱឡារិក តាម​បញ្ញត្តិ។


ពួក‌គេ​ឈរ​តាម​កន្លែង​របស់​ពួក‌គេ​រៀង​ៗខ្លួន ហើយ​អាន​ក្នុង​គម្ពីរ​ក្រឹត្យ‌វិន័យ​របស់​ព្រះ‌យេហូវ៉ា ជា​ព្រះ​របស់​ពួក‌គេ រយៈ​ពេល​មួយ​ភាគ​ក្នុង​បួន​នៅ​ថ្ងៃ​នោះ ឯ​ពេល​វេលា​មួយ​ភាគ​ក្នុង​បួន​ទៀត ពួក‌គេ​លន់‌តួ​អំពើ​បាប និង​ថ្វាយ‌បង្គំ​ព្រះ‌យេហូវ៉ា ជា​ព្រះ​របស់​ពួក‌គេ។


គេ​ដើរ​ទៅ​ទាំង​មាន​កម្លាំង​ខ្លាំងឡើង​ៗ​ជានិច្ច គ្រប់​គ្នា​បង្ហាញ​ខ្លួន​នៅ​ចំពោះ​ព្រះ ក្នុង​ក្រុង​ស៊ីយ៉ូន។


ដ្បិត​យើង​នឹង​បណ្តេញ​អស់​ទាំង​សាសន៍​ដទៃ​ចេញ​ពី​មុខ​អ្នក ហើយ​ពង្រីក​ព្រំ​ប្រទល់​របស់​អ្នក​ឲ្យ​ធំ​ទូលាយ កាល​ណា​អ្នក​ឡើង​មក​បង្ហាញ​ខ្លួន​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក​បី​ដង​ក្នុង​មួយ​ឆ្នាំ នោះ​គ្មាន​អ្នក​ណា​លោភ​ចង់​បាន​ស្រុក​របស់​អ្នក​ឡើយ។


ក្រោយ​ពីបាន​អាន​គម្ពីរ​ក្រឹត្យ‌វិន័យ និង​គម្ពីរ​ហោរា​រួចហើយ ពួក​មេ​គ្រប់​គ្រង​សាលា​ប្រជុំ ចាត់​មនុស្ស​ឲ្យ​ទៅជម្រាបលោក​ទាំង​ពីរ​ថា៖ «បង‌ប្អូន​អើយ! បើ​បង‌ប្អូន​មាន​ពាក្យ​អ្វី​លើក​ទឹក​ចិត្ត​ប្រជាជន សូម​មាន​ប្រសាសន៍​ចុះ»។


ព្រោះ​តាំង​ពី​ចាស់​បុរាណ​មក គេ​ប្រកាស​ពី​លោក​ម៉ូសេ​នៅ​គ្រប់​ទី​ក្រុង​ទាំង​អស់ ហើយ​ក៏​បាន​អាន​រាល់​ថ្ងៃ​សប្ប័ទ នៅ​ក្នុង​សាលា​ប្រជុំ​ដែរ»។


នោះ​ត្រូវ​នាំ​យក​អស់​ទាំង​តង្វាយ​ដែលខ្ញុំ​បង្គាប់​ឲ្យ​អ្នកយក​ទៅ​ថ្វាយ នៅ​កន្លែង​ណា​ដែល​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក​ជ្រើស​រើស សម្រាប់​តាំង​ព្រះ‌នាម​ព្រះ‌អង្គ​ចុះ គឺ​អស់​ទាំង​តង្វាយ​ដុត តង្វាយ​យញ្ញ‌បូជា តង្វាយ​មួយ​ភាគ​ក្នុង​ដប់ តង្វាយ​លើក​ចុះ​ឡើង និង​គ្រប់​ទាំង​ផល​ជ្រើស‌រើស ដែល​អ្នក​រាល់​គ្នា​បាន​បន់​ថ្វាយ​ព្រះ‌យេហូវ៉ា។


គឺ​ត្រូវ​ថ្វាយ​តង្វាយ​ដុត​របស់​អ្នក​នៅ​កន្លែង​ដែល​ព្រះ‌យេហូវ៉ា​នឹង​ជ្រើស​រើស ក្នុង​ទឹក​ដីនៃ​កុល‌សម្ព័ន្ធ​មួយ​របស់​អ្នក ហើយ​នៅ​ទី​នោះ អ្នក​ត្រូវ​ធ្វើ​តាម​គ្រប់​ទាំង​សេចក្ដី​ដែលខ្ញុំ​បង្គាប់​អ្នក។


ប៉ុន្ដែ អ្នក​ត្រូវ​រក​កន្លែង​ដែល​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក​ជ្រើស​រើស នៅ​ក្នុង​ចំណោម​ទឹក​ដី​នៃ​កុល‌សម្ព័ន្ធ​ទាំង​ប៉ុន្មាន​របស់​អ្នក ដើម្បី​តាំង​ព្រះ‌នាម​ព្រះ‌អង្គ និង​តាំង​ដំណាក់​ព្រះ‌អង្គ​នៅ​ទី​នោះ។ អ្នក​រាល់​គ្នា​ត្រូវ​ទៅ​ទី​នោះ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម