ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




នេហេមា 3:5 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

នៅ​ជាប់​នឹង​អ្នក​ទាំង​នោះ មាន​ពួក​ត្កូអា​បាន​ជួស‌ជុល ប៉ុន្ដែ ពួក​អ្នក​មាន​ត្រកូល​ខ្ពស់​របស់​គេ មិន​បាន​ចូល​រួម​ធ្វើ​ការ​តាម​ពួក​មេ​ដឹក​នាំ​របស់​ខ្លួន​ឡើយ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

នៅ​ក្បែរ​នោះ មាន​អ្នក​ស្រុក​តូអា ប៉ុន្តែ ពួក​អភិជន​របស់​គេ​មិន​ព្រម​ចូល​រួម​ធ្វើ​ការ តាម​បញ្ជា​មេ​ដឹក​នាំ​របស់​ខ្លួន​ឡើយ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

បន្ទាប់​ពី​នោះ​ទៅ មាន​ពួក​ត្កូអា​បាន​ជួស‌ជុល តែ​ពួក​អ្នក​មាន​ត្រកូល​ខ្ពស់​ក្នុង​ពួក​គេ ឥត​បាន​ជួយ​ធ្វើ​ការ​របស់​ព្រះ‌អម្ចាស់​នៃ​គេ​ឡើយ។

សូមមើលជំពូក

អាល់គីតាប

នៅ​ក្បែរ​នោះ មាន​អ្នក​ស្រុក​តូអា ប៉ុន្តែ ពួក​អភិជន​របស់​គេ​មិន​ព្រម​ចូល​រួម​ធ្វើ​ការ តាម​បញ្ជា​មេ​ដឹក​នាំ​របស់​ខ្លួន​ឡើយ។

សូមមើលជំពូក



នេហេមា 3:5
17 ការដាក់ឲ្យឆ្លើយតបគ្នា  

នោះ​ក៏​ចាត់​គេ​ទៅ​ឯ​ក្រុង​ត្កូអា នាំ​ស្រី​ប្រាជ្ញា​ម្នាក់​មក​ពី​ទី​នោះ ហើយ​បញ្ចេះ​ថា៖ «សូម​ឲ្យ​អ្នក​ក្លែង​ខ្លួន​ធ្វើ​ជា​អ្នក​កាន់​ទុក្ខ ដោយ​ស្លៀក‌ពាក់​បែប​កាន់​ទុក្ខ ឥត​លាប​ប្រេង​ឡើយ គឺ​ឲ្យ​ធ្វើ​ដូច​ស្ត្រី​ដែល​បាន​កាន់​ទុក្ខ​ខ្មោច​ស្លាប់​ជា​យូរ​មក​ហើយ


ទ្រង់​សង់​ក្រុង​បេថ្លេ‌ហិម អេថាម ត្កូអា


បន្ទាប់​មក មាន​ពួក​ត្កូអា បាន​ជួស‌ជុល​មួយ​ផ្នែក​ទៀត នៅ​ទល់​មុខ​នឹង​ប៉ម​ធំ​ដែល​លយ​ចេញ រហូត​ដល់​កំផែង​អូផែល។


នៅ​ជាប់​នឹង​ពួក​លោក មាន​ម្រេម៉ូត ជា​កូន​របស់​អ៊ូរី‌យ៉ា និង​ជា​ចៅ​របស់​ហាកូស បាន​ជួស‌ជុល។ នៅ​ជាប់​នឹង​អ្នក​ទាំង​នោះ មាន​មស៊ូ‌ឡាម ជា​កូន​របស់​បេរេគា និង​ជា​ចៅ​របស់​មសេ‌សាបេល បាន​ជួស‌ជុល។ នៅ​ជាប់​នឹង​អ្នក​ទាំង​នោះ មាន​សាដុក ជា​កូន​របស់​ប្អាណា បាន​ជួស​ជុល។


យ៉ូយ៉ាដា ជា​កូន​របស់​ផាសេហា និង​មស៊ូ‌ឡាម ជា​កូន​របស់​បេសូឌា បាន​ជួស‌ជុល​ទ្វារ​យេសាណា ។ គេ​ដាក់​ធ្នឹម និង​សន្លឹក​ទ្វារ ព្រម​ទាំង​គន្លឹះ និង​រនុក។


ខ្ញុំ​ក៏​បាន​ទូល​ដល់​ព្រះបាទ​សេដេគា ជា​ស្តេច​យូដា តាម​គ្រប់​ទាំង​ពាក្យ​នេះ​ថា៖ ចូរ​អ្នក​រាល់​គ្នា​ឱន​ក​ទទួល​នឹម ទៅ​បម្រើ​ដល់​ស្តេច​បាប៊ីឡូន និង​ប្រជា‌រាស្ត្រ​របស់​គេ​ចុះ នោះ​នឹង​បាន​រួច​ជីវិត


ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ដូច្នេះ​ថា៖ ចូរ​ធ្វើ​នឹម និង​ខ្សែ ហើយ​ពាក់​នៅ​លើក​របស់​អ្នក


