៙ ឱព្រះយេហូវ៉ាជាព្រះនៃយើងខ្ញុំអើយ ព្រះអង្គបានឆ្លើយតបដល់ពួកលោក ព្រះអង្គជាព្រះដែលអត់ទោសដល់ពួកលោក តែព្រះអង្គធ្វើទោសចំពោះកំហុស ដែលពួកលោកបានប្រព្រឹត្ត។
និក្ខមនំ 32:34 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដូច្នេះ ឥឡូវនេះ ចូរទៅចុះ ហើយនាំប្រជាជនទៅកន្លែងដែលយើងបានប្រាប់អ្នក ទេវតារបស់យើងនឹងនាំមុខអ្នក។ ប៉ុន្តែ នៅថ្ងៃដែលយើងនឹងមកជំនុំជម្រះ នោះយើងនឹងដាក់ទោសពួកគេ ព្រោះតែអំពើបាបដែលពួកគេបានប្រព្រឹត្ត»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ឥឡូវនេះ ចូរទៅចុះ ហើយនាំប្រជាជនទៅកាន់កន្លែងដែលយើងបានប្រាប់អ្នក! ទេវតារបស់យើងនឹងដើរពីមុខអ្នក។ នៅថ្ងៃវិនិច្ឆ័យទោស យើងនឹងដាក់ទោសពួកគេ ព្រោះតែអំពើបាបដែលពួកគេបានប្រព្រឹត្ត»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដូច្នេះ ចូរទៅឥឡូវ ហើយនាំបណ្តាជននេះទៅឯកន្លែងដែលអញបានប្រាប់ឯងចុះ មើល ទេវតាអញនឹងនាំមុខឯង ប៉ុន្តែនៅថ្ងៃដែលអញនឹងមកជំនុំជំរះ នោះអញនឹងធ្វើទោសចំពោះបាបរបស់គេ អាល់គីតាប ឥឡូវនេះ ចូរទៅចុះ ហើយនាំប្រជាជនទៅកាន់កន្លែងដែលយើងបានប្រាប់អ្នក! ម៉ាឡាអ៊ីកាត់របស់យើងនឹងដើរពីមុខអ្នក។ នៅថ្ងៃវិនិច្ឆ័យទោស យើងនឹងដាក់ទោសពួកគេ ព្រោះតែអំពើបាបដែលពួកគេបានប្រព្រឹត្ត»។ |
៙ ឱព្រះយេហូវ៉ាជាព្រះនៃយើងខ្ញុំអើយ ព្រះអង្គបានឆ្លើយតបដល់ពួកលោក ព្រះអង្គជាព្រះដែលអត់ទោសដល់ពួកលោក តែព្រះអង្គធ្វើទោសចំពោះកំហុស ដែលពួកលោកបានប្រព្រឹត្ត។
ឱព្រះយេហូវ៉ាអើយ ព្រះអង្គនឹងនាំគេចូលទៅដាំនៅលើភ្នំ ជាមត៌ករបស់ព្រះអង្គ ជាកន្លែងដែលព្រះអង្គរៀបចំទុក ជាទីលំនៅរបស់ព្រះអង្គ ឱព្រះអម្ចាស់អើយ គឺជាទីបរិសុទ្ធ ដែលព្រះហស្តព្រះអង្គបានសាង។
មិនត្រូវក្រាបសំពះនៅមុខរបស់ទាំងនោះ ឬគោរពប្រតិបត្តិតាមឡើយ ដ្បិតយើង គឺព្រះយេហូវ៉ាជាព្រះរបស់អ្នក យើងជាព្រះប្រចណ្ឌ យើងទម្លាក់ការទុច្ចរិតរបស់ឪពុកទៅលើកូនចៅរហូតបីបួនតំណ ចំពោះអស់អ្នកដែលស្អប់យើង
មើល៍ យើងចាត់ទេវតាមួយរូបឲ្យនាំមុខអ្នក ដើម្បីការពារអ្នកតាមផ្លូវ និងនាំអ្នកទៅដល់ទីកន្លែងដែលយើងបានរៀបចំទុកឲ្យ។
យើងសម្រេចថា យើងនឹងនាំអ្នករាល់គ្នាចេញពីទុក្ខលំបាកនៅស្រុកអេស៊ីព្ទ ទៅកាន់ស្រុករបស់សាសន៍កាណាន សាសន៍ហេត សាសន៍អាម៉ូរី សាសន៍ពេរិស៊ីត សាសន៍ហេវី និងសាសន៍យេប៊ូសវិញ ជាស្រុកដែលមានទឹកដោះ និងទឹកឃ្មុំហូរហៀរ"។
លោកម៉ូសេទូលព្រះយេហូវ៉ាថា៖ «មើល៍! ព្រះអង្គបង្គាប់មកទូលបង្គំឲ្យនាំប្រជាជននេះទៅ តែព្រះអង្គមិនបានឲ្យទូលបង្គំដឹងថា ព្រះអង្គចាត់អ្នកណាឲ្យទៅជាមួយឡើយ។ ព្រះអង្គមានព្រះបន្ទូលថា "យើងស្គាល់អ្នកយ៉ាងច្បាស់ ហើយអ្នកក៏ប្រកបដោយគុណរបស់យើងដែរ"។