ប៉ុន្តែ ប្រសិន​បើ​សាសន៍​ណា ឬ​នគរ​ណា ដែល​មិន​ព្រម​បម្រើ​នេប៊ូក្នេសា ស្តេច​បាប៊ីឡូន​នេះ ហើយ​មិន​ព្រម​ឱន​ក​ទទួល​នឹម​របស់​ស្តេច​បាប៊ីឡូន យើង​នឹង​ធ្វើ​ទោស​ដល់​សាសន៍​នោះ​ដោយ​ដាវ ដោយ​អំណត់ និង​អាសន្ន‌រោគ ទាល់​តែ​យើង​បាន​ធ្វើ​ឲ្យ​គេ​សូន្យ​បាត់ ដោយ​ដៃ​របស់​ស្តេច​នោះ។ នេះ​ជា​ព្រះបន្ទូល​របស់​ព្រះ‌យេហូវ៉ា។


ឱ​ពួក​កូន​ចៅ​បេនយ៉ាមីន​អើយ ចូរ​រត់​ទៅ ចូរ​ចេញ​ពី​ក្រុង​យេរូ‌សាឡិម​ទៅ ហើយ​ផ្លុំ​ត្រែ​នៅ​ត្រង់​ត្កូអា ត្រូវ​ដុត​ភ្លើង​ទុក​ជា​ទី​សម្គាល់ នៅ​ត្រង់​បេត-ហាកេរែម​ដែរ ពី​ព្រោះ​មាន​សេចក្ដី​អាក្រក់​បាន​ចេញ​ពី​ទិស​ខាង​ជើង ព្រម​ទាំង​ការ​បំផ្លាញ​យ៉ាង​ធំ។


នេះ​ជា​ពាក្យ​របស់​ហោរា​អេម៉ុស ជា​ម្នាក់​ក្នុង​ចំណោម​ពួក​គង្វាល​នៅ​ត្កូអា ជា​សេចក្ដី​ដែល​លោក​បាន​ឃើញ​ពី​ដំណើរ​ស្រុក​អ៊ីស្រា‌អែល នៅ​ក្នុង​រជ្ជ‌កាលព្រះ​បាទ​អូសៀស ស្តេច​ស្រុក​យូដា និង​ក្នុង​រជ្ជ​កាល​ព្រះ​បាទ​យេរ៉ូ‌បោម ជា​បុត្រ​ព្រះ​បាទ​យ៉ូអាស ស្តេច​ស្រុក​អ៊ីស្រា‌អែល គឺ​ពីរ​ឆ្នាំ មុន​រញ្ជួយ​ផែន​ដី។


ចូរ​យក​នឹម របស់​ខ្ញុំ​ដាក់​លើ​អ្នក​រាល់​គ្នា ហើយ​រៀន​ពី​ខ្ញុំ​ទៅ នោះ​អ្នក​រាល់​គ្នា​នឹង​បាន​សេចក្តី​សម្រាក​ដល់​ព្រលឹង ដ្បិត​ខ្ញុំ​ស្លូត ហើយ​មាន​ចិត្ត​សុភាព។


ដូច្នេះ ហេតុ​អ្វី​បាន​ជាអ្នក​រាល់​គ្នា​សាក​ល្បង​ព្រះ ដោយ​ដាក់​នឹម​នៅ​ក​ពួក​សិស្ស​ដូច្នេះ? សូម្បី​តែ​បុព្វ‌បុរស​របស់​យើង ឬ​យើង​ផ្ទាល់​ក៏​ពុំ​អាច​នឹង​ទ្រាំ‌ទ្រ​បាន​ផង


បង‌ប្អូន​អើយ សូម​ពិចារ‌ណា​មើល​ចុះ ក្នុង​ចំណោម​អ្នក​រាល់​គ្នា​ដែល​ព្រះ​បាន​ត្រាស់​ហៅ មិន​សូវ​មាន​អ្នក​ប្រាជ្ញ​ច្រើន​ខាង​សាច់​ឈាម មិន​សូវ​មាន​អ្នក​មាន​អំណាច​ច្រើន និង​អ្នក​មាន​ត្រកូល​ខ្ពស់​ច្រើន​ទេ។


ទេវតា​នៃ​ព្រះ‌យេហូវ៉ា​ប្រាប់​ថា ចូរ​ដាក់​បណ្ដា‌សា​មេរ៉ូស ចូរ​ដាក់​បណ្ដា‌សា​ពួក​អ្នក​ក្រុង​នោះ​ឲ្យ​ខ្លាំង ព្រោះ​គេ​មិន​បាន​មក​ជួយ​ក្នុង​ចម្បាំង​របស់​ព្រះ‌យេហូវ៉ា គឺ​មិន​ជួយ​ព្រះ‌យេហូវ៉ា​ទាស់​នឹង​ពួក​ខ្លាំង​ពូកែ​នោះ​ទេ។