យើងនឹងចាត់ទេវតាមួយឲ្យនាំមុខអ្នក ហើយយើងនឹងបណ្តេញពួកសាសន៍កាណាន សាសន៍អាម៉ូរី សាសន៍ហេត សាសន៍ពេរិស៊ីត សាសន៍ហេវី និងសាសន៍យេប៊ូសចេញ។
ក្នុងគ្រប់សេចក្ដីទុក្ខវេទនារបស់គេ នោះព្រះអង្គក៏រងទុក្ខដែរ ហើយទេវតាដែលនៅចំពោះព្រះអង្គបានសង្គ្រោះគេ ព្រះអង្គបានប្រោសលោះគេ ដោយសេចក្ដីស្រឡាញ់ និងសេចក្ដីមេត្តាករុណារបស់ព្រះអង្គ ព្រះអង្គបានគាំទ្រគេរាល់ថ្ងៃតាំងពីដើមរៀងមក។
ព្រះយេហូវ៉ាមានព្រះបន្ទូលពីជនជាតិនេះដូច្នេះថា៖ គេចូលចិត្តដើរសាត់ព្រាត់ គេមិនបានឃាត់ជើងគេឡើយ ហេតុនោះ ព្រះយេហូវ៉ាក៏មិនព្រមទទួលគេដែរ ក្នុងពេលឥឡូវនេះ ព្រះអង្គកំពុងតែនឹកចាំ ពីអំពើទុច្ចរិតរបស់គេ ហើយនឹងធ្វើទោស ដល់គេជាពិតប្រាកដ។
ហេតុនោះ ព្រះយេហូវ៉ា ជាព្រះនៃពួកសាសន៍អ៊ីស្រាអែលមានព្រះបន្ទូលទាស់នឹងពួកគង្វាលដែលឃ្វាលជនជាតិរបស់ខ្ញុំដូច្នេះថា៖ អ្នករាល់គ្នាបានកម្ចាត់កម្ចាយហ្វូងចៀមរបស់យើង ហើយបណ្តេញចេញ ឥតថែរក្សាមើលវាឡើយ ដូច្នេះ យើងនឹងទម្លាក់អំពើអាក្រក់របស់អ្នករាល់គ្នាទៅលើអ្នកវិញ នេះហើយជាព្រះបន្ទូលរបស់ព្រះយេហូវ៉ា។
ព្រះយេហូវ៉ាមានព្រះបន្ទូលថា៖ តើយើងមិនត្រូវធ្វើទោសចំពោះការដូច្នេះទេឬ? តើព្រលឹងយើងមិនត្រូវសងសឹក នឹងសាសន៍យ៉ាងនោះទេឬ?
ដូច្នេះ ព្រះយេហូវ៉ាមានព្រះបន្ទូលថា៖ តើយើងមិនត្រូវធ្វើទោសចំពោះអំពើយ៉ាងនោះទេឬ? តើព្រលឹងយើងមិនត្រូវសងសឹក នឹងសាសន៍ណាយ៉ាងដូច្នេះទេឬ?
រីឯតង្វាយយញ្ញបូជាដែលត្រូវថ្វាយដល់យើង នោះគេសម្លាប់សត្វ ដើម្បីឲ្យតែបានសាច់ស៊ីប៉ុណ្ណោះ តែព្រះយេហូវ៉ាមិនទទួលទេ ឥឡូវនេះ ព្រះអង្គនឹងនឹកចាំពីអំពើទុច្ចរិតរបស់គេ ហើយដាក់ទោសអំពើបាបរបស់គេ គេនឹងវិលទៅស្រុកអេស៊ីព្ទវិញ។
នៅថ្ងៃដែលយើងដាក់ទោស ដោយព្រោះអំពើរំលងរបស់អ៊ីស្រាអែល យើងក៏នឹងដាក់ទោសអាសនានៅបេត-អែលដែរ ហើយស្នែងអាសនាទាំងនោះ នឹងត្រូវកាត់ចេញឲ្យធ្លាក់ដល់ដី។
ក្នុងចំណោមគ្រួសារនៅលើផែនដី យើងបានស្គាល់តែអ្នករាល់គ្នាប៉ុណ្ណោះ ដូច្នេះ យើងនឹងដាក់ទោសអ្នករាល់គ្នា ដោយព្រោះអំពើទុច្ចរិតទាំងប៉ុន្មាន ដែលអ្នករាល់គ្នាបានប្រព្រឹត្ត។
តែកាលយើងខ្ញុំបានអំពាវនាវដល់ព្រះយេហូវ៉ា ព្រះអង្គក៏ឮសំឡេងយើងខ្ញុំ ហើយចាត់ទេវតាមួយមកនាំយើងខ្ញុំចេញពីស្រុកអេស៊ីព្ទ។ ឥឡូវនេះ មើល៍ យើងខ្ញុំនៅកាដេស ជាក្រុងមួយនៅជាប់នឹងដែនដីរបស់ព្រះកុរណា។
ដើម្បីឲ្យអស់ទាំងឈាមរបស់មនុស្សសុចរិត ដែលបានខ្ចាយនៅលើផែនដី ធ្លាក់មកលើអ្នករាល់គ្នា តាំងពីឈាមរបស់លោកអេបិល ជាមនុស្សសុចរិត រហូតដល់លោកសាការី ជាកូនលោកបារ៉ាគា ដែលអ្នករាល់គ្នាបានសម្លាប់នៅចន្លោះទីបរិសុទ្ធ និងអាសនា។
ការសងសឹក និងការតបទៅគេវិញ ស្រេចលើយើង ក្នុងកាលដែលជើងរបស់គេរអិលភ្លាត់ ដ្បិតថ្ងៃដែលគេត្រូវអន្តរាយនៅជិតបង្កើយ ហើយថ្ងៃដែលគេទទួលផលអាក្រក់របស់ខ្លួនមកដល់យ៉ាងរហ័ស